ពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ ប្រារព្ធឡើងក្រោមប្រធានបទ “សរសេរចំណាន អានចំណាប់ ចាប់យកចំណេះ”

«ពិព័រណ៍សៀវភៅកម្ពុជាលើកទី១០» នឹងប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅសួនខាងមុខ City Hall កោះពេជ្រ ក្រោមប្រធានបទ “សរសេរចំណាន អានចំណាប់ ចាប់យកចំណេះ”។

ថ្លែងក្នុងសន្និសីទ្ធសារព័ត៌មាន នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រៀបចំឡើងក្នុងគោលបំណងជំរុញឱ្យប្រជាជនខ្មែរមានទម្លាប់ក្នុងការអានសៀវភៅ ហើយជាសារមួយដើម្បីបញ្ជូនដល់យុវជនឱ្យស្គាល់ពីគុណតម្លៃនៃការអានដើម្បីអភិវឌ្ឍចំណេះដឹង និងបង្កើនគំនិតសម្រាប់ការសិក្សា និងការងារ។ ស្របគ្នា ពិព័រណ៍នេះ ក៏​ដើម្បីបណ្ដុះទឹកចិត្តកុមារឱ្យស្រឡាញ់ និងចូលចិត្តសៀវភៅតាំងពីតូចៗមក ក៏ដូចជាគាំទ្រឧស្សាហកម្មបោះពុម្ភផ្សាយនៅកម្ពុជា និងនៅក្នុងពិភពលោក។ ជាពិសេស លើកទឹកចិត្តដល់កវី អ្នកនិពន្ធ អ្នកស្រាវជ្រាវ វិចិត្រករខ្មែរ ដើម្បីបង្កើនស្នាដៃថ្មីៗបន្ថែមទៀត ។

លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បញ្ជាក់បន្ថែមថា សកម្មភាពនៅក្នុងពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រួមមាន ១. ការចូលរួមតាំងសៀវភៅ ពីគ្រឹះស្ថានបោះពុម្ភផ្សាយ អ្នកនិពន្ធ និងបណ្ណាគារនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា សៀវភៅមួយចំនួននឹងដាក់លក់នៅក្នុងតម្លៃពិសេស។ ២. វេទិកាបោះពុម្ភផ្សាយតាមប្រពន្ធអេឡិចត្រូនិច ៣. ការធ្វើបទបង្ហាញនានាទាក់ទងនឹងអក្សរសិល្ប៍ខ្មែរ និងវិទ្យាសាស្រ្ត ៤. ការនិពន្ធសៀវភៅទៅជាខ្សែភាពយន្ត និងការអភិវឌ្ឍជំនាញការអានចាប់ផ្ដើមអំណានពីដំណាក់កាលដំបូងនៃជីវិតរួមទាំងអំណានថ្នាក់ដំបូង ៥. ការចូលរួមពិភាក្សា និងការទទួលយកបទពិសោធពីអ្នកនិពន្ធល្បីៗ និងមានការចុះហត្ថលេខាពីអ្នកនិពន្ធ និងវិចិត្រករ ៦. កម្មវិធីអានរឿង និងល្បែងសិក្សាសម្រាប់កុមារ និង៧. កម្មវិធីប្រគុំតន្រ្តីនិងសំណួរចម្លើយចាប់យករង្វាន់។

លោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ា (Sipar) ជាប្រធានសមាគមបណ្ណាល័យកម្ពុជា និងជាអនុប្រធានសមាគមអ្នកបោះពុម្ពផ្សាយកម្ពុជា មានប្រសាសន៍ថា សៀវភៅកន្លងមកពិបាកផ្នែកទីផ្សារ ដូច្នេះហើយទើបពិពរ័ណ៍សៀវភៅកម្ពុជា មានគោលបំណងជំរុញឱ្យសៀវភៅក្លាយជាវិស័យឧស្សាហកម្មមួយ។ ក្នុងនោះ ឧស្សាហកម្មក្នុងវិស័យវប្បធម៌មានច្រើនរួមមាន ឧស្សាហកម្មភាពយន្ត ឧស្សាហកម្មសិល្បៈ សារៈមន្ទីរ សៀវភៅ ជាដើម។

លោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ា (Sipar) ជាប្រធានសមាគមបណ្ណាល័យកម្ពុជា និងជាអនុប្រធានសមាគមអ្នកបោះពុម្ពផ្សាយកម្ពុជា

«យើងសប្បាយចិត្តដោយសារកម្មវិធីពិព័រណ៍សៀវភៅកម្ពុជាកន្លងមករយៈពេល៣ថ្ងៃមានមនុស្សចូលរួមត្រឹមតែ១ពាន់នាក់ តែមកដល់ឥឡូវអាចមានអ្នកចូលរួមជាង១០ម៉ឺននាក់ ដែលជាការលើកទឹកចិត្តដ៏ខ្លាំងមួយ ប៉ុន្តែតួលេខនេះក៏មិនទាន់អួតប្រាប់គេថាយើងមានអ្នកអានច្រើនដែរ»

លោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ា (Sipar) និងជាអនុប្រធានសមាគមអ្នកបោះពុម្ពផ្សាយកម្ពុជា

លោក ហុក សុទ្ធិ បញ្ជាក់បន្ថែមថា សៀវភៅពុំមែនជាទំនិញដទៃដូចម្ហូបអាហារ ឬជាគ្រឿងស្រវឹងទេ ព្រោះសៀវភៅជាផលិតផលវប្បធម៌ ហើយពុំមែនបង្កើតឡើងដោយងាយៗទេ គឺជាការបង្កើតដោយមានសិល្បៈ ចំណេះ ជំនាញជាច្រើនបញ្ជូលគ្នាដើម្បីផ្ដល់គំនិត និងការអប់រំដល់អ្នកអាន។ ទន្ទឹមគ្នានេះ ក្រៅពីប្រទេសកម្ពុជា ពិព័រណ៍សៀវភៅក៏មានការប្រារព្ធធ្វើឡើងនៅប្រទេសវៀតណាម ថៃ ភូមា ផងដែរ ដើម្បីជាមធ្យោបាយជំរុញវិស័យសៀវភៅឱ្យរីកចម្រើនឡើង ព្រោះប្រសិនបើគ្មានពិព័រណ៍សៀវភៅនេះទេ យើងពិបាកនឹងផ្សព្វផ្សាយសៀវភៅដើម្បីធ្វើឱ្យសៀវភៅមានទីផ្សារ។

បើតាមមន្ត្រីគ្រប់គ្រងការរៀបចំពិព័រណ៍សៀវភៅ លោកស្រី ខ្លូត វិបុលឡា បានឱ្យដឹងថា ពិព័រណ៍សៀវភៅកម្ពុជារៀបចំឡើងដំបូងនៅឆ្នាំ២០១១ ដែលមានពាក្យស្លោកថា រួមគ្នាអានដើម្បីអភិវឌ្ឍន៍ ដែលគិតមកដល់ឆ្នាំ ២០២៣នេះ ពិព័រណ៍សៀវភៅត្រូវបានធ្វើឡើងចំនួន១០លើក។ លោកស្រី ខ្លូត វិបុលឡា បញ្ជាក់បន្ថែមថា កម្មវិធីពិព័រណ៍សៀវភៅលើកទី១០ ឆ្នាំ២០២៣ រំពឹងថានឹងមានអ្នកចូលរួមប្រហែល ១សែន៥ម៉ឺននាក់ទៅ១សែន៨ម៉ឺននាក់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធី MSIS Lap នៅសាកលវិទ្យាល័យជាតិ Chungbuk

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធីអាហារូបករណ៍ Master-Ph.D or Ph.D Student Positions with Research Scholarship ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សិក្សានៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍ Global Korea Scholarship (GKS-G) ឆ្នាំ២០២៦ កំពុងជ្រើសរើស​និស្សិតអន្តរជាតិ២ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2026

រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានប្រកាសជាផ្លូវការនូវការផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា Global Korea Scholarship (GKS-G) សម្រាប់ឆ្នាំ ២០២៦ ដើម្បីផ្តល់ឱកាសដល់និស្សិតអន្តរជាតិសរុបចំនួន ២,០០០ នាក់

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...

អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការ​កម្ពុជា សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2025

កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី Open Doors Russian Government Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសរុស្សីក្រោមកម្មវិធី Open Doors Russian Government Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2025

សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈកម្មវិធីអាហារូបករណ៍ SNU

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Trento ប្រទេសអ៉ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/04/2025

ជាឱកាសសម្រាប់និស្សិត​កម្ពុជា​ដែលចង់បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​ក្រៅ​ប្រទេស​ ពេលនេះ កម្មវិធីអាហារូបករណ៍ University of Trento Scholarshiip 2025-2026 កំពុង​ប្រកាស​ជ្រើសរើស...