អ្នកនាំពាក្យ ៖ សាលារៀនដែល​ប៉ះពាល់ដោយទឹកជំនន់ ត្រូវបញ្ជូនសិស្ស​ទៅ​រៀន​នៅ​សាលា​ក្បែរ​ និង​រៀនតាម​អនឡាញ

ភ្នំពេញ – ខណៈ​ជំនន់ទឹកភ្លៀង​កំពុងតែធ្វើការ​វាយ​ប្រហារ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ នៃប្រទេស​កម្ពុជា ដោយ​​បណ្តាល​ឱ្យ​មានការ​ជន់លិច​​សាលា​រៀន​ផងនោះ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យ​ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ក្រសួងបានរៀបចំវិធានការ​ដោះស្រាយ​ហើយ ដោយសម្រាប់​សាលា​រៀន​ដែល​ត្រូវផ្អាក​ដំណើរ​ដោយ​សារ​ទឹកជំនន់ សិស្ស​អាច​ទៅ​រៀន​បណ្តោះអាសន្ន​នៅ​សាលារៀន​នៅក្បែរៗនោះ ឬនៅទីតាំងផ្សេង​ដែលមាន​សុវត្ថិភាព ព្រមគ្នា​ជាមួយ​នឹង​ការ​រៀន​តាម​អនឡាញផងដែរ។

បើ​តាម​ប្រសាសន៍របស់ ឯកឧត្តម រស់ សុវាចា ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុង​បន្ត​យកចិត្តទុកដាក់កម្រិតខ្ពស់ តាមដានស្ថានភាពធម្មជាតិ ដោយយោងទៅលើការព្យាករណ៍ឧតុនិយមផ្លូវការ និងទិដ្ឋភាពផ្ទាល់នៅមូលដ្ឋាន។ ក្រសួងក៏​មានក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយវិស័យអប់រំ ដែលបានបន្តកិច្ចសហការណ៍ជាមួយគ្រប់ភាគីពាក់ព័ន្ធដូចឆ្នាំកន្លងមកដែរ ជាពិសេសជាមួយគណ:គ្រប់គ្រងគ្រឹះស្ថានសិក្សា និងអាជ្ញាធរមូលដ្ឋានផ្ទាល់ដើម្បីត្រៀមលក្ខណ:អន្តរាគមន៍ទៅលើកត្តាចាំបាច់តាមលទ្ធភាពជាក់ស្តែង។

យ៉ាងណាក៏ដោយ ក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្តស្វាគមន៍កិច្ចសហការណ៍វិជ្ជមានពីសំណាក់គ្រប់ភាគីពាក់ព័ន្ធលើវិធានការទប់ស្កាត់ និងការឆ្លើយតបលើផលជះពីគ្រោះទឹកជំនន់ និងជំនន់ទឹកភ្លៀងតាមគ្រឹះស្ថានសិក្សា។ ហើយ​ជាមួយ​គ្នា​នេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏​សូមអំពាវនាវដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ មាតាបិតា និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់បង្កើនការប្រុងប្រយ័ត្ននារដូវភ្លៀងនេះក្នុងការបន្តថែទាំសុខភាព និងរក្សាសុវត្ថិភាព។

  ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា

“សូមមាតាបិតាបន្តប្រុងប្រយ័ត្នខ្ពស់ដើម្បីចូលរួមការពារមិនឱ្យកូនលង់ទឹក។ សូមគ្រប់ភាគីពាក់ព័ន្ធបន្តអនុវត្តវិធានការសុវត្ថិភាពសុខភាពទាំងអស់គ្នាឱ្យចៀសផុតពីការឆ្លងរោគា និងគ្រោះថ្នាក់នានា”

បើតាមគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបច្ចុប្បន្ន​នេះ កម្ពុជា​មាន​ខេត្ត​ចំនួន​៤ដែល​កំពុង​រងគ្រោះដោយ​ទឹកជំនន់ មាន​ខេត្ត​កំពង់ធំ សៀមរាប ឧត្តរមានជ័យ និង​ខេត្ត​បន្ទាយមានជ័យ ។ ក្នុងនោះ​ខេត្តបន្ទាយមានជ័យ រងផលប៉ះពាល់ខ្លាំងជាងគេ ដោយ​បណ្តាល​ឱ្យ​ប៉ះពាល់ដល់​ពលរដ្ឋសរុបជាង ៧ពាន់គ្រួសារ លិច​វត្តអារាមចំនួន២២កន្លែង, សាលារៀន៤១កន្លែង, មណ្ឌលសុខភាពចំនួន៣កន្លែង ខណៈ​ខេត្តសៀមរាបទឹកជំនន់បានប៉ះពាល់ដល់ប្រជាពលរដ្ឋ​ជាង៥ពាន់គ្រួសារ លិចសាលារៀន ៤៨កន្លែង, មណ្ឌលសុខភាព៥កន្លែង , វត្ត៨កន្លែង និងផ្សារ១កន្លែង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសម្រាប់យុវតីកម្ពុជា អាហារូបករណ៍ SHE-CAN ផ្តើម​ទទួលពាក្យឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/07/2026

អាហារូបករណ៍ពេញថ្លៃសម្រាប់យុវតីកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រនៅអាមេរិក ឆ្នាំសិក្សា២០២៦-២០២៧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2023

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...

៤ចំណុច ដែលបេក្ខភាពស្នើអាហារូបករណ៍ Australia Awards​ គួរដឹងក្នុងពេលដាក់ពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2025

នៅក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ Australia Awards មានច្រើនដំណាក់កាល ដែលបេក្ខជនត្រូវយកចិត្តទុកដាក់ ក្នុងពេលដាក់ពាក្យស្នើក្នុងដំណាក់កាលនីមួយៗ។ ឯកសារដាក់ស្នើពាក្យ ជាចំណុចរឹតតែសំខាន់ត្រូវត្រៀម និងដាក់ពាក្យស្នើបានឱ្យគ្រប់លក្ខខណ្ឌ។

សាកលវិទ្យាល័យបូណាម៉ារី ផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រ ដល់​កូនៗ​របស់​វីរកងទ័ពពលី និង​ពិការ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍធនធាន​មនុស្ស និង​ដើម្បី​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​វីរកងទ័ព សាកលវិទ្យាល័យ​បូណាម៉ារី (BMU) បានប្រកាស​ថា សាកលវិទ្យាល័យនឹង​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...

ក្រសួងអប់រំប្រកាសប្រឡង​ជ្រើសរើសនិស្សិតអាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសឡាវ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2023

ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...