តើយុវជនគួរជ្រើសរើសរៀនជំនាញតាមក្ដីស្រឡាញ់ ឬតាមទីផ្សារការងារ?

ក្រោយប្រឡងបញ្ចប់ថ្នាក់ទី១២ ការជ្រើសរើសជំនាញសិក្សានៅតែជាក្ដីកង្វល់សម្រាប់សិស្សានុសិស្ស ។ ទន្ទឹមគ្នានេះ មានសិស្សានុសិស្សមួយចំនួនបានស្គាល់ច្បាស់ពីគោលដៅ និងក្ដីស្រមៃរបស់ខ្លួននៅថ្ងៃអនាគត ចំណែកសិស្សានុសិស្សមួយចំនួនទៀតនៅតែមិនច្បាស់ក្នុងចិត្តថា គួររៀនជំនាញតាមក្ដីស្រឡាញ់ ឬតាមទីផ្សារការងារ?

លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community មានប្រសាសន៍ថា ការជ្រើសរើសជំនាញសិក្សាបន្តនៅសាកលវិទ្យាល័យ យុវជនរៀនតាមក្ដីស្រឡាញ់ក៏បាន រៀនតាមទីផ្សារការងារក៏បានឱ្យតែរៀនចេះ នោះនឹងមិនពិបាករកការងារធ្វើឡើយ។  លោក គីម ដារ៉ា បន្តថា លោកសង្កេតឃើញថា ទីផ្សារការងារផ្នែកបច្ចេកវិទ្យាសព្វថ្ងៃមានតម្រូវការខ្ពស់ ព្រោះកំពុងខ្វះអ្នកជំនាញច្បាស់លាស់ ប៉ុន្តែបើមើលឱ្យច្បាស់ទៅ គឺនៅខ្វះស្ទើរតែគ្រប់ផ្នែក ព្រោះតែខ្វះអ្នកចេះពិតប្រាកដ។

លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community

«យុវជនរៀនជំនាញអ្វីមួយរៀនច្រើនគ្នា ប៉ុន្តែនៅពេលរកអ្នកចេះមិនសូវមាន។ ដូច្នេះផ្នែកណាក៏យើងនៅខ្វះដែរ ប្រសិនជាត្រូវការអ្នកចេះពិតប្រាកដ ប៉ុន្តែបើអ្នកចេះសើៗគឺសម្បូរ»

លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community

លោក គីម ដារ៉ា បញ្ជាក់ថា យុវជនត្រូវតែសម្របខ្លួនឱ្យបានតាមតម្រូវការទីផ្សារការងារបច្ចុប្បន្ន ពីព្រោះទីផ្សារការងារនៅស្រុកខ្មែរត្រូវការអ្នកចេះច្បាស់។ ដូច្នេះ យុវជនគួរតែរៀនចេះឱ្យច្បាស់ កុំរៀនសើៗ កុំរៀនលេងៗឱ្យតែរួចពីដៃ ត្រូវប្រាកដប្រជាថា មានជំនាញច្បាស់លាស់។ លោកបន្តថា នៅស្រុកខ្មែរមិនទាន់មានជំនាញណាមួយគ្មានទីផ្សារការងារនោះឡើយ ពីព្រោះគ្រប់ជំនាញទាំងអស់នៅខ្វះអ្នកទៅធ្វើដូចជា គ្រូពេទ្យ វិស្វករ គណនេយ្យ ពន្ធដារ ហិរញ្ញវត្ថុ បុគ្គលិកធនាគារ ផ្នែកសន្តិសុខ និងជំនាញជាច្រើនទៀត។

យុវជនកំពុងស្វែងរកព័ត៌មានអំពីជំនាញសិក្សា។

លោក គីម ដារ៉ា បន្ថែមថា យុវជនមួយចំនួនដំបូងៗគិតថាខ្លួនស្រឡាញ់ជំនាញណាមួយនោះ ប៉ុន្តែដល់ពេលចូលរៀនជាក់ស្ដែងបានដឹងថា ឈប់ស្រឡាញ់ ព្រោះពេលរៀនពិបាកជាងការគិតដែលនាំឱ្យស្ដាយក្រោយ តែបើបានស្វែងយល់ឱ្យស៊ីជម្រៅលើជំនាញនីមួយៗជាមុនសិន គឺរៀនអ្វីដែលខ្លួនស្រឡាញ់ចូលចិត្តពិតប្រាកដទើបសម្រេចចិត្តចូលរៀន គឺមិនខុសបំណងនោះទេ។

ស្ថាបនិកសាលាបង្វឹក Startup Community បន្តថា យុវជនត្រូវយកចិត្តទុកដាក់ និងឱ្យតម្លៃទៅលើការរៀនសូត្រ ព្រោះការរៀនសូត្រដូចជាការសន្សំ ហើយមិនមែនជារឿងងាយនោះទេ ទាមទារឱ្យយើងត្រូវផ្ដល់តម្លៃ យកចិត្តទុកដាក់ ខំប្រឹង ទាល់តែស្ទាត់ជំនាញ។ លោកថា រៀនអ្វីមួយក៏ដោយបើយើងមិនយកចិត្តទុកដាក់ខំប្រឹងប្រែងទេយើងរៀនមិនពូកែទេ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ YALE ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ YALE សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦។ ការសិក្សាផ្ដល់តាមរយៈកម្មវិធីអាហារូបករណ៍ Yale University Scholarship 2026។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2025

កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សាធារណជនទាំងពីរភេទនៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម នៃប្រទេសព្រុយណេឆ្នាំសិក្សា២០២៣-២០២៤ ...

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2024

ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអាស៊ាន ទៅសិក្សានៅសាកលវិទ្យាល័យ Universitas Padjadjaran​ ឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2026

សាកលវិទ្យាល័យ Universitas Padjadjaran (Unpad) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីអាហារូបករណ៍ថ្នាក់ដឹកនាំ និងឧត្តមភាពអាស៊ាន...