សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការពង្រឹងសមត្ថភាព និង​ឥរិយាបទ ជា​រឿង​សំខាន់ដែលត្រូវធ្វើ​ចាប់តាំងពីក្មេង

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា លើកឡើងថា ការពង្រឹងសមត្ថភាព និងឥរិយាបទសិស្ស គឺចាំបាច់​ត្រូវធ្វើចាប់តាំងពីក្មេង ពោលគឺថ្នាក់បឋមសិក្សាដល់ថ្នាក់ទី១២។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការពង្រឹងគណិតវិទ្យា និងភាសាខ្មែរ គឺត្រូវធ្វើចាប់តាំងពីបឋមសិក្សា ដោយត្រូវបន្ថែមម៉ោងបង្រៀនឱ្យបានច្រើន ដើម្បីពង្រឹងមូលដ្ឋានភាសាជាតិឱ្យបានច្រើន ពោល​គឺកុំឱ្យសិស្សរៀនចប់ថ្នាក់ទី១២ ប៉ុន្តែ​សរសេរអក្សរខ្មែរមិនត្រូវជួរ។ សម្តេចធិបតីបន្តថា ការពង្រឹងទាំងសមត្ថភាព ចំណេះដឹង និងឥរិយាបទសិស្ស គឺជារឿងសំខាន់ ដែលជួយឱ្យសិស្សក្រោយរៀនចប់ថ្នាក់ទី១២ អាចមានលទ្ធភាពចេញទៅធ្វើការមានសមត្ថភាពពិតប្រាកដ ល្អទាំងកន្លែងការងារ ល្អទាំងស្ថាប័ន មិនថាជាស្ថាប័នរដ្ឋ ឬឯកជន តែងចង់យកអ្នកពូកែមកធ្វើការជាមួយ។

ពិធីសំណេះសំណាលជាមួយសិស្ស និទ្ទេសA នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ចាជីវៈកម្រិត៣

បើតាមសម្តេចនាយករដ្ឋមន្រ្តី កន្លងមកក្រសួងអប់រំ ក៏មានរៀបចំសាលាគំរូ សាលាជំនាន់ថ្មី ហើយបច្ចុប្បន្នកំពុងរៀបចំគណៈកម្មការពង្រឹងមួយទៀត ដែលសាកល្បង៤២សាលា ក្នុងគោលដៅពង្រឹងមូលដ្ឋានអប់រំតាំងពីក្មេង ពោលគឺធ្វើយ៉ាងណាពង្រឹងឥរិយាបទសិស្សនៅថ្នាក់បឋមសិក្សាឱ្យរឹងមាំ ទាំងមូលដ្ឋានគណិតវិទ្យា ភាសាខ្មែរ ជំនាញសំខាន់ៗ ភាសាបរទេសខ្លះ និងឥរិយាបទ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងទៀតថា ប្រសិនអប់រំឥរិយាបទកុមារបានរឹងមាំក្នុងរយៈពេល ៦ឆ្នាំនៃបឋមសិក្សា គឺជារឿងល្អ ព្រោះជួយកាត់បន្ថយការពិបាកគ្រប់គ្រងឥរិយាបទសិស្សនៅអនុវិទ្យាល័យ ហើយប្រសិនបើរយៈពេល ១២ឆ្នាំ មិនពិបាកគ្រប់គ្រងឥរិយាបទសិស្ស នោះនឹងទទួលបានធនធានមនុស្សដែលមានឥរិយាបទល្អរួចជាស្រេច ដែលអាចគិតគូរជួយសង្គមជាតិឱ្យល្អប្រសើរ។

គួរជម្រាបជូនថា ក្រសួងអប់រំ យុវជន និងកីឡា បានដាក់​ឱ្យ​សាកល្បងនូវ​កម្មវិធី​ក្រៅម៉ោងសិក្សា នៅ​តាម​គ្រឹះស្ថាន​សិក្សា​សាធារណៈគំរូ ទាំងបឋមសិក្សា និង​មធ្យមសិក្សា ដោយ​បន្ថែម​ម៉ោង​សិក្សា​យ៉ាង​ហោច​ណាស់ ២ម៉ោង​បន្ថែមទៀត លើម៉ោងសិក្សា​បច្ចុប្បន្ន ។ យោង​តាម​សេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា សកម្មភាពក្រៅម៉ោង​សិក្សា ត្រូវ​រៀបចំ​ឱ្យ​ស្រប​ទៅតាម​តម្រូវការ​របស់​សាលារៀន​ក្នុង​ការ​អនុវត្ត​កម្មវិធី​សិក្សា​ឱ្យ​បានពេញលេញ និង​ដើម្បីពង្រឹងចំណេះដឹង វិន័យ សីលធម៌ ចរិយាធម៌ និង​ឥរិយាបទ របស់សិស្ស ព្រមទាំង​ការ​តម្រង់ទិស​វិជ្ជាជីវៈ ដោយ​អនុវត្ត​ការផ្តល់ពិន្ទុ ៨០% លើចំណេះដឹង ១០%លើបំណិន និង ១០%លើសីលធម៌ និង​ចរិយាធម៌៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2026

ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្តម ទៅសិក្សា​នៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2026

សម្រាប់សិស្សនិស្សិត​ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ក៏​ដូចជាថ្នាក់ក្រោយ​ឧត្តមសិក្សានៅ​ក្រៅប្រទេស, ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​​ជ្រើសរើស​និស្សិត​អាហារូបករណ៍ដល់​ទៅ ១២០​កន្លែង...

ឱកាសអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ ពីកម្មវិធី YSEALI Professional Exchange នៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2026

ជាឱកាសដ៏ល្អមួយសម្រាប់អតីតនិស្សិត អ្នកជំនាញវ័យក្មេង និងសាធារណជនកម្ពុជា ក្នុងការអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ តាមរយៈកម្មវិធី YSEALI Professional Exchange

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ផ្តល់អាហារូបករណ៍១០០% ព្រមជាមួយ​កន្លែងស្នាក់នៅ ដល់កូនៗ​វីរៈកងទ័ព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាស​ផ្តល់អាហារូបករណ៍​១០០%

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអាស៊ាន ទៅសិក្សានៅសាកលវិទ្យាល័យ Universitas Padjadjaran​ ឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2026

សាកលវិទ្យាល័យ Universitas Padjadjaran (Unpad) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីអាហារូបករណ៍ថ្នាក់ដឹកនាំ និងឧត្តមភាពអាស៊ាន...

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​ឱកាស​សិក្សា​ជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2025

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ ដែលមានទីតាំងស្ថិត​នៅ​ក្រុងសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​វគ្គខ្លី​ចំនួន ២៤០០កន្លែង ដោយ​ឥតគិតថ្លៃ ហើយ​សម្រាប់​បេក្ខជន​ដែល​មក​ពី​គ្រួសារក្រីក្រ និង​ងាយរងហានិភ័យ...

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *