សម្តេចតេជោ ៖ ការរៀនជំនាញវិជ្ជាជីវៈមរតកដូនតា ជារឿងដែលត្រូវយកចិត្តទុកដាក់

ភ្នំពេញ – ជាថ្មីម្តងទៀត​​នៅ​ក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រ​សិល្បៈ និង​ពិធី​ប្រគល់សញ្ញាបត្រ​ជូនដល់និស្សិត នៃសាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា​បានបញ្ជាក់ថា រាជរដ្ឋាភិបាល​នឹង​ចេញ​ថវិកា​ដើម្បី​ជួយ​បណ្តុះបណ្តាល​ចំពោះ​យុវជន​ចំនួន​១លាន​៥សែននាក់ ក្នុងនោះ ២ ទៅ៤ភាគរយ រាជរដ្ឋាភិបាលបានរំលែកទុកជូនក្រសួងវប្បធម៌ ដើម្បីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ មរតកដូនតា។

បើតាម​ប្រសាសន៍​របស់សម្តេចតេជោ​នាយករដ្ឋមន្រ្តី ការបង្រៀន​ជំនាញ​មរតកដូនតា គឺជា​រឿង​ដែលត្រូវ​យកចិត្ត​ទុកដាក់ ។ « បញ្ហានេះ មិន​មែនជា​បញ្ហា​តូចតាចទេ ខ្ញុំគួរតែត្រូវរំលឹក​ឱ្យ​បានច្បាស់ថា ប្រយ័ត្ន ១០ឆ្នាំក្រោយ ឬ​៥០ឆ្នាំក្រោយ អ្នកជំនាន់ក្រោយ​ទទួលតំណរពីយើងអត់ត្រូវតាមក្បួនខ្នាត ដែលខ្ញុំសូមស្នើ​ឱ្យ​មានការ​ប្រុងប្រយ័ត្ន ជាពិសេស​បញ្ហាបដិមា រូបចម្លាក់ផ្សេងៗ»។

ជាមួយ​គ្នានេះ សម្តេចតេជោ​នាយករដ្ឋមន្រ្តី បានប្រាប់ទៅ​ដល់​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ យក​ចិត្ត​ទុកដាក់​សហការជាមួយ​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ផ្នែកពាក់ព័ន្ធ​ដទៃ​ទៀត ដើម្បី​ឱ្យ​ការ​បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ «មរតកដូនតា» អាចដំណើរការ​ទៅមុខ​បាន។

គួរ​បញ្ជាក់ថា ជំនាញវិជ្ជាជីវៈ «មរតកដូនតា» ដែលប្រមុខ​រាជរដ្ឋាភិបាលបាន​លើក​ឡើង គឺសំដៅ​ដល់ជំនាញរបស់ដូនតាខ្មែរ ដែល​មាន​ដូចជា​ ជាង​ចម្លាក់ ស្មូន គំនូរ តម្បាញហូល ផាមួង ជាដើម។

ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ អ្នកនាំពាក្យ​ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ មានប្រសាសន៍ថា ការផ្តួចផ្តើម​បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ «មរតកដូនតា» សម្តេចប្រមុខរាជរដ្ឋាភិបាលមានចក្ខុវិស័យវែងឆ្ងាយ ដោយសម្តេច​ចង់ឱ្យ​យើងធ្វើអ្វីត្រូវរក្សា​អភិរក្ស​នូវ​សម្បត្តិដូនតា​ ឬចំណេះជំនាញ​ដូនតាបន្សល់មក ក៏​ដូចជាបញ្រ្ជាបឱ្យ​ប្រជាពលរដ្ឋចូលរួម​ថែរក្សា ហើយ​ពួកគាត់​អាចយកជំនាញនោះ​ទៅធ្វើជាអាជីពបានទៀត។យ៉ាងណាក៏ដោយសម្រាប់គម្រោងនេះ ក្រសួងវប្បធម៌កំពុងតែរៀបចំផែនការក្នុងការបណ្តុះបណ្តាលហើយ ដោយ​​អាច​នឹងចាប់ផ្តើម​នៅ​ដើម​ឆ្នាំក្រោយ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស នៅ​ប្រទេស​វៀតណាម សម្រាប់សិស្ស​ជាប់បាក់ឌុប​ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2025

សាលា Thai Nguyen College នៃប្រទេស​វៀតណាម នឹងផ្តល់អាហារូបករណ៍​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល៤ឆ្នាំ ដល់​សិស្ស​កម្ពុជា​ចំនួន ៧២កន្លែង។

សិក្សាជំនាញឥតគិតថ្លៃចំនួន ៦៦០កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2024

សម្រាប់យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​ដែលរស់​នៅ​ខេត្តកំពង់ឆ្នាំង មានបំណង​ចង់សិក្សា​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស, វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង កំពុងជ្រើសរើស​យុវជន​ឱ្យ​ចូលសិក្សា​ដោយឥតគិតថ្លៃ​លើជំនាញជាច្រើន​សរុបចំនួន ៦៦០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហា​រូបករណ៍​ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...

ឱកាស​សម្រាប់អ្នករៀនជំនាញព័ត៌មានវិទ្យា រដ្ឋសភាជ្រើសរើសមន្រ្តីកិច្ចសន្យា ចំនួន៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2025

ជា​ឱកាស​សម្រាប់​សិស្ស​និស្សិត​ដែលមានជំនាញព័ត៌មានវិទ្យា (IT) ពេលនេះ​ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាស​ប្រឡង​ជ្រើសរើស​មន្រ្តីកិច្ចសន្យាទាំងពីរភេទ ចំនួន៣០នាក់ ដើម្បីបំពេញ​ការងារ​នៅ​រដ្ឋសភាជាតិ។

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

CGTI ផ្ដល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សថ្នាក់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ ឬហៅថា CGTI ប្រកាសជ្រើសរើសសិស្សានុសិស្ស ចូលសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលចំនួន៥០កន្លែង។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្ស...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ (PIKT) ប្រកាស​ជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សា​ជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ​ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2025

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង សម្រាប់វគ្គសិក្សាថ្មី។ ការសិក្សាផ្ដល់ឱ្យក្រោមកម្មវិធី​បណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស របស់​រាជរដ្ឋាភិបាល

អាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំ២០២៦ ប្រកាសបើកទទួលពាក្យជាផ្លូវការ ចាប់ពីថ្ងៃទី០៥ ខែសីហា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...