សម្តេចតេជោស្នើរដ្ឋមន្រ្តីក្រសួងអប់រំពិភាក្សា​អំពី​ការ​ផ្តល់​កូតាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទៅដល់វិស័យឯកជន

ភ្នំពេញ – ក្នុង​ពិធី​ប្រគល់សញ្ញាបត្រ​ដល់និស្សិត​សាកលវិទ្យាល័យ​ធនធាន​មនុស្ស​នៅព្រឹក​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ​២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រាប់​ទៅ​ដល់​រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និ​ងកីឡា សិក្សា​ពីការផ្តល់​កូតា​ នៃ​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ ទៅ​ដល់​សាលាឯកជន​នានា។

តាមគោលនយោបាយថ្មី រាជរដ្ឋាភិបាល​នឹង​ផ្តល់អាហារូបករណ៍​សម្រាប់ការ​បណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ​ទៅ​ដល់យុវជន​ក្រីក្រចំនួន១លាន​៥សែននាក់ជារៀងរាល់ឆ្នាំ ដោយ​ក្នុងនោះ​ក៏​មានការបែងចែក​កូតា​ប្រមាណ ២ ទៅ​៤ភាគរយ សម្រាប់ជំនាញវិជ្ជាជីវៈដូនតា ដែលគ្រប់គ្រង​​ដោយ​ក្រសួងវប្បធម៌ផងដែរ។

សម្តេចតេជោ បានអះអាងថា ការផ្ដល់កូតាឱ្យវិស័យឯកជនចូលរួមក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះ គឺនឹង​ផ្ដល់ភាពងាយស្រួល និងជាការលើកទឹកចិត្តលើការបណ្ដុះបណ្ដាលវិជ្ជាជីវៈផងដែរ។

សម្តេចតេជោ​ ហ៊ុន សែន លើក​ឡើងថា ការ​រៀនជំនាញវិជ្ជាជីវៈ គឺរៀន​លឿន និង​ឆាប់ទទួល​បានការងារធ្វើ ។ ក្នុងនោះ​បើ​យោង​តាម​ទិន្នន័យ​ ក៏​បានបង្ហាញដែរថា អ្នកដែលរៀន​ជំនាញវិជ្ជាជីវៈ​ គឺមាន​ឱកាស​ទទួលបាន​ការងារធ្វើខ្ពស់ជាងអ្នកដែលរៀន​ថ្នាក់បរិញ្ញាបត្រ​​។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា

“នេះជាបញ្ហាធំងាយរកការងារធ្វើ ព្រោះនេះបានធ្វើឱ្យប្រជាពលរដ្ឋរបស់យើងមានជំនាញវិជ្ជាជីៈសម្រាប់បម្រើដល់ការអភិវឌ្ឍន៍”

ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ ត្រូវ​បានចាត់ទុកថា គឺជា​កត្តា​មិន​អាច​ខ្វះ​បាន​ក្នុង​ការជួយ​​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម និង​ជំរុញ​ឱ្យ​អ្នក​សិក្សា​ទទួលបាន​នូវ​ចំណេះដឹង ជំនាញ​បច្ចេកទេស​ជាមួយ​សមត្ថភាពពិតប្រាកដ ដើម្បីក្លាយ​ខ្លួន​ជាពលករ​ជំនាញ អ្នកជំនាញ​បច្ចេកទស ព្រមទាំង​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​ជាតិ។

ដោយ​មើល​ឃើញ​ពីសារៈសំខាន់នេះ រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​ជាតិស្តីពី​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​មានចក្ខុវិស័យ​លើក​កម្ពស់​ជីវភាព​រស់​នៅ សេចក្តី​ថ្លៃថ្នូរ​របស់ប្រជាពលរដ្ឋ បង្កើន​បាន​នូវ​កម្លាំង​ពលកម្ម ឬធនធាន​មនុស្ស​កម្ពុជា​ប្រកប​ដោយ​ចំណេះដឹង ជំនាញ ឥរិយាបថការងារ សីលធម៌​វិជ្ជាជីវៈ ផលិតភាព​ខ្ពស់ និង​មានលក្ខណៈ​ប្រកួត​ប្រជែង​សម្រាប់​ការងារ​ពេញ​មួយ​ជីវិត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាល​អូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

រដ្ឋមន្រ្តីអប់រំផ្តល់អាហារូបករណ៍ ១០០% នៅវិទ្យាស្ថានគរុកោសល្យ​បាត់ដំបង ជូនដល់​កូនៗ​របស់វីរៈកងទ័ពកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

វិទ្យាស្ថានគរុកោសល្យ​បាត់ដំបង បានប្រកាស​ជូនដំណឹង​ដល់​ក្រុមគ្រួសារវីរៈកងទ័ព​កម្ពុជា ដែល​បាន​ពលីជីវិត​ក្នុង​បុព្វ​ហេតុ​ការពារ​បុរណភាព​ទឹកដីថា វិទ្យាស្ថាន​បានសម្រេច​ផ្តល់ជូនអាហារូបករណ៍ ១០០%

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ ៣០កន្លែង ដល់និស្សិត និងអ្នកជំនាញកម្ពុជា ទៅសិក្សាលើវិស័យទឹកនៅអឺរ៉ុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2026

ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពអ្នកជំនាញក្នុងវិស័យទឹកនៅកម្ពុជា សហភាពអឺរ៉ុបប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ក្រោមកម្មវិធី "European Global Scholarship...

អាហារូបករណ៍​ចូលសិក្សា​វគ្គ​បណ្តុះបណ្តាល​ជំនាញអប់រំ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាស​ដល់​និស្សិត​ដែល​កំពុង​សិក្សា​ថ្នាក់បរិញ្ញាបត្រ ឬ​បញ្ចប់ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ និង​គ្រប់ស្ថាប័នទាំងអស់ថា សាកលវិទ្យាល័យ​នឹងផ្តល់អាហារូបករណ៍​ចំនួន១៥កន្លែង...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង១ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ១៦០កន្លែង លើ ១៦មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2024

ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សា​ជំនាញ​ឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/07/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏​ដូចជា​ប្រជាពលរដ្ឋទូទៅ​ដែល​ចង់ទទួលបានជំនាញ ដើម្បីប្រកប​របរចិញ្ចឹមជីវិត និង​ធ្វើការងារ​នៅ​តាម​សហគ្រាស​ឧស្សាហកម្ម​នានា។