សម្តេចនាយករដ្ឋមន្រ្តី ៖ វិធានមួយសំខាន់ ក្នុងការពង្រឹងវិស័យអប់រំ គឺពង្រឹងការអប់រំថ្នាក់មូលដ្ឋាន

ក្នុង​ឱកាស​អញ្ជើញ​ជាអធិបតី ក្នុងពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​អប់រំ យុវជន និងកីឡា ឆ្នាំសិក្សា​២០២៣-២០២៤ និងទិសដៅ​ឆ្នាំ២០២៤-២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានផ្តល់អនុសាសន៍​ដល់ក្រសួងអប់រំ ក្នុងការ​បន្ត​ពង្រឹងវិស័យ​អប់រំ ដោយថា ​មាន​វិធានមួយ​សំខាន់ នោះគឺការពង្រឹង​ការ​អប់រំ​ថ្នាក់មូលដ្ឋាន ព្រោះ​ការ​អប់រំ ត្រូវ​តែមានគ្រឹះរឹងមាំ​តាំងពីថ្នាក់មូលដ្ឋានមក។

សម្តេចធិបតីមានប្រសាសន៍ថា សម្រាប់ការអប់រំ ការពង្រឹងមូលដ្ឋាន​គឺជា​កិច្ចការសំខាន់ ដោយ​កន្លងមក​សម្តេចបានដាក់ទិសដៅ១២ឆ្នាំដំបូង​សម្រាប់ការសិក្សា​របស់សិស្ស ពោលគឺពីថ្នាក់បឋមសិក្សា​ រហូត​ដល់ចប់ថ្នាក់វិទ្យាល័យ, សម្តេចបញ្ជាក់ថា ​ក្នុងដំណាក់កាលទី១នេះ យើងចាំបាច់​ត្រូវពង្រឹងការសិក្សា​នៅ​បឋមសិក្សា​ឱ្យបានច្បាស់ និង​រឹងមាំ។

សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា បើសិស្ស​រៀន​នៅ​ថ្នាក់​បឋមសិក្សា​មិន​មានមូលដ្ឋានរឹងមាំ គឺកុំនិយាយថា ពេលពួកគេ​ទៅរៀនថ្នាក់អនុវិទ្យាល័យអាចចេះសរសេរត្រឹមត្រូវ បូកលេខត្រឹមត្រូវនោះ ហើយបើសិនជាមូលដ្ឋានថ្នាក់អនុ ឬវិទ្យាល័យ​មិនត្រឹមត្រូវ ក៏កុំថាទៅបានសញ្ញាបត្រ ឬទៅរៀនថ្នាក់បរិញ្ញាបត្រ​មានគុណភាពអី។

“…វាមានតែសញ្ញាបត្រ តែសញ្ញាឃើញវាអត់មាន អញ្ចឹងបានត្រូវពង្រឹងខាងក្រោម​ឱ្យរឹងមាំ”

សម្តេចនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ជាថ្មីទៀតថា ដូច្នេះការពង្រឹងវិស័យអប់រំ ជាជំហានទី១ គឺត្រូវផ្តោតទៅលើការពង្រឹងបឋមសិក្សា ដោយមានតួអង្គ៣ គឺទី១ គណៈគ្រប់គ្រងសាលា, ទី២ បុគ្គលិកអប់រំ និង​ទី៣ គ្រូបង្រៀន ហើយក្នុងចំណោម​តួរអង្គទាំង៣ គឺមានពីរតួរអង្គសំខាន់ គឺនាយកសាលា និងតួអង្គគ្រូបង្រៀន។

សម្តេចបានធ្វើការ​បញ្ជាក់ចំពោះតួអង្គនាយកសាលាថា គឺជាមេបានៃស្ថាប័ន ជាអ្នកកាន់ចង្កូត ជាអ្នក​ដើរតួនាទីក្នុងការសម្របសម្រួលដឹកនាំអនុវត្តគោលការណ៍ កម្មវិធីដែលក្រសួងដាក់មកឱ្យ​បានត្រឹមត្រូវ ដូច្នេះ​ការ​ជ្រើសរើស​នាយកសាលា​គឺចាំបាច់​ឱ្យ​បានច្បាស់លាស់តាមនិយាម។

ដោយឡែកគ្រូបង្រៀន​នៅថ្នាក់បឋមសិក្សា ក៏​សំខាន់និង​ជាកិច្ចការប្រឈម ដោយសម្តេចបញ្ជាក់ថា គ្រូបង្រៀន​ថ្នាក់បឋមសិក្សា គឺចាំ​បាច់ត្រូវគិតពីគុណភាព ដោយ​មិន​មែនគិតពីបរិមាណឡើយ។ សម្តេចមានប្រសាសន៍ថា បច្ចុប្បន្នយើងត្រូវ​និយាយពីគុណភាព គឺត្រូវមានគុណវុឌ្ឍច្បាស់លាស់ ហើយ​ស្របតាមនិយាម​ដែល​កំណត់ដោយក្រសួង។ ហើយការជ្រើសរើស​គ្រូ ក៏​កាន់តែសំខាន់ទៅទៀត ព្រោះគ្រូនៅផ្ទាល់ក្នុងការបង្ហាត់បង្រៀនសិស្ស។ “កុំគិតថាគ្រូបឋមទាប មិនសំខាន់… គឺជារឿងគ្រោះថ្នាក់ ព្រោះចាក់គ្រឹះមិនរឹងមាំ នឹងធ្វើ​ឱ្យ​រង្គើរនៅខាងលើ… អញ្ចឹងត្រូវរើសគ្រូថ្នាក់បឋម ត្រូវ​រើស​ឱ្យបានត្រូវតែម្តង ឱ្យ​រឹងមាំ ទាំងនាយក ទាំងគ្រូ ធ្វើ​យ៉ាងម៉េច​ឱ្យ​មានគុណវុឌ្ឍ…”៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2023

កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...

៤ចំណុច ដែលបេក្ខភាពស្នើអាហារូបករណ៍ Australia Awards​ គួរដឹងក្នុងពេលដាក់ពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2025

នៅក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ Australia Awards មានច្រើនដំណាក់កាល ដែលបេក្ខជនត្រូវយកចិត្តទុកដាក់ ក្នុងពេលដាក់ពាក្យស្នើក្នុងដំណាក់កាលនីមួយៗ។ ឯកសារដាក់ស្នើពាក្យ ជាចំណុចរឹតតែសំខាន់ត្រូវត្រៀម និងដាក់ពាក្យស្នើបានឱ្យគ្រប់លក្ខខណ្ឌ។

កម្មវិធីអាហារូបករណ៍ចេនហ្ស៊ី ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតកំពុងសិក្សា​នៅ​សាកលវិទ្យាល័យធំៗ​ចំនួន៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2025

និស្សិត​ដែល​កំពុងសិក្សា​នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង និង​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា នឹងមានឱកាស​ទទួលបានអាហារូបករណ៍​១០០%រយៈពេល៤ឆ្នាំ..

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ផ្ដល់អាហារូបករណ៍សិក្សាបច្ចេកទេស និងវិជ្ជាជីវៈ១២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2025

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រើនកន្លែង សិក្សានៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។ អាហារូបករណ៍ផ្ដល់ជូនដល់ យុវជន យុវនារី និងសាធារណៈជនដែលចង់មានជំនាញច្បាស់លាស់។

សាកលវិទ្យាល័យជាតិមានជ័យផ្ដល់អាហារូបករណ៍ចំនួន២៥កន្លែងតាមរយៈអាហារូបករណ៍អភិសន្តិបណ្ឌិត ស​ សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2024

សាកលវិទ្យាជាតិមានជ័យផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២៥កន្លែងសិក្សាថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ 

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ជ្រើសរើសយុវជនចូលរៀនជំនាញ​ឥតគិតថ្លៃចំនួន ១២៦០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2024

ជាឱកាសសម្រាប់​បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ គ្រួសារ​ដែល​មានបណ្ណសម្គាល់ជនមានពិការភាព មានបណ្ណមូលនិធិសមធម៌សុខាភិបាល...

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *