សម្ដេច ហ៊ុន សែន ស្នើឱ្យប្រជាពលរដ្ឋរៀបចំឥរិយាបទថ្លៃថ្នូរ ក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេម

ភ្នំពេញ – ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល (ERA) នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​ស្នើឱ្យប្រជាពលរដ្ឋមេត្តារៀបចំឥរិយាបទថ្លៃថ្នូរ ខណៈប្រទេសកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នៃ​ការ​ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ។

ក្នុងនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើ​ដល់អាជ្ញាធររាជធានី-ខេត្តទាំងអស់ ត្រូវរៀបចំកន្លែងសម្រាប់ប្រជាជនទស្សនាការប្រកួតកីឡាឱ្យបានច្រើនកន្លែង ដោយ​ត្រូវរៀបចំស្លាយ រៀបចំទីតាំង ដើម្បីឱ្យប្រជាពលរដ្ឋបានសប្បាយក្នុងឋានៈជាម្ចាស់ផ្ទះ ប្រកបដោយភាពថ្លៃថ្នូរ ព្រោះប្រជាពលរដ្ឋចង់មើលព្រឹត្តិការណ៍ប្រកួតកីឡានេះណាស់។ 

នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់បន្ថែមថា កន្លែងប្រកួតមានកម្រិតទទួលចំនួនមនុស្ស ដោយសារពហុកីឡាដ្ឋានជាតិមិនធំពេកនោះទេ ក្នុងពេលដែលតម្រូវការមនុស្សចូលទស្សនាយ៉ាងច្រើន។ អាស្រ័យហេតុនេះ ការរៀបចំទីកន្លែងសម្រាប់ការមើលខាងក្រៅ គឺជារឿងចាំបាច់ ហើយដែលអាជ្ញាធរគ្រប់ទីកន្លែងត្រូវទទួលខុសត្រូវរៀបចំសម្រាប់ប្រជាពលរដ្ឋ និងត្រូវក្សាសន្តិសុខ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ ៖

“ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំសម្រុកចូលទៅកន្លែងទស្សនានៅដែលយើងគ្មានសំបុត្រ ព្រោះសំបុត្រគេបានកំណត់លក្ខខណ្ឌអាចចូលបានប៉ុន្មានម៉ឺននាក់? អាស្រ័យហេតុនេះ ការរៀបចំទីកន្លែងសម្រាប់ការមើលខាងក្រៅ គឺជារឿងចាំបាច់ ហើយដែលអាជ្ញាធរគ្រប់ទីកន្លែងត្រូវទទួលខុសត្រូវរៀបចំសម្រាប់ប្រជាពលរដ្ឋ និងត្រូវក្សាសន្តិសុខ”

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើដល់ប្រជាពលរដ្ឋ និងអ្នកចូលរួមទស្សនាការប្រកួត ពេលមានការប្រកួតគាំទ្រនៅថ្ងៃខាងមុខ សូមកុំលេងគប់ទឹកចូលទៅក្នុងកន្លែងប្រកួត ព្រោះនេះមិនមែនជាទម្លាប់របស់ខ្មែរនោះទេ ។ សម្ដេចសង្កត់ធ្ងន់ថា សម្ដេចជឿថាខ្មែរធ្វើបាន មិនមែនអាចធ្វើបានទេ គឺខ្មែរធ្វើបានតែម្ដង។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រំពឹងថាបងប្អូនប្រជាពលរដ្ឋនឹងចូលរួមចំណែក ដើម្បីលើកកម្ពស់សេចក្ដីថ្លៃថ្នូរ ហើយសេចក្ដីថ្លៃថ្នូររបស់ជាតិយើងនេះ ក៏នឹងក្លាយទៅជាទម្លាប់ដ៏ល្អសម្រាប់ប្រទេសរបស់យើង និងបានជាការស្រឡាញ់រាប់អានពីសំណាក់កីឡាករ កីឡាការិនី និងភ្ញៀវដែលមកទស្សនាក្នុងប្រទេសរបស់យើង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍នៅសាកលវិទ្យាល័យ Sripatum University International College ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2025

សាកលវិទ្យាល័យអន្តរជាតិ Sripatum International College ប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ ១០០% ចំនួន ៥កន្លែង តាមរយៈកម្មវិធីអាហារូបករណ៍ Global Intelligence Scholarship (GIS) សម្រាប់សិក្សា ២០២៥។ អាហារូបករណ៍ផ្ដល់ជូនលើការសិក្សា

ក្រសួងអប់រំជ្រើសរើស​សិក្ខាកាម​ចូលរួមវគ្គ​បណ្តុះបណ្តាល​​នវានុវត្តន៍​បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយ​លើ​វិធីសាស្រ្ត​បង្រៀន និង​រៀន​ក្នុង​បរិបទថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី នវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី រៀបចំដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល...

រៀនជំនាញកែច្នៃបន្លែ ផ្លែឈើ ដោយ​មិនគិតថ្លៃ​ពីវិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា (NPIC) ប្រកាសជាថ្មី​ក្នុងការ​ជ្រើសរើស​សិក្ខាកាម​ចូលរៀនជំនាញកែច្នៃបន្លែផ្លែឈើ ដោយ​មិន​គិតថ្លៃ ក្រោម​កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់របស់រាជរដ្ឋាភិបាល។

ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2024

កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...

អាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់-បណ្ឌិត សិក្សានៅ Beijing Foreign Studies

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2026

អាហារូបករណ៍រដ្ឋាភិបាលចិន ១០០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់-បណ្ឌិត សិក្សានៅ Beijing Foreign Studies

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីអាហារូបករណ៍អូស្ត្រាលីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីឆ្នាំសិក្សា២០២៦ ចាប់បើកទទួលពាក្យសម្រាប់សិស្ស និសិ្សត និងសាធារណជនកម្ពុជាហើយ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ...