និស្សិតរៀន​នៅ​រុស្ស៊ី​មិន​បានត្រឡប់​មក​កម្ពុជាដើម្បីចូលរួមពិធីបុណ្យ​ចូលឆ្នាំទេ ខណៈស្ថានទូត​នឹង​រៀបចំកម្មវិធីជួបជុំអបអរសង្រ្កាន្តឆ្នាំថ្មី

ខណៈ​ពិធីបុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គ្រោង​នឹង​ប្រារព្ធធ្វើ​នៅ​ថ្ងៃទី១៤ ខែមេសា ខាងមុខនេះ ដែលជា​ពេលវេលា​នៃការជួបជុំ​ក្រុមគ្រួសារ​សាច់ញាតិ ប៉ុន្តែ​សម្រាប់​និស្សិត​កំពុង​សិក្សា​នៅ​ក្រៅប្រទេស​ភាគច្រើន​ពួក​គេ​មិន​អាច​ត្រឡប់​មក​ចូលរួមពិធីចូលឆ្នាំនៅកម្ពុជាបានទេ ដោយ​ខ្លះ​ត្រូវ​ជាប់ប្រឡង ខ្លះជាប់កិច្ច​ការ​រវល់ផ្សេងៗ​ជាដើម។ យ៉ាងណាក៏ដោយ ស្ថានទូត​កម្ពុជា​នៅ​តាមបណ្តាប្រទេស​នីមួយៗ ក៏​តែងប្រារព្ធពិធីបុណ្យចូលឆ្នាំ ដោយ​មានការអញ្ជើញប្រជាពលរដ្ឋ​ខ្មែរ ក៏​ដូចជា​និស្សិត​មកចូលរួម និង​កម្សាន្ត​សប្បាយផងដែរ។

លោក ខ្វែង ភារម្យ ប្រធានសមាគមន៍និស្សិតកម្ពុជាប្រចាំប្រទេសរុស្សីបានឱ្យដឹងថា នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិឆ្នាំនេះមិនមានសិស្សនិស្សិតណាត្រឡប់មកលេងប្រទេសកម្ពុជាទេ ដោយហេតុថាមានជំនាន់ខ្លះត្រូវប្រឡងបញ្ចប់ឆមាស ជំនាន់ខ្លះត្រូវត្រៀមប្រឡងចេញ និងត្រៀមនិក្ខេបបទការពារសារណាសិក្សាជាដើម ។

ដោយឡែកអគ្គស្ថានទូតកម្ពុជាប្រចាំប្រទេសរុស្សីនឹងប្រារព្ធកម្មពីធីសង្ក្រាន្តអបអរឆ្នាំថ្មីដើម្បីជួបជុំជាមួយនិស្សិតកម្ពុជាដែលកំពុងសិក្សា និងស្នាក់នៅសាធារណៈរដ្ឋបេឡារុស អាមេនី និងអេស្តូនី នៅថ្ងៃទី១៥ ខែមេសាខាងមុខនេះ ។ កម្មពីធីនេះផងដែរនឹងជាឱកាសមួយសម្រាប់សិស្សានុសិស្សា និងប្រជាពលរដ្ឋខ្មែរដែលរស់នៅសហព័ន្ធរុស្សីបានជួបជុំគ្នានិងការសំណេះសំណាលជាមួយឯកឧត្ដមឯកអគ្គរាជទូត ការញាំអាហារសាមគ្គី និងលេងល្បែងប្រជាប្រិយជាដើម ។

ជាមួយគ្នានេះ លោក ខ្វែង ភារម្យ ក្នុងនាមជាប្រធានសមាគមន៍និស្សិតខ្មែរប្រចាំប្រទេសរុស្សី ក៏ដូចជាប្រជាពលរដ្ឋខ្មែរម្នាក់ពិតជាមានសេចក្ដីសោមនស្សរីករាយដែលអាចត្រឡប់មកជួបជុំបងប្អូនជាប្រជាពលរដ្ឋខ្មែរក្រោយផ្អាកការជួបជុំប៉ុន្មានឆ្នាំកន្លងទៅដោយសារវិបត្តិកូវីដ-១៩ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីអាហារូបករណ៍ Teacher Training Students ឆ្នាំ២០២៥ សម្រាប់​គ្រូ​បង្រៀន​កម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

កម្មវិធីអាហារូបករណ៍ Teacher Training Students របស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យ នៃ​ប្រទេស​ជប៉ុន នឹងផ្តល់អាហារូបករណ៍មួយ​ចំនួន​ដល់គ្រូបង្រៀន​កម្ពុជា ដើម្បីទៅ​សិក្សា​ស្រាវជ្រាវ​លើវិស័យ​អប់រំនៅ​ប្រទេស​ជប៉ុន...

អាហារូបករណ៍ថ្នាក់បណ្ឌិតពេញថ្លៃ នៅ Hanyang University ប្រទេសកូរ៉េខាងត្បូង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2026

សាកលវិទ្យាល័យ Hanyang University នៃប្រទេសកូរ៉េខាងត្បូង បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បណ្ឌិត (PhD) ពេញថ្លៃ ដល់និស្សិតអន្តរជាតិ

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...

អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2023

សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...

ឱកាសសិក្សានៅអាល្លឺម៉ង់ ៖ សាលា Hertie ប្រកាសផ្ដល់អាហារូបករណ៍អនុបណ្ឌិត «អភិបាលកិច្ចឌីជីថល»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2026

Hertie School ផ្តល់អាហារូបករណ៍ថា្នក់អនុបណ្ឌិតដល់និស្សិតកម្ពុជាសិក្សាពីបញ្ហាប្រឈមនៃការផ្លាស់ប្តូរឌីជីថល

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...

ឱកាសផ្លាស់ប្ដូរការសិក្សា៨សប្ដាហ៍នៅសាកលវិទ្យាល័យក្យូតូ ប្រទេសជប៉ុនឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2024

ឱកាសទទួលបានការផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យក្យូតូ នាប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០២៥ ពីកម្មវិធីអាហារូបករណ៍ 2025 Kyoto University Amgen Scholars Program។ កម្មវិធីផ្លាស់ប្ដូរការសិក្សាមានរយៈពេល៨សប្ដាហ៍...

ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2024

កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ នៃប្រទេសវៀតណាមឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2024

សាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICTU) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកាសជ្រើសរើសបេក្ខជនសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥...