យុវជន ៖ កំហិតការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ជាវិធានការមានប្រសិទ្ធិភាពកាត់បន្ថយគ្រោះថ្នាក់បណ្ដាលមកពីការប្រើប្រាស់គ្រឿងស្រវឹង

ភ្នំពេញ- ការកំហិតការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគឺជាវិធានការមានប្រសិទ្ធិភាពក្នុងការកាត់បន្ថយគ្រោះថ្នាក់បណ្ដាលមកពីការប្រើប្រាស់គ្រឿងស្រវឹងនាពេលបច្ចុប្បន្ន។  ការលើកឡើងនេះ ស្របពេលដែលក្រុមនិស្សិតសង្កេតឃើញការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងយ៉ាងព្រោងព្រាតនាពេលបច្ចុប្បន្នដែលការផ្សាយពាណិជ្ជកម្មនេះ បានទាក់ទាញយុវជនដែលជាធនធានទំពាំងស្នងឬស្សីឱ្យចាប់ផ្ដើមប្រើប្រាស់គ្រឿងស្រវឹង និងប្រើប្រាស់កាន់តែច្រើន។

នៅក្នុងវគ្គសិក្ខាសាលាផ្សព្វផ្សាយផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹងទៅលើយុវជន នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបងកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ កញ្ញា ទិត្យ បូលាក់ ជាគរុនិស្សិតឆ្នាំទី៤ សិក្សានៅវិទ្យាស្ថានគរុកោសល្យខេត្តបាត់ដំបង បាននិយាយថា ការផ្សព្វផ្សាយគ្រឿងស្រវឹងនៅកម្ពុជាបច្ចុប្បន្នមានភាពទូលំទូលាយនៅលើបដា ប៉ាណូ អេក្រង់ LED តាមទីសាធារណៈ និងការឧបត្ថម្ភកម្មវិធីកីឡា កម្មវិធីប្រគុំតន្រ្តី លេងល្បែងកម្សាន្ត ការជួលតារាល្បីៗឱ្យផ្សព្វផ្សាយ ដែលនាំឱ្យមានការធ្វើត្រាប់តាម IDOLរបស់ពួកគេ។

យុវតីគរុនិស្សិតឆ្នាំទី៤ រូបនេះ បន្ថែមថា ការផ្សព្វផ្សាយគ្រឿងស្រវឹងបានផ្ដល់ផលប៉ះពាល់ដល់យុវជនយ៉ាងខ្លាំង ព្រោះយុវជនមួយចំនួនអាចមិនស្គាល់គ្រឿងស្រវឹង ប៉ុន្តែបន្ទាប់ពីបានឃើញការផ្សព្វផ្សាយពាណិជ្ជកម្មយ៉ាងទូលំទូលាយនឹងជំរុញឱ្យមានភាពគួរឱ្យចាប់អារម្មណ៍ចង់ទទួលទានគ្រឿងស្រវឹង។

“ខ្ញុំសូមគាំទ្រឱ្យមានការដាក់កំហិតទៅលើការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងគួរមានការបង្កើតច្បាប់ស្ដីពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងសម្រាប់យុវជន និងមនុស្សទូទាំងប្រទេសក៏ដូចជាសាកលលោកផងដែរ”

កញ្ញា ទិត្យ បូលាក់ ជាគរុនិស្សិតឆ្នាំទី៤ សិក្សានៅវិទ្យាស្ថានគរុកោសល្យខេត្តបាត់ដំបង ។

ជាមួយគ្នានេះ លោក ស្វាង ពិសាល ជាគរុនិស្សិតឆ្នាំទី៤ សិក្សានៅវិទ្យាស្ថានគរុកោសល្យខេត្តបាត់ដំបង និយាយថា លោកគាំទ្រចំពោះវិធានការដាក់កំហិតលើការផ្សព្វផ្សាយគ្រឿងស្រវឹងដើម្បីកាត់បន្ថយគ្រោះថ្នាក់បណ្ដាលមកពីការប្រើប្រាស់គ្រឿងស្រវឹង ព្រោះប្រសិនបើមិនមានការដាក់កំហិតការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង នោះនឹងកាន់តែជំរុញឱ្យមានការផ្សព្វផ្សាយកាន់តែទូលំទូលាយពេក។ លោកបន្តថា  ត្បិតថាការផ្សព្វផ្សាយមិនបានធ្វើឱ្យយុវជនចាប់ទទួលទានគ្រឿងស្រវឹងភ្លាមៗ ប៉ុន្តែវាជាផ្នែកកមួយដែលទាក់ទាញអារម្មណ៍ និងជំរុញឱ្យយុវជនចង់សាកល្បងទទួលគ្រឿងស្រវឹងនៅពេលខាងមុខ។

“ខ្ញុំយល់ថាវិធានការដែលអាចទប់ស្កាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គឺមានតែវិធានការផ្លូវច្បាប់ និងអាស្រ័យទៅលើការចូលរួមរបស់សហគមន៍ក្នុងការចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់បណ្ដាលមកពីការប្រើប្រាស់គ្រឿងស្រវឹង”

លោក ស្វាង ពិសាល ជាគរុនិស្សិតឆ្នាំទី៤ សិក្សានៅវិទ្យាស្ថានគរុកោសល្យខេត្តបាត់ដំបង ។

គ្រឿងស្រវឹងត្រូវ​គេ​កត់សម្គាល់ឃើញថា វាជាមូលហេតុចម្បងដែលបណ្ដាលឱ្យមានអ្នកស្លាប់ប្រមាណ ៣លាននាក់ក្នុងមួយឆ្នាំៗ។ ការប្រើប្រាស់គ្រឿងស្រវឹងបង្កឱ្យ​មានជំងឺជាង២០០មុខ ជាកត្តាចម្បងបង្កឱ្យ​មានគ្រោះថ្នាក់ចរាចរណ៍ ជាកត្តាហានិភ័យជំរុញឱ្យ​មានអំពើហិង្សាគ្រប់ប្រភេទ ព្រមទាំងភាពក្រីក្រផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បណ្ឌិត្យសភានគរបាល​កម្ពុជា ផ្តល់អាហារូបករណ៍សម្រាប់ការសិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត​វិទ្យាសាស្រ្តនគរបាល ចំនួន៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2026

សម្រាប់មន្រ្តីនគរបាល​ ឬមន្រ្តីពន្ធនាគារ ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ពេលនេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍សរុបចំនួន៤០កន្លែង...

សាកលវិទ្យាល័យបូណាម៉ារី ផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រ ដល់​កូនៗ​របស់​វីរកងទ័ពពលី និង​ពិការ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍធនធាន​មនុស្ស និង​ដើម្បី​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​វីរកងទ័ព សាកលវិទ្យាល័យ​បូណាម៉ារី (BMU) បានប្រកាស​ថា សាកលវិទ្យាល័យនឹង​ផ្តល់អាហារូបករណ៍ ១០០%

ឱកាសចូលរូមសិក្ខាសាលានៅប្រទេសឥណ្ឌា ពីកម្មវិធីភាពជាអ្នកដឹកនាំលើទី១១ ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសម្រាប់យុវជន ចូលរួមក្នុងកម្មវិធីសិក្ខាសាលាភាពជាអ្នកដឹកនាំយុវជនលើកទី១១ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលអប់រំសម្រាប់ការយល់ដឹងអន្តរជាតិរបស់អង្គការយូណេស្កូអាស៊ីប៉ាហ្វិក (APCEIU)។ កម្មវិធីនឹងជ្រើសរើស យុវជន យុវនារី ចំនួន៤០នាក់...

ឡាវ ​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2026

​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​ ​ទៅ​សិក្សា​លើ​ ​៧​មុខជំនាញ​ខុស​ៗ​គ្នា​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​។​

វិទ្យាស្ថាន​បច្ចេកទេស​ JVC ជ្រើសរើសយុវជន​ចូលរៀន​ជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាស​ជ្រើសរើស​យុវជន​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ ជំហានទី២ ដោយ​ឥតគិតថ្លៃ​ចំនួន៣០០កន្លែង។

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ នៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 08/07/2026

អាហារូបករណ៍សិក្សាពេញថ្លៃផ្នែកវិជ្ជសាស្ត្រ នៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៧-២០៣៥

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus នៃសាធារណរដ្ឋស៊ីប (Republic of Cyprus) សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2023

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន​៤០កន្លែងសម្រាប់ការ​សិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...

ឱកាសសម្រាប់អ្នកស្រាវជ្រាវ ៖ ស្ថានទូតបារាំងផ្តល់ «អាហារូបករណ៍ការផ្លាស់ប្តូរការស្រាវជ្រាវភាសាបារាំង ឆ្នាំ២០២៦»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2026

សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងមានអាយុក្រោម ៤៥ ឆ្នាំ ដែលចង់ទៅបំពេញការស្រាវជ្រាវនៅប្រទេសបារាំង ពេលនេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ វគ្គទី១ នៃកម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវ...