“កន្លែងកុមារមេត្រី” រួមចំណែកស្ដារក្ដីសង្ឃឹម និងគាំទ្រសុខភាពផ្លូវចិត្តកុមារក្នុងជំរំជនភៀសសឹក

ក្នុងស្ថានភាពវិបត្តិសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជានៅតាមតំបន់ព្រំដែន កុមារគឺជាក្រុមងាយរងគ្រោះបំផុត ដែលមិនត្រឹមតែបាត់បង់ផ្ទះសម្បែង និងការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរងការប៉ះទង្គិចផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរពីផលប៉ះពាល់នៃសង្គ្រាម។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ អង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា សហការជាមួយអង្គការ TPO បានបង្កើតឱ្យមាន “កន្លែងកុមារមេត្រី” និងកម្មវិធីគាំទ្រសុខភាពផ្លូវចិត្ត ដើម្បីជួយស្តារស្មារតីជនភៀសសឹកឱ្យមានភាពប្រសើរឡើងវិញ។

លោក យី គឹមថាន នាយកស្ដីទីអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា មានប្រសាសន៍ថា កាលពីរស់នៅក្នុងភូមិកំណើត កុមារមានសេរីភាពក្នុងការលេងកម្សាន្ត និងទៅសាលារៀនជាមួយមិត្តភក្តិ ប៉ុន្តែសង្គ្រាមបានផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាង។ លោក យី គឹមថាន បន្តថា ការរត់គេចចេញពីគ្រាប់គាំភ្លើង បានដក់ជាប់នូវរូបភាពភ័យខ្លាចក្នុងចិត្តកុមារ។ នៅពេលមករស់នៅក្នុងជំរំជនភៀសសឹក ពួកគេត្រូវកាត់ផ្ដាច់ពីសហគមន៍ នឹកផ្ទះ នឹកសត្វចិញ្ចឹម និងព្រួយបារម្ភពីអនាគតដែលមិនប្រាកដប្រជា។

លោក យី គឹមថាន នាយកស្ដីទីអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា

លោក យី គឹមថាន មានប្រសាសន៍ថា ស្ថានភាពទាំងនេះ បង្កឱ្យមានបញ្ហាដំណេក ភាពតានតឹង និងការបាក់ទឹកចិត្ត ប្រសិនបើគ្មានការជួយជ្រោមជ្រែងទាន់ពេលវេលាទេនោះ។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ អង្គការទាំងពីរ បានដាក់ចេញនូវយុទ្ធសាស្ត្រ «ការគាំទ្រសុខភាពផ្លូវចិត្ត និងចិត្តសង្គម (MHPSS)» តាមរយៈសកម្មភាពសំខាន់ចំនួន ៣រួមមាន ទី១ ការបង្កើតកន្លែងកុមារមេត្រី (Child-Friendly Spaces) ដែល​បច្ចុប្បន្ន កន្លែងសុវត្ថិភាពនេះ​មាន​ចំនួន ៤ ត្រូវបានបង្កើតឡើងនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ទីនេះជាកន្លែងដែលកុមាររាប់រយនាក់មកជួបជុំគ្នាជារៀងរាល់ថ្ងៃ ដើម្បីលេងកីឡា គូរគំនូរ និងធ្វើសកម្មភាពសិល្បៈច្នៃប្រឌិត ដែលជួយឱ្យពួកគេបញ្ចេញអារម្មណ៍តានតឹង និងទទួលបានការអប់រំក្រៅប្រព័ន្ធ ទោះបីជាសាលារៀនត្រូវបានបិទទ្វារក៏ដោយ។

ទី២ ការពង្រឹងសមត្ថភាពអាណាព្យាបាល ដោយ​គម្រោងបានផ្តល់ការអប់រំផ្លូវចិត្តដល់ឪពុកម្តាយ និងអ្នកថែទាំ ដើម្បីយល់ដឹងពីរបួសផ្លូវចិត្ត កាត់បន្ថយការរើសអើង និងរៀនពីបច្ចេកទេសគ្រប់គ្រងភាពតានតឹងក្នុងគ្រួសារ និងទី៣ ការផ្តល់សេវាប្រឹក្សាយោបល់ពីអ្នក​ជំនាញ ដោយ​ក្នុងនោះ ចំពោះកុមារ និងស្ត្រីដែលរងគ្រោះធ្ងន់ធ្ងរ អ្នកចិត្តសាស្ត្រនៃអង្គការ TPO បានផ្តល់ការប្រឹក្សាជាលក្ខណៈបុគ្គល រយៈពេលពី៣០នាទីទៅ៤៥នាទី ដើម្បីព្យាបាលរបួសផ្លូវចិត្ត និងស្វែងរកយន្តការស៊ូទ្រាំនឹងវិបត្តិ។

“កន្លែងកុមារមេត្រី” គឺជា​កន្លែង​សិក្សាមួយដែលត្រូវបានបង្កើតឡើងដើម្បីបម្រើផលប្រយោជន៍ល្អបំផុតសម្រាប់កុមារ ដោយធានាថា គ្រប់កុមារទាំងអស់ទទួលបានការអប់រំប្រកបដោយគុណភាព សុវត្ថិភាព និងសមធម៌ ដោយ​ផ្តោតសំខាន់លើការផ្ដល់នូវបរិយាកាសដែលកុមារមានអារម្មណ៍ថា ខ្លួនត្រូវបានគេស្រឡាញ់ ផ្តល់តម្លៃ និងមានឱកាសបញ្ចេញសមត្ថភាពយ៉ាងពេញលេញ។

បើតាមលោក យី គឹមថាន ការបង្កើតកន្លែងកុមារមេត្រីនេះ មានសារៈសំខាន់ណាស់ក្នុងការជួយឱ្យកុមារធូរស្បើយពីភាពភ័យខ្លាចដែលធ្លាប់រត់ឆ្លងកាត់គ្រាប់កាំភ្លើងដោយសារបញ្ហាសង្រ្គាម។ តាមរយៈកន្លែងកុមារមេត្រី អាចជួយឱ្យកុមារអាចបង្កើតទំនាក់ទំនងជាមួយមិត្តភក្ដិថ្មីៗ មានឱកាសស្ដាប់រឿងនិទាន អានសៀវភៅ និងការលេងល្បែងកម្សាន្ត ដើម្បីជួយបង្កលក្ខណៈសប្បាយរីករាយ និងជួយដល់ការអភិវឌ្ឍខួរក្បាលរបស់កុមារ។

អ្នកចិត្តសាស្រ្តអង្គការ TPO ផ្ដល់ការប្រឹក្សាគាំទ្រផ្លូវចិត្តដល់កុមារ រួមទាំងស្រ្តីជាម្ដាយ

តាមទិន្នន័យ​របស់ក្រសួងមហាផ្ទៃ គិត​ត្រឹម​ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៦ អំពើឈ្លានពានរបស់យោធាថៃ លើដែនអធិបតេយ្យកម្ពុជា បានបណ្តាល​ឱ្យ​មានជនភៀសសឹក​សរុបចំនួន ៦៤៤ ៤៤២នាក់ ក្នុងនោះ​កុមារ​មាន​ចំនួន ២០៤ ៩៩២នាក់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​ចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2026

អង្គការ ERIA (Regional Knowledge Centre for Marine Plastic Debris) សហការជាមួយ The Conversation Indonesia (TCID) បានប្រកាសបើកទទួលពាក្យសម្រាប់កម្មវិធី "ASEAN Young Green Communicators

៤គន្លឹះ អាចជួយអ្នកឱ្យ​ទទួលបានអាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2025

ការទទួលបានអាហារូបករណ៍គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សាទាំងក្នុង ឬក្រៅប្រទេស។ ទោះជាអាហារូបករណ៍មានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែការត្រៀម​ខ្លួន​ឱ្យ​រួចរាល់ អាចជួយពង្រីកឱកាសដល់អ្នកបាន...

វគ្គបណ្តុះបណ្តាលខ្លី​តាម​ប្រព័ន្ធអនឡាញ “Good Governance” របស់ប្រទេស​នូវែលសេឡង់ ដល់មន្រ្តីកម្ពុជា ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2025

រដ្ឋាភិបាល​នូវែល​សេឡង់ នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​រយៈពេលខ្លី ក្រោម​ប្រធានបទ "Good Governance" តាមប្រព័ន្ធ​អនឡាញ រយៈពេល​សិក្សា​ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដល់​មន្រ្តីរាជការ​កម្ពុជា។

អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅ​សិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2023

កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

តាមរយៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសអំពីអាហារូបករណ៍រដ្ឋាភិបាលចិន ដែល​នឹងជ្រើសរើសនិស្សិតកម្ពុជាទៅបន្តការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅ​សាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2026

ឱកាស​សម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែង​រក​អាហារូបករណ៍សិក្សា​ជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។

អាហារូបករណ៍ ៥០កន្លែង ទៅសិក្សា​នៅប្រទេស​ចិន តាមរយៈកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2026

អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (លើកទី២) ចំនួន ៥០ កន្លែង