ជនមានពិការភាពនៅតែជួបឧបសគ្គទទួលសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យប្រកបដោយបរិយាប័ន្ន

ភ្នំពេញ – អង្គការ Water Aid កម្ពុជាសហការជាមួយសាកលវិទ្យាល័យអនាម័យ និងវេជ្ជសាស្ត្រត្រូពិកនៃទីក្រុងឡុងដ៍ (LSHTM) បានសិក្សាលើការផ្សារភ្ជាប់គោលការណ៍ណែនាំថ្នាក់ជាតិស្តីពីកម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យសម្រាប់ជនមានពិការភាពជាមួយនឹងការអនុវត្តបទពិសោធន៍ពីប្រទេសកម្ពុជា។ លទ្ធផលសិក្សាបានបង្ហាញថា ការលើកកម្ពស់ទឹកស្អាតនិងអនាម័យប្រកបដោយបរិយាប័ន្នជាដំណោះស្រាយមានប្រសិទ្ធិភាពសម្រាប់ជនមានពិការភាព ព្រមទាំងផ្តល់អនុសាសន៍គន្លឹះនានាដល់អ្នកពាក់ព័ន្ធ។

លោកស្រី ផេង ប៉ារ៉ូហ្ស៊ីន ប្រធានគម្រោងកម្មវិធីលើកកម្ពស់បរិយាប័ន្ន នៃអង្គការ Water Aid កម្ពុជា មានប្រសាសន៍ថា ការសិក្សាពីការផ្សារភ្ជាប់គោលការណ៍ណែនាំថ្នាក់ជាតិស្តីពីកម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យសម្រាប់ជនមានពិការភាពជាមួយនឹងការអនុវត្តបទពិសោធន៍កម្ពុជា បានធ្វើឡើងក្នុងគោលបំណងជួយកែលម្អការរួមបញ្ចូលពិការភាព ការបង្កើតគោលនយោបាយទឹកស្អាត និងអនាម័យដែលផ្សារភ្ជាប់នឹងសមភាពយេនឌ័រនៅប្រទេសដែលមានចំណូលទាននិងមធ្យម។ ទន្ទឹមគ្នានេះ រដ្ឋាភិបាលអាចបញ្ជៀបគោលការណ៍ណែនាំស្តីពីទឹកស្អាត និងអនាម័យប្រកបដោយបរិយាប័ន្ននៅក្នុងទ្រង់ទ្រាយធំ។

បន្ថែមលើនេះ លោកស្រី ផេង ប៉ារ៉ូហ្ស៊ីន បានបញ្ជាក់ថា របកគំហើញ នៃការសិក្សាបានបង្ហាញថា លទ្ធភាពប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងសេវាកម្មទឹកស្អាត និងអនាម័យសម្រាប់ជនមានពិការភាពនៅមានកម្រិតទាប ហើយមានតែព័ត៌មានតិចតួចប៉ុណ្ណោះដែលអ្នកថែទាំជនមានពិការភាពទទួលបានជំនួយ។

ប្រធានគម្រោងកម្មវិធីលើកកម្ពស់បរិយាប័ន្ន នៃអង្គការ Water Aid កម្ពុជា បានឱ្យដឹងទៀតថា ការសិក្សាស្រាវជ្រាវខាងលើគឺជាការសិក្សាបែបគុណភាព ដោយជ្រើសរើសជនមានពិការភាពផ្សេងៗគ្នាមានចំនួន១៦ រូប អ្នកថែទាំជនមានពិការភាព០៤ រូប នៅខេត្តស្វាយរៀង និងខេត្តកំពង់ឆ្នាំង ព្រមទាំងជ្រើសរើសមន្ត្រីជំនាញថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ០៧ រូប និងតំណាងអង្គការដៃគូចំនួន១០ ដែលកំពុងធ្វើកិច្ចការលើកកម្ពស់បញ្ហាទឹកស្អាត អនាម័យ និងការងារពិការភាពនៅកម្ពុជា។ ការសិក្សាមានរយៈពេលពីរឆ្នាំ បានចាប់ផ្តើមពីឆ្នាំ២០២១ ដល់ឆ្នាំ២០២២។

នេះជាការបញ្ជាក់របស់លោកស្រី ផេង ប៉ារ៉ូហ្ស៊ីន ប្រធានគម្រោងកម្មវិធីលើកកម្ពស់បរិយាប័ន្ននៃអង្គការ Water Aid កម្ពុជា

“ការស្រាវជ្រាវបែបគុណវិស័យនេះ មានគោលបំណងសិក្សាពីការអនុវត្តគោលគំនិតស្នូលនៃសិទ្ធិមនុស្សតាមរយៈសេវាទឹកស្អាតនិងអនាម័យពីទស្សនៈរបសមន្ត្រីរដ្ឋាភិបាល អ្នកផ្តល់សេវា និងសមាជិកសហគមន៍ដែលប្រើប្រាស់ទឹកស្អាតនិងអនាម័យ”

ចំណែកកញ្ញា ងួន សុភកណិកា ទីប្រឹក្សាបច្ចេកទេសឯករាជ្យរបស់គម្រោងសិក្សា បាននិយាយថា លទ្ធផលសិក្សាបានរកឃើញថា ជនមានពិការភាពនៅតែជួបការលំបាកក្នុងការទទួលសេវាទឹកស្អាត និងអនាម័យនៅក្នុងគ្រួសារ។ ស្ត្រីមានពិការភាពនៅជួបបញ្ហាកង្វះហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងអនាម័យ ដែលចាត់ទុកជាជនងាយរងគ្រោះពិបាកប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនិងអនាម័យ។

លើសពីនេះ ជនមានពិការភាពជាច្រើនមិនបានលាងសម្អាតរាងកាយឱ្យបានញឹកញាប់តាមការ​ដែល​ពួកគេចង់បាននោះទេ ជាពិសេសពឹងផ្អែកលើអ្នកថែទាំ ដូចជា សកម្មភាពងូតទឹក ការប្រើប្រាស់បន្ទប់ទឹក និងការបោកគក់សម្លៀកបំពាក់ជាដើម។

កញ្ញា ងួន សុភកណិកា ទីប្រឹក្សាបច្ចេកទេសឯករាជ្យ បានលើកឡើងដែរថា

“ក្រុមគោលដៅដែលបានផ្តល់សម្ភាសន៍បានលើកឡើងថា ពួកគេចង់បានបង្គន់ធំជាងនេះ ដើម្បីឱ្យរទេះរុញអាចចូលទៅក្នុងបន្ទប់ទឹក ហើយបន្ទប់ទឹកដែលប្រើប្រាស់កន្លងទៅពុំទាន់មានជម្រាលបង្កភាពងាយស្រួល។ មួយវិញទៀតពាក់ព័ន្ធនឹងបញ្ហាកង្វះខាតថវិកាដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ។”

ទន្ទឹមនឹងការបង្ហាញលទ្ធផលស្រាវជ្រាវខាងលើនេះដែរ លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ការគាំទ្រដល់ជនមានពិការភាពក្នុងវិស័យទឹកស្អាត និងអនាម័យ ពិតជាសំខាន់នឹងឆ្លើយតបទៅនឹងគោលនយោបាយលើកកម្ពស់ទឹកស្អាតនិងអនាម័យរបស់រាជរដ្ឋាភិបាល។

លោកវេជ្ជបណ្ឌិត លន់ សាយតេង បានបញ្ជាក់ថា “បច្ចុប្បន្នក្រសួងអភិវឌ្ឍន៍ជនបទកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហាការដាក់បញ្ចូលទឹកស្អាតនិងអនាម័យប្រកបដោយបរិយាប័ន្នសម្រាប់ជនមានពិការភាព ដោយសារជនមានពិការភាពជាក្រុមមនុស្សងាយរងគ្រោះ ហើយអាទិភាពសំខាន់ក្នុងការដោះស្រាយបញ្ហាទឹកស្អាតនិងអនាម័យ គឺគ្រប់គ្នាត្រូវចូលរួមលើកគាំទ្រដល់ទ្ធភាពទទួលបានទឹកស្អាតនិងអនាម័យប្រកដោយសមធម៌ យេនឌ័រ និងបរិយាប័ន្ន។”

គួររំលឹកដែរថា ថ្មីៗនេះ រដ្ឋាភិបាលនិងអង្គការមិនមែនរដ្ឋាភិបាលធ្វើការក្នុងវិស័យទឹកស្អាតនិងអនាម័យ បានកំពុងធ្វើការយ៉ាងមមារញឹកដើម្បីលើកកម្ពស់ការប្រើប្រាស់ទឹកស្អាតនិងអនាម័យសម្រាប់ប្រជាជន តាមរយៈកិច្ចអន្តរាគមន៍ផ្សេងៗគ្នា។ ក្រសួងអភិវឌ្ឍន៍ជនបទបានអនុម័តគោលការណ៍ណែនាំជាតិស្ដីពីការលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ សម្រាប់ជនពិការភាពនិងមនុស្សចាស់នៅឆ្នាំ២០១៧ ដោយបានផ្សព្វផ្សាយ និងផ្ដល់ការកសាងសមត្ថភាពដល់អ្នកអនុវត្តក្នុងវិស័យទឹកស្អាតនិងអនាម័យ ដូចជា មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអង្គការដែលកំពុងធ្វើការពាក់ព័ន្ធជាមួយវិស័យទឹកស្អាតនិងអនាម័យជាដើម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍កន្លែងស្នាក់នៅក្នុងទីក្រុងភ្នំពេញសម្រាប់ជនជាតិដើមភាគតិចឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2025

សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា កំពុងប្រកាសផ្ដល់កន្លែងស្នាក់នៅសម្រាប់បេក្ខជនចំនួន២០រូប ដែលមិនមានលទ្ធភាពក្នុងអំឡុងពេលបន្តការសិក្សានៅទីក្រុងភ្នំពេញ តាមបណ្ដាវិទ្យាស្ថាន និងសាកលវិទ្យាល័យនានា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2023

សាកលវិទ្យាល័យ Melburne នៅប្រទេស​អូស្រ្តាលី បាន​ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/08/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​អាហារូបករណ៍១០០% និង ៥០% លើជំនាញវិស្វកម្ម​ ៥៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍ ១០០% និង ៥០% ទៅ​លើជំនាញ​បច្ចេកទេសពាក់ព័ន្ធនឹងវិស្វកម្ម​សរុបចំនួន ៥៨០កន្លែង ដោយ​ក្នុងនោះបេក្ខជនអាចទទួលបានប្រាក់ឧបត្ថម្ភ​ចំនួន ៦០ដុល្លារ​ក្នុងមួយខែថែមទៀត។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Tourism Schools Salzburg ពី ADC ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2024

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅសាលាទេសចរណ៍ SALZBURG នៃវិទ្យាស្ថានទេសចរណ៍ និងគ្រប់គ្រងសណ្ឋាគារ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូន ជារៀងរាល់ឆ្នាំដែលផ្ដល់ដោយកិច្ចសហប្រតិបត្តិការ...

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...