ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣ ចាប់ផ្តើមជាមួយនឹងឱកាសការងារជាង២ម៉ឺនកន្លែងសម្រាប់យុវជន

ពិព័រណ៌ការងារ និង​ផលិតភាពជាតិឆ្នាំ២០២៣ បានចាប់ផ្តើមជាផ្លូវការហើយនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដោយ​មានក្រុមហ៊ុន​ រោងចក្រ និងសហគ្រាសធំៗចំនួន១៥០ នឹងផ្តល់​ឱកាស​ការងារ​ប្រមាណជាង២ម៉ឺនកន្លែង សម្រាប់យុវជន សិស្ស និស្សិត និង​អ្នកស្វែងរកការងារធ្វើ។ ពិព័រណ៍​ការងារ និង​ផលិតភាពជាតិ​ដែលត្រូវ​ចាត់ទុកថា ជាព្រឹត្តិការណ៍​ការងារធំជាងគេប្រចាំឆ្នាំ នឹងប្រព្រឹត្តទៅរយៈពេល​២ថ្ងៃជាប់គ្នា គឺថ្ងៃទី១០-១១ ខែវិច្ឆិកា នៅអគារពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៨យប់។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ពិព័រណ៍ការងារ និង​ផលិតភាពជាតិ បានធ្វើ​អស់រយៈពេល​១២ឆ្នាំមកហើយ បើក្រឡេកត្រឡប់ទៅខាងក្រោយ យើងនឹងឃើញថា ពិព័រណ៍ការងារ និង​ផលិតភាពជាតិ តែងតែត្រូវបានចាប់អារម្មណ៍ពីដៃគូពាក់ព័ន្ធនានាកាន់តែច្រើនទៅៗ ជាក់ស្តែងនៅក្នុងឆ្នាំ២០១១ ដែលយើងបានចាប់ផ្តើមដំបូង គឺមានតែស្តង់សម្រាប់អ្នកចូលរួមគឺមានតែ៣០ ហើយ​អ្នក​ដែលបានមកទស្សនាមានខ្ទង់ប្រមាណ ៥ពាន់នាក់ ហើយ​យើងមានសម្ភាសន៍ការងារនៅទីតាំងជាក់ស្តែងតែ២ពាន់កន្លែងទេ។ ប៉ុន្តែជាក់ស្តែងនៅថ្ងៃនេះ យើង​មានស្តង់ដែលចូលរួម១៥០ក្រុមហ៊ុន បូកជាមួយនឹងស្ថាប័នពាក់ព័ន្ធ គឺយើងមានរហូតដល់ទៅ ១៨៨ស្តង់ រីឯឱកាស​ការងារ គឺមានរហូតដល់ទៅ២ម៉ឺនកន្លែង ដែលនេះបង្ហាញឱ្យឃើញពីវឌ្ឍនៈភាព។

បើតាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារ ជារួមគោលដៅចុងក្រោយ គឺចង់ឃើញព្រឹត្តិការណ៍នេះ ក្លាយជាព្រឹត្តិការណ៍មួយ​ដែលទាំងអ្នកស្វែងរកការងារធ្វើ ក៏​ដូចជាអ្នកដែលកំពុងត្រូវការកម្លាំងពលកម្មអាចជួបគ្នាបាន ហើយ​អាចសម្រេច និង​ចាប់យកឱកាសនេះជាមួយគ្នា។ «ក្រុមហ៊ុនឯកជន អាចយកឱកាសនេះ ជាឱកាសរកបាននូវបុគ្គលិកដែលមានសមត្ថភាព រីឯយុវជន ក្មួយៗយើងដែលកំពុងស្វែងរកការងារ នេះជាឱកាសមួយ ជាកន្លែងមួយ ដែលប្អូនៗអាចដើរមើល ដើរសម្លឹង តើអាជីពការងារណាមួយដែលប្អូនៗស្រឡាញ់ពេញចិត្ត»។

សូមបញ្ជាក់ថា សម្រាប់ឱកាសការងារជាង ២ម៉ឺនកន្លែង នៅក្នុងឱកាសពិព័រណ៍ការងារ និង​ផលិតភាពជាតិ ដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃនៅអគារពិព័រណ៍កោះពេជ្រ គឺមានការងារមកពីវិស័យសំខាន់ៗដូចជា ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធានារ៉ាប់រង សេវាកម្មលក់ដុំនិងរាយ ទេសចរណ៍ និងបដិសណ្ឋារកិច្ចម្ហូបអាហារ និងភេសជ្ជៈ អចលនទ្រព្យនិងសំណង់ ទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មានវិទ្យា ឧស្សាហកម្មនិងកម្មន្តសាល ព្រមទាំងវិស័យសេវាកម្មផ្សេងៗ ជាដើម។

សម្រាប់យុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារធ្វើទាំងអស់ អាចដាក់ពាក្យដោយផ្ទាល់ និងត្រូវបានសម្ភាសន៍ជ្រើសរើសភ្លាមៗដោយក្រុមហ៊ុន-សហគ្រាស ដែលចូលរួមតាំងបង្ហាញក្នុងបញ្ជរចំនួនជាង ១៨៨។ 

ក្រៅតែពីឱកាសការងារ នៅក្នុងឱកាសពិព័រណ៍ការងារ និង​ផលិតភាពជាតិ ក៏មានការរៀបចំផងដែលនូវសិក្ខាសាលាផលិតភាពដើម្បីលើកកម្ពស់ការយល់ដឹងស្តីពីការបង្កើនផលិតភាពការងារដោយមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីវាគ្មិនជំនាញជាច្រើន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យ Adelaide ផ្ដល់ការសិក្សាវគ្គខ្លីតាម Online ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online នៅសាកលវិទ្យាល័យ Adelaide ដោយឥតគិតថ្លៃសម្រាប់និស្សិតអន្តរជាតិ ពីកម្មវិធីអាហារូកបរណ៍ University of Adelaide edX សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍សាច់ប្រាក់ពី LOTTE Scholarship Foundation ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសជ្រើសរើសនិស្សិតឆ្នាំទី២ ចំនួន១០នាក់ ដើម្បីទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនដោយ កម្មវិធីអាហារូបករណ៍ LOTTE Scholarship

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ផ្តល់អាហារូបករណ៍សាកលវិទ្យាធិការដល់សិស្សឆ្នើម និងមានស្នាដៃក្នុងសង្គម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2025

នៅឆ្នាំ២០២៥នេះ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បន្តផ្តល់អាហារួបករណ៍សាកលវិទ្យាធិកា ជាចំណែកផ្តល់ឱកាសដល់សិស្សានុសិស្សដែលមានទេពកោស្យខ្ពស់ មានស្នាដៃឆ្នើម តាមរយៈការងារសង្គម និងការប្រកួតប្រជែងនានា ទទួលបានអាហារូបករណ៍...

អាហារូបករណ៍ទៅ​សិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសាកលវិទ្យាល័យ Kent State សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Kent State University Global Scholarship 2026 ។

ក្រសួងអប់រំជ្រើសរើសបេក្ខជនជាង៣ពាន់នាក់ឱ្យ​ទទួល​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2025

តាមរយៈកម្មវិធី Competency Based ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ដែលបានប្រឡង​ជាប់សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈកម្រិត៣ ​សរុបចំនួន ៣ ០២៥កន្លែង...

អាហារូបករណ៍ ១ ៤០០កន្លែង លើ២១មុខជំនាញ ពីវិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2025

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ៤០០កន្លែង លើ២១មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពី...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/04/2026

វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/03/2026

សាកលវិទ្យាល័យ​សេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅ​ក្នុងខេត្តស្វាយរៀង ដើម្បីបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ។

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...