កញ្ញា វ៉ុន យ៉េត យកពេលទំនេរពីការងារបង្រៀនសិស្ស ដឹកនាំស្រ្តីក្នុងភូមិដាំបន្លែជុំផ្ទះដើម្បីសុខភាព និងកាត់បន្ថយការចំណាយ

កញ្ញា វ៉ុន យ៉េត គឺជា​គ្រូបង្រៀន​ម្នាក់​នៅ​សាលា​បឋមសិក្សា​សំបូរ ស្ថិត​ក្នុង​ឃុំ​សំបូរ ស្រុកបាសាទសំបូរ ខេត្តកំពង់ធំ ។ ក្រោយ​ពេលទំនេរ​ពីការ​បង្រៀន​សិស្ស យុវតីវ័យ​២៤ឆ្នាំរូបនេះ បានទៅ​ជួយ​ដឹកនាំ​ស្រ្តី​នៅ​ក្នុង​សហគមន៍ឱ្យ​ចេះដាំបន្លែធម្មជាតិ​នៅ​ជុំវិញ​ផ្ទះ ដើម្បីទទួលបាន​នូវ​សុខភាពល្អ និង​កាត់បន្ថយ​ការ​ចំណាយ​ក្នុងគ្រួសារ ។

កញ្ញា វ៉ុន យ៉េត ដែល​ក៏​ជា​ប្រធាន​គម្រោង​អភិវឌ្ឍន៍​កុមារ​តូចផងនោះ​និយាយថា កុមារ​ដែលមាន​ការ​លូតលាស់ល្អ គឺជា​កុមារ​ដែល​ទទួល​បាន​ការ​ស្រឡាញ់​ពីអ្នក​នៅជុំវិញខ្លួន ហើយ​ជាពិសេសពួក​គេ​ក៏​ត្រូវ​ទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ ទទួលបាន​ចំណីអាហារ​ដែល​ល្អ មានគុណភាព ដែលមានដូចជា​បន្លែធម្មជាតិជាដើម។

តាមការ​មើលឃើញរបស់ កញ្ញា វ៉ុន យ៉េត កាលពីមុន ពលរដ្ឋ​នៅ​ក្នុងសហគមន៍តែងដាំដំណាំជាលក្ខណៈប្រពៃណី​ដោយ​គ្មានការលើករង ឬសម្អាតដីបានត្រឹមត្រូវនោះឡើយ ដោយជីកគ្រលុកដាំបន្លែ នៅពេលស្រោចទឹកច្រើនតែរលួយ ហើយពេលដាក់ជីវិញ ក៏ដាក់នៅតែពីលើដំណាំ ​ដោយពេលស្រោចទឹក ក៏​នាំឱ្យជីហូរ​ទៅតាមទឹកអស់។ ប៉ុន្តែក្រោយទទួលបានចំណេះដឹងអំពីបច្ចេកទេសដាំបន្លែ ពីគម្រោងអភិវឌ្ឍន៍កុមារតូចដែលដឹកនាំដោយ​កញ្ញាផ្ទាល់ ឃើញថា ការដាំដំណាំក៏មានការប្រែប្រួលជាងមុនច្រើន។ តាមកញ្ញា វ៉ុន យ៉េត ដើម្បី​ឱ្យ​ដំណាំបន្លែបានល្អ ដំបូងគេត្រូវកាប់ដីនិងសម្អាតដីហាលរយៈពេល២សប្ដាហ៍ និងបាចកំបោរសដើម្បីសម្លាប់មេរោគ បន្ទាប់មកកាប់ជ្រួយដីដាក់ជីទឹក (ជីធម្មជាតិ) ហើយលើកជារង។ ការដាំបន្លែតាមបច្ចេកទេសបែបនេះ ពិតជាទទួលបានលទ្ធផលល្អប្រសើរជាងទម្លាប់ប្រពៃណីច្រើន។

អ្នកស្រី រិនសារុំ ជាសមាជិកនៅក្នុងគម្រោងអភិវឌ្ឍន៍កុមារតូច មានប្រសាសន៍ថា បច្ចុប្បន្ននៅផ្ទះអ្នកស្រ្តីមានដាំបន្លែបៃតង ដូចជា ស្ពៃ សណ្ដែកកួរ ម្ទេស ត្រប់ សាឡាត់ ខាត់ណា ននោង នៅជុំវិញផ្ទះ ។ ដំណាំជុំវិញផ្ទះនេះ បានកាត់បន្ថយការចំណាយក្នុងគ្រួសាររបស់អ្នកស្រីយ៉ាងច្រើន ដោយមានបន្លែហូបស្រាប់ ព្រមទាំងអាចយកផលដំណាំទាំងនោះ​ទៅលក់នៅឯផ្សារបានចំណូលគួរសម។

អ្នកស្រី រិនសារុំ សមាជិកម្នាក់នៅក្នុងគម្រោងអភិវឌ្ឍន៍កុមារតូច

“ខ្ញុំដាំគ្មានប្រើជីគីមីអ្វីទេយើងប្រើតែជីធម្មជាតិធ្វើដោយស្លឹកស្ដៅរួមនិងស្លឹកឈើស្លឹកព្រៃបន្ថែមទៀតដោយខ្លួនឯង ឥឡូវនេះឃើញថា គ្រួសារខ្ញុំមានជីវភាពប្រសើរច្រើន ព្រោះយើងមិនចំណាយច្រើន”

លោក ជីម ចុន អ្នកសម្របសម្រួលគម្រោងអភិវឌ្ឍន៍កុមារតូច មានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍កុមារតូច ផ្ដល់អត្ថប្រយោជន៍ថ្មីៗដល់ស្រ្តីក្នុងសហគមន៍ ដើម្បីឱ្យពួក​គាត់ដាំដំណាំបានទិន្នផលល្អ ហើយគម្រោងនេះ លើកទឹកចិត្តឱ្យកសិករប្រើប្រាស់ជីកំប៉ុសទឹក ជីកំប៉ុសគោក និងថ្នាំពុលធម្មជាតិ។ លោកបន្តថា តាមរយៈគម្រោងនេះ ពិតជាបានរួមចំណែកដល់ស្រ្តីនៅក្នុងភូមិ គឺទី១. កាត់បន្ថយការចំណាយក្នុងគ្រួសារ ទី២.មានបន្លែសុវត្ថិភាពសម្រាប់ហូប ទី៣. ទទួលបានប្រាក់ចំណូលពីការលក់បន្លែ ។

បើតាម លោក ជីម ចុន គម្រោងអភិវឌ្ឍន៍កុមារតូច បានចាប់ផ្ដើមអនុវត្តក្នុងឆ្នាំ២០២០ ដោយបានអនុវត្តជាពីរជំហាន ដោយជំហានទី១ ធ្វើនៅស្រុកសណ្ដាន់មាន ៥២ ភូមិ ហើយជំហានទី២ នៅខេត្តកំពង់ធំ មាន៩២ភូមិ ក្នុងនោះមានស្រុកប្រាសាទសំបូរ និងស្រុកស្ទោង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2024

រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិត​អន្តរជាតិ​ចំនួន២០នាក់ ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា​២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...

អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2023

សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...

មូលនិធិអាហារូបករណ៍ Mabuchi International ផ្តល់​អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជា​ចេះភាសាជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2025

មូលនិធិ​អាហារូបករណ៍​អន្តរជាតិ​ម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ប្រកា​សផ្តល់អាហារូបករណ៍​សម្រាប់និស្សិត​កម្ពុជា​ដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា​២០២៦។

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...

អាហារូបករណ៍​ ​ថ្នាក់​បរិញ្ញាបត្រ​រង​ និង​ថ្នាក់​បរិញ្ញាបត្រ ​២១០​កន្លែង​ ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2026

​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ ​ដែល​ជា​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ​ ស្ថិត​ក្រោម​អាណាព្យាបាល​របស់​ក្រសួង​អប់រំ ​កំពុង​ប្រកាស​ដល់​សិស្សានុសិស្ស​ទាំងអស់​ ​ដែល​បាន​ប្រឡង​ជាប់ ​ឬ​ធ្លាក់​សញ្ញាបត្រ​...

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...