បេក្ខជនបីរូបជាប់ជ័យលាភីពានរង្វាន់កិត្តិយស IBBY Honour List ឆ្នាំ២០២២

ភ្នំពេញ – សមាគមក្រុមប្រឹក្សាអន្តរជាតិស្ដីពីសៀវភៅកុមារ និងយុវជន (IBBY) ថ្មីៗនេះ បានប្រកាសបេក្ខជនកម្ពុជា​ចំនួនបីរូបជាប់ជ័យលាភីពានរង្វាន់កិត្តិយស IBBY Honour List ឆ្នាំ២០២២ ដែល​រួមមាន ផ្នែកនិពន្ធ លោក មិន ម៉ៅសំណាង ផ្នែកគំនូរ លោក សួ គឹមសាន និងផ្នែកបកប្រែ អ្នកស្រី អ៊ូច សូលីដា ។

កម្មវិធីពានរង្វាន់ IBBY Honour List រៀបចំការប្រកួតប្រជែងស្នាដៃរៀងរាល់ពីរឆ្នាំម្ដងដើម្បីចម្រាញ់យកសៀវភៅល្អៗ ទើបនឹងបោះពុម្ពថ្មីៗ ពីគ្រប់ប្រទេសនានា​នៅ​លើ​ពិភពលោក ។

អ្នកស្រី ហួត សុជាតា អ្នកតំណាងនៃសមាគម IBBY Cambodia បានមានប្រសាសន៍ថា ពានរង្វាន់ពានរង្វាន់កិត្តិយស IBBY Honour List នេះ ផ្ដល់ជូនដល់អ្នកនិពន្ធ អ្នកគំនូរ និងអ្នកបកប្រែឆ្នើម ។ អ្នកស្រីបន្តថា កម្មវិធីនេះផ្ដល់ឱកាសដល់គ្រប់ប្រទេសសមាជិកដែលអាចបង្ហាញបុគ្គលឆ្នើមក្នុងវិស័យសៀវភៅកុមាររបស់ខ្លួនលើឆាកអន្តរជាតិ ។ គោលបំណងនៃកម្មវិធី បង្ហាញពីការគោរពនិងស្វែងយល់ពីគ្នាទៅវិញទៅមកតាមរយៈសៀវភៅកុមារ ដែលជាបេសកកម្មចំបងរបស់ IBBY ។

បើតាម​អ្នកតំណាងនៃសមាគម IBBY Cambodia បញ្ជាក់ថា សៀវភៅដែលជាប់ពានរង្វាន់ IBBY Honour List នឹងក្លាយជាតំណាងនៃសៀវភៅភាសាខ្មែរលើឆាកអន្តរជាតិ ដោយ​មានតួនាទីពាំនាំវប្បធម៌ ទំនៀមទម្លាប់ និងរបៀបរបបរស់នៅក្នុងសង្គមខ្មែរឱ្យអ្នកផ្សេងបានស្គាល់ ។ អ្នកស្រីបន្តថា ការវិនិច្ឆ័យលើស្នាដៃគឺផ្អែកទៅលើគោលការណ៍ គុណភាព ដែលមាននៅក្នុងលក្ខខណ្ឌវិនិច្ឆ័យនៃការចូលរួមប្រកួតស្នាដៃ ។

លោក មិន ម៉ៅសំណាង ជាអ្នកសារព័ត៌មាននៅស្ថាប័ន AMS បានទទួលជ័យលាភីពានរង្វាន់កិត្តិយស IBBY Honour List ២០២២ ផ្នែកនិពន្ធ បាននិយាយថា នៅឆ្នាំ២០១៣ លោកបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការសរសេរសៀវភៅអំណានដំបូងសម្រាប់កុមាររៀបចំដោយអង្គការ រូមធូរីដកម្ពុជា ហើយពេលនោះ​លោក​ក៏​ចាប់ផ្តើមការងារតែងនិពន្ធសៀវភៅអំណានដំបូងសម្រាប់កុមារ ។

“ខ្ញុំគិតថាសៀវភៅកុមារមានលក់ច្រើននៅលើទីផ្សារ ប៉ុន្តែពិបាករកសៀវភៅកុមារមានគុណភាព និងមានគំនិតថ្មីៗ​ ! ខ្ញុំអាចរួមចំណែកជួយឱ្យកុមារកម្ពុជាមានលទ្ធភាពអានសៀវភៅដំបូង​ដែលមានគុណភាព​នៅថ្ងៃនេះ និងសម្រាប់អនាគតរបស់ពួកគេ”

លោក ម៉ៅ សំណាង

លោក សួ គឹមសាន ជាវិចិត្រករឯករាជ្យ ដែល​ទទួលជ័យលាភីពានរង្វាន់កិត្តិយស IBBY Honour List ផ្នែកគំនូរ បាននិយាយថា ការចូលរួមផលិតសៀវភៅសម្រាប់កុមារពិតជាធ្វើឱ្យរូបលោកសប្បាយចិត្ត ព្រោះវាមិនត្រឹមតែឱ្យខ្ញុំកសាងសមត្ថភាពខ្លួននោះទេ តែរឹតតែពិសេសទៀតនោះ គឺលោកបានចូលរួមក្នុងការលើកកម្ពស់វិស័យអប់រំ និងអំណានទូទៅតាមរយៈសៀវភៅល្អៗដែរ ។

សម្រាប់​អ្នកស្រី អ៊ូច សូលីដា ដែល​ទទួលបានជ័យលាភីពានរង្វាន់កិត្តិយស IBBY Honour List ២០២២ ផ្នែកបកប្រែវិញ អ្នក​ស្រីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រភាសាបារាំង ជំនាញគ្រូ និងទេសចរណ៍ នៅវិទ្យាស្ថានភាសាបរទេស កាលពីឆ្នាំ២០០៣ តែអ្នកស្រី​ក៏ជាអ្នកចូលចិត្តការអានរឿងបែបខ្លីៗ និងសៀវភៅដែលមានរូបភាព ព្រមតាំងចង់ឱ្យកុមារមានទម្លាប់អានសៀវភៅ និងបានអានរឿងល្អៗ ដូច្នេះហើយ​អ្នកស្រីតែងតែស្ម័គ្រចិត្តជួយបកប្រែរឿងខ្លីៗ ទោះជាផ្ទាល់មាត់ក្តី ឬតាមការសរសេរក្តីដោយមិនយកកម្រៃ ។

គួរបញ្ជាក់ថា សមាគម IBBY Cambodia បង្កើតឡើងនៅឆ្នាំ២០១១ ហើយបានជ្រើសរើសជ័យលាភីពានរង្វាន់ IBBY Honour List នេះចំនួន ៦ដងរួចមកហើយ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Abu Dhabi University ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Abu Dhabi University ពីកម្មវិធី Abu Dhabi University Scholarship 2026 នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល​៤ឆ្នាំ

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយបណ្ឌិត ទៅ​សិក្សា​នៅ​រ៉ូម៉ានី ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

ក្រោម​កម្មវិធីអាហារូបករណ៍ Eugen Ionescu Programme របស់​រដ្ឋាភិបាល នៃ​ប្រទេសរ៉ូម៉ានី សម្របសម្រួល​ដោយទីភ្នាក់ងារ​ឧត្តមសិក្សាហ្រ្វង់កូហ្វូនី (AUF) នឹងផ្តល់អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយ​បណ្ឌិត សិក្សា​រយៈពេល​៣ខែ...

អាហារូបករណ៍ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2024

សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិត​នៅ​ទីក្រុង​គុនមីង ខេត្ត​យូនណាន ប្រទេស​ចិន បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន៣០នាក់ សម្រាប់​ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល​១ឆ្នាំ...

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2024

មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅ​ប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2025

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ២០កន្លែង នៅ​សាលវិទ្យាល័យក្រចេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2025

សម្រាប់សិស្សានុសិស្ស​ដែល​មាន​បំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ពេលនេះ សាកលវិទ្យាល័យក្រចេះ បានប្រកាស​ផ្តល់អាហារូបករណ៍ចំនួន២០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី