យុវជនចង់ឃើញមានការរៀបចំកម្មវិធីបែបពិព័រណ៌ការងារកាន់តែច្រើន ដើម្បីផ្តល់ភាពងាយស្រួល និងឱកាសការងារ​ដល់ពួកគេ

ក្នុងឱកាសពិព័រណ៌ការងារ និង​ផលិតភាពជាតិ​ឆ្នាំ​២០២៣ ដែលរៀបចំធ្វើ​ឡើងនៅសាលពិព័រណ៌កោះពេជ្រ កាលពីចុងសប្តាហ៍​កន្លងទៅនេះ មាន​យុវជន​ប្រមាណជាង​២ម៉ឺននាក់បានចូលរួម, ពួកគេបានសម្តែងក្តីសប្បាយរីករាយ និងរំពឹងថា មានកម្មវិធីបែបនេះកាន់តែច្រើនថែមទៀត ដើម្បីផ្តល់ភាពងាយស្រួល និង​ឱកាសក្នុងការស្វែងរក​ការងាររបស់ពួកគេ។

កញ្ញា ភន បុប្ឆា និស្សិតឆ្នាំទី៣ ជំនាញនីតិសាស្រ្ត មក​ពីសាកលវិទ្យាល័យបញ្ញាជាតិ និយាយថា នាងមិន​ធ្លាប់​មានបទពិសោធន៍​ក្នុងអាជីពការងារណាមួយនៅឡើយទេ ហើយការមកចូលរួម​ពិព័រណ៌ការងារនេះ គឺក្នុងគោលបំណងស្វែង​រក​ឱកាស​ការងារ ក៏​ដូចជា​ស្វែង​យល់ពីតម្រូវការរបស់ក្រុមហ៊ុន ។ កន្លងមក បុប្ឆា តែងគិតថា មិនសូវសម្បូរ​ឱកាស​ការងារនោះទេ ប៉ុន្តែពេលមកកាន់ពិព័រណ៌ការងារ នាងយល់ថា ការងារមានច្រើន និង​មើលឃើញឱកាស​កាន់តែច្រើនជាងមុនដែរ។ ជាមួយគ្នានេះ បុប្ឆា ចង់ឱ្យ​មានកម្មវិធីប្រភេទនេះ​ កើតមានជាបន្តបន្ទាប់ទៀត ព្រោះវាងាយស្រួល​ក្នុងការរកការងារ និង​សម្លឹងមើលឱកាសនានាផ្សេងទៀត។

យុវតី ហានវុទ្ធី កូនីកា និស្សិតឆ្នាំទី១ ជំនាញសំណង់ស៊ីវិល មកពីវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) លើកឡើងដែរថា ក្នុងនាមជានិស្សិតឆ្នាំទី១ ពិតជាមិនងាយស្រួលប៉ុន្មាននោះទេ ក្នុងការស្វែងរកឱកាសការងារ ហើយ​ការ​មក​ពិព័រណ៌ការងារនេះ គឺដើម្បីទទួលបានព័ត៌មានបន្ថែមទាក់ទិននឹងការងារដែលសមស្របជាមួយនឹងជំនាញសិក្សា​នៅ​មហាវិទ្យាល័យ។ អ្វីដែលនាងរំពឹងទុក គឺនឹងទទួលបាននូវការងារធ្វើកំឡុងពេលបន្តការសិក្សា។

ចំណែក យុវជន ដារ៉ា វិឆៃ បច្ចុប្បន្នកំពុងសិក្សាឆ្នាំមូលដ្ឋាននៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស លើកឡើងដែរថា កម្មវិធីពិព័រណ៌នេះ នាងទទួលបានបទពិសោធន៍ខ្លះៗក្នុងការស្វែងរក​ការងារ​ដែលសមស្រប និង​ភាពស៊ីសង្វាក់គ្នាជាមួយនឹងជំនាញដែលយុវជនរូបនេះកំពុងសិក្សា​នៅមហាវិទ្យាល័យ។

សម្រាប់ក្រុមហ៊ុនសហគ្រាស ដែលបានដាក់បញ្ជរនៅក្នុងឱកាសពិព័រណ៌ការងារ និង​ផលិតភាពជាតិឆ្នាំ២០២៣ ក៏បានបង្ហាញក្តីរីករាយផងដែរ ដោយថា វាបានផ្តល់ភាពងាយស្រួលសម្រាប់ក្រុមហ៊ុនផងដែរ។

កញ្ញា សាំណាង សុខអារីយ៉ា តំណាងក្រុមហ៊ុន Workingna ដែលជាក្រុមហ៊ុនជ្រើសរើសបុគ្គលិក លើកឡើងថា អ្វីដែលក្រុមហ៊ុនតែងជួបប្រទះកន្លងមក គឺក្រុមហ៊ុនពិបាកនឹងរកបុគ្គលិក ហើយបេក្ខជនពិបាកស្វែងរកការងារ ។ តែឱកាស​ពិព័រណ៌ការងារនេះ បានផ្តល់លទ្ធភាពឱ្យក្រុមហ៊ុនដែលកំពុងស្វែងរកបុគ្គលិក និងអ្នកស្វែងរកការងារធ្វើបានជួបគ្នា។ យ៉ាងណាក៏ដោយ កញ្ញា សុខអារីយ៉ា មើលឃើញថា សម្រាប់អ្នកដែលមានជំនាញបច្ចេកទេស ភាគច្រើនត្រូវបានផ្តល់អាទិភាព ហើយអ្វីដែលសំខាន់ គឺទៅលើជំនាញទន់ ក៏ដូចជាទាក់ទងនឹងទំនួលខុសត្រូវ ភាពអត់ធ្មត់។

ដោយឡែកលោក ជា បូរ៉ា ប្រធានផ្នែកជ្រើសរើសបុគ្គលិក ក្រុមហ៊ុន RMA Cambodia លើកឡើងថា កន្លងមកលោក​មានការ​លំបាក​ក្នុងការជ្រើសរើសបុគ្គលិកដែលមានសមត្ថភាពស្របនឹងត្រូវការជំនាញដែលក្រុមហ៊ុនត្រូវការ ។ លោកថា បច្ចុប្បន្ន​ក្រុមហ៊ុនកំពុងតែត្រូវការខ្លាំង សម្រាប់អ្នកដែលមានជំនាញជួសជុលរថយន្ត។

បើតាមប្រសាសន៍លើកឡើងរបស់លោក ជា បូរ៉ា អ្នកដែលមានជំនាញច្បាសលាស់ទាក់ទងនឹងការជួសជុលរថយន្ត គឺក្រុមហ៊ុនពិតជាពិបាកស្វែងរក ហេតុនេះហើយទើបជាក្រុមហ៊ុន RMA តែងធ្វើកិច្ចសហការជាមួយសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីស្វែងរកធនធាន​ និង​បានអនុញ្ញាតឱ្យសិស្សទទួលបានឱកាសការងារ។

ជាមួយគ្នានេះដែរ លោក ជា បូរ៉ា ក៏​បានផ្តល់ដំបូន្មានដល់ប្អូនៗសិស្សនិស្សិតដែលកំពុងស្វែងរកការងារធ្វើ ឬឱកាសហ្វឹកហឺនការងារ សូមព្យាយាមសិក្សាយកជំនាញមួយជាក់លាក់ ហើយជាមួយគ្នានេះ ក៏កុំភ្លេចអភិវឌ្ឍជំនាញរបស់ខ្លួនផង ក៏ព្រោះតែបច្ចុប្បន្នបច្ចេកវិទ្យាចេះតែវិវឌ្ឍន៍ទៅមុខ ដូចនេះ ការរៀន ឬបទពិសោធន៍ប្រាំឆ្នាំមុន មិនប្រាកដថា អាចយកមកប្រើប្រាស់ជាមួយនឹងការងារបច្ចុប្បន្នបាននោះទេ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...

អាហារូបករណ៍ពីកម្មវិធី UWC សម្រាប់សិស្សវិទ្យាល័យឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2024

កម្មវិធី United World College (UWC) ប្រកាសផ្ដល់ឱកាសសិក្សាអាហារូបករណ៍ដល់សិស្សកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាល័យ ចំនួន៥កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥ ដល់ ២០២៧។ អាហារូបករណ៍ផ្ដល់ជូនការសិក្សានៅប្រទេសជប៉ុន ប្រទេសចិន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅប្រទេសសឹង្ហបុរី និងប្រទេសវៀតណាមពីកម្មវិធី ASEAN SUMMER NTU

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2024

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE)ប្រកាសជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅ RULE ទៅផ្លាស់ប្ដូរសិក្សារយៈពេលខ្លីនៅសាកលវិទ្យាល័យ Nanyang ...

ឱកាសសិក្សាជំនាញផលិត និង​តុបតែងគ្រឿងសង្ហារឹមឥតគិតថ្លៃ! សម្រាប់បងប្អូនអតីតពលករទេសន្តរប្រវេសន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2025

មជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) បានប្រកាស​ជ្រើសរើសសិក្ខាកាម​ដែលជាអតីតពលករ​ទេសន្តរប្រវេសន៍ ធ្វើមាតុភូមិនិវត្តន៍​មក​ប្រទេស​កំណើតវិញ ឱ្យ​ចូលរួមវគ្គបណ្តុះបណ្តាលមុខវិជ្ជាផលិត...

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2023

កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...