ក្រសួងផ្តើមដឹកសន្លឹកកិច្ច​ការ​របស់បេក្ខជន​មក​កាន់រាជធានីភ្នំពេញ ខណៈ​ថ្ងៃប្រកាសលទ្ធផលនឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី២៨ ធ្នូ

ភ្នំពេញ – ចាប់តាំងពីព្រឹកព្រហាម ថ្ងៃទី៧ ខែធ្នូ ឆ្នាំ​២០២២ សន្លឹក​កិច្ច​ការ​របស់បេក្ខជន​ប្រឡង​បាក់ឌុប​នៅទូទាំង​ប្រទេស កំពុង​ត្រូវ​ដឹកជញ្ជូន​ពី​បណ្តា​ខេត្ត​នានាមក​កាន់មណ្ឌល​កំណែ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ខណៈសន្លឹក​កិច្ច​ការរបស់បេក្ខជន​នៅ​រាជធានីភ្នំពេញ និង​ខេត្តកំពង់ស្ពឺ ត្រូវ​បានដឹក​មក​រក្សា​ទុក​រួចរាល់ហើយ ក្រោយ​ពី​ដំណើរការ​ប្រឡង​រយៈពេល​២ថ្ងៃ​បាន​បញ្ចប់​ដោយ​ជោគជ័យ។

ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យ​ក្រសួងអប់រំ យុវជន និង​កីឡា បាន​ឱ្យដឹងថា នៅព្រឹក​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ​២០២២នេះ ប្រធានគណៈមេប្រយោគ និង​គណៈកម្មការ​អប្បមាទទូទាំង​ប្រទេស នឹងដឹកហិបកិច្ចការ​បេក្ខជន​មក​ផ្ញើទុក និង​ប្រគល់​សំណុំ​ឯកសារ​នៅវិទ្យាល័យ​ព្រះស៊ីសុវត្ថិ។ ​សម្រាប់​ការ​ធ្វើអត្រា​កំណែ​អាចនឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី១១ ធ្នូ បន្ទាប់ពី​កាត់ក្បាល​សន្លឹក​កិច្ច​ការ និង​ចុះ​អក្សរសម្ងាត់រួច។

ដោយ​ឡែកសម្រាប់​ការ​ប្រកាស​លទ្ធផល​ប្រឡង​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ពេល​រសៀល​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ​២០២២ សម្រាប់រាជធានីភ្នំពេញ និង​ខេត្តកណ្តាល ខណៈការប្រកាសលទ្ធផល​សម្រាប់ខេត្ត​ផ្សេងៗ​នៅទូទាំង​ប្រទេស នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ​២០២២។

ជាមួយ​គ្នានេះដែរ ក្រសួងអប់រំ យុវជន និងកីឡា ក៏​បានថ្លែង​អំណរគុណ​ចំពោះកងកម្លាំងប្រដាប់អាវុធដែលបានចូលរួមការពារសុវត្ថិភាព ក្នុងការដឹកជញ្ជូនសន្លឹកកិច្ចការបេក្ខជនពីបណ្ដាខេត្តមកកាន់រាជធានីភ្នំពេញ តាំងពីព្រឹកព្រហាម ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២នេះ។

សូមជម្រាបថា ដើម្បីធានាបានថាការប្រឡងប្រព្រឹត្តដោយដោយរលូន ក្រសួងអប់រំ យុវជន និងកីឡាបានពង្រឹងកិច្ចសហការយ៉ាងស្អិតរមួតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធដែលមានដូចជា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថ អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអគ្គីសនីកម្ពុជាផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ ​ថ្នាក់​បរិញ្ញាបត្រ​រង​ និង​ថ្នាក់​បរិញ្ញាបត្រ ​២១០​កន្លែង​ ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2026

​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ ​ដែល​ជា​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ​ ស្ថិត​ក្រោម​អាណាព្យាបាល​របស់​ក្រសួង​អប់រំ ​កំពុង​ប្រកាស​ដល់​សិស្សានុសិស្ស​ទាំងអស់​ ​ដែល​បាន​ប្រឡង​ជាប់ ​ឬ​ធ្លាក់​សញ្ញាបត្រ​...

អាហារូបករណ៍​ ​១០០​%​ ​រៀន​ជំនាញ វិស្វកម្ម​ឧស្សាហកម្ម​ ​១២០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​តេជោ​សែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2026

ក្រោមគម្រោងអភិវឌ្ឃន៍មុខជំនាញសម្រាប់សេដ្ឋកិច្ចនារពេលអនាគត (SFESDP) វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន នឹងផ្តល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...

អាហារូបករណ៍ ៥០កន្លែង ទៅសិក្សា​នៅប្រទេស​ចិន តាមរយៈកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2026

អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (លើកទី២) ចំនួន ៥០ កន្លែង

ឱកាសរបស់យុវជនឆ្នើមលើវិស័យបច្ចេកវិទ្យា និង​ការ​បង្កើតហ្គេម ដើម្បីឈ្នះអាហារូបករណ៍ ១ម៉ឺនដុល្លារ ពីកម្មវិធីប្រកួតបង្កើតហ្គេមកម្រិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/02/2026

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការបើកឱកាសដល់សិស្ស និស្សិត និងយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួតប្រជែង Games for Change (G4C) Student Challenge 2026។ នេះគឺជាវេទិកាកម្រិតអន្តរជាតិដែលអនុញ្ញាត...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន៣០កន្លែងពីរដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលហុងគ្រីចំនួន៣០កន្លែងដល់និស្សិតកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships

ឱកាសសិក្សាវគ្គបំប៉នតាម Online សម្រាប់សិស្សថ្នាក់ទី១២ ដែលជាកូនវីរៈកងទ័ពជួរមុខ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2025

ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីជួយ​សម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរៈកងទ័ពជួរមុខ សាលាបង្វឹកស្តាតអាប់ខមមីញ៉ូនីធី ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំពោះកូនៗវីរៈកងទ័ពជួរមុខ សម្រាប់ការសិក្សាវគ្គបំប៉នតាម Online

អាហារូបករណ៍ថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2025

កម្មវិធីអាហារូបករណ៍ King AbdulAziz University Graduate Scholarship Programs បានប្រកាស​ពីការផ្តល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត