អ្នកនាំពាក្យ ៖ ក្រសួងអប់រំ ចង់ឱ្យសិស្សប្រើទូរស័ព្ទដៃ ឬឧបករណ៍អេឡិចត្រូនិចស្របទៅតាមទិសដៅនៃការរៀន និងបង្រៀន

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានចេញសេចក្ដីណែនាំ កាលពីពេលកន្លងទៅថ្មីនេះ បានចេញសេចក្តីណែនាំ​ទៅ​ដល់គ្រប់គ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ពង្រឹងវិន័យ និង​បង្កើនប្រសិទ្ធភាព​ នៃការប្រើប្រាស់​ឧបករណ៍អេឡិចត្រូនិច​ក្នុងបរិវេណគ្រឹះស្ថានសិក្សាសាធារណៈ។

សេចក្តីណែនាំដែលចុះហត្ថលេខាដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ក្នុងបរិបទ នៃការ​អប់រំឌីជីថល ឧបករណ៍​អេឡិចត្រូនិច ប្រព័ន្ធអ៊ីនធឺណេត និង​មាតិកាឌីជីថល​មានសាសរៈសំខាន់ណាស់សម្រាប់​បម្រើ​ដល់​ការ​បង្រៀន ការ​រៀន និង​ការ​ស្រាវជ្រាវ តែក្នុងគោលដៅ​ពង្រឹងវិន័យ និង​បង្កើន​ប្រសិទ្ធភាព នៃការប្រើប្រាស់ឧបករណ៍​អេឡិចត្រូនិច​ក្នុងបរិវេណគ្រឹះស្ថានសិក្សា​សាធារណៈ ក្រសួងអប់រំ យុវជន និ​ងកីឡា សូមណែនាំដល់​គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា​សាធារណៈ លោកគ្រូអ្នកគ្រូ និង​សិក្សានុសិស្ស​ទាំងអស់ ហាមឃាត់ការប្រើប្រាស់ទូរស័ព្ទដៃ ឬឧបករណ៍អេឡិចត្រូនិក​ក្នុងថ្នាក់រៀន ឬម៉ោងសិក្សា ដែលមិន​បម្រើ​ឱ្យសកម្មភាពសិក្សា ដោយគ្មានការអនុញ្ញាតពីគ្រូកំពុងបង្រៀន ជាពិសេស​ការ​លេង​ហ្គេម និង​បណ្តាញទំនាក់ទំនងសង្គមដែល​មិន​ពាក់ព័ន្ធនឹង​សកម្មភាពសិក្សា។

លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា សេចក្តីណែនាំរបស់ក្រសួងអប់រំនេះ គឺមានទិសដៅចង់ឱ្យសិស្សប្រើទូរស័ព្ទដៃ ឬឧបករណ៍អេឡិចត្រូនិចស្របទៅតាមទិសដៅនៃការរៀន និងបង្រៀន។ បើតាមលោកជំទាវ ឃួន វិច្ឆិកា បច្ចុប្បន្ននៅក្នុងការរៀន និងបង្រៀន លោកគ្រូ អ្នកគ្រូ អាចមានកម្មវិធីសិស្សមជ្ឈមណ្ឌលឱ្យសិស្សហ្វឹកហាត់ក្នុងការស្រាវជ្រាវ ការរកឯកសារ និងអានឯកសារផ្សេងៗក្រៅពីឯកសារដែលគ្រូមាន ដូច្នេះការប្រើទូរស័ព្ទនៅក្នុងទិសដៅរៀន និងបង្រៀន ឬស្រាវជ្រាវអំឡុងពេលរៀន គឺមិនមានបញ្ហាទេ ប៉ុន្តែលើកលែងតែសិស្សានុសិស្សគាត់ប្រើនៅក្នុងន័យផ្សេង។ ឧទាហរណ៍ លេងហ្គេម ឬធ្វើអ្វីមួយដែលខុសពីការណែនាំដោយមិនមានការអនុញ្ញាតិពីលោកគ្រូ អ្នកគ្រូ ក្នុងន័យនេះមិនត្រូវបានអនុញ្ញាតិនោះឡើយ។

អ្នកនាំពាក្យក្រសួងអប់រំ បន្ថែមថា នៅក្នុងការណែនាំរបស់ក្រសួងអប់រំ មានគោលដៅពីរ គឺទី១.ដើម្បីពង្រឹងវិន័យក្នុងការរៀន និងបង្រៀន និងក្នុងគោលដៅលើកកម្ពស់គុណភាពនៅក្នុងការរៀន ចៀសវាងគ្រូកំពុងបង្រៀន សិស្សប្រើប្រាស់ទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិចផ្សេងៗដែលមិនពាក់ព័ន្ធជាមួយការរៀន មានន័យថា សិស្សមិនផ្ដោតអារម្មណ៍លើការពន្យល់របស់គ្រូ។ ទិសដៅទី២ គឺក្រសួងអប់រំ មិនបានហាមឃាត់នៅក្នុងការប្រើប្រាស់ទូរស័ព្ទដៃ ឬឧបករណ៍អេឡិចត្រូនិចដែលបម្រើឱ្យការរៀននោះទេ ដូចដែលបានដឹង ក្រសួងអប់រំ កំពុងជំរុញវិធីសាស្រ្តបង្រៀនថ្មី ដើម្បីឱ្យសិស្សហ្វឹកហាត់ទាំងចំណេះដឹងផង ទាំងបំណិនផង។ នេះមានន័យថា វិធីសាស្រ្តបង្រៀនមួយចំនួនគ្រូនឹងប្រើសម្ភារៈបង្រៀនផ្សេងៗដែលពាក់ព័ន្ធនឹងឧបករណ៍អេឡិចត្រូនិច ដូច្នេះគ្រូបង្រៀនអាចអនុញ្ញាតិឱ្យសិស្សប្រើប្រាស់ទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិចទាំងនោះបាន។

សកម្មភាពសិស្សរៀនប្រើប្រាស់កុំព្យូទ័រ

“យើងសង្ឃឹមថាសិស្សានុសិស្សនឹងអាចក្លាយទៅជាពលរដ្ឋពេញលេញដែលមានទាំងចំណេះដឹង មានបំណិនក្នុងការស្រាវជ្រាវ ក៏ដូចជាការបង្កើតថ្មីជាដើម”

លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា

លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា មានប្រសាសន៍ថា ចំពោះឧបករណ៍អេឡិចត្រូវនិចនេះ ប្រសិនជាយើងប្រើប្រាស់ឱ្យបានត្រឹមត្រូវទៅតាមទិសដៅជាប្រយោជន៍​ក្នុងការរៀន និងបង្រៀន ឬក្នុងការស្វែងយល់អ្វីមួយថ្មី លោកជំទាវជឿថា ឧបករណ៍អេឡិចត្រូនិចមានសារៈសំខាន់ណាស់ក្នុងការធ្វើឱ្យសិស្សា​នុសិស្សមានការរៀនសូត្របានទូលំទូលាយជាងមុន។ លោកជំទាវបណ្ឌិត បន្តថា មិនដូចជំនាន់គ្មានឧបករណ៍អេឡិចត្រូនិច ឬអ៊ីធឺណិតដែលយើងពឹងតែទៅលើសៀវភៅតែម៉្យាង ប៉ុន្តែនៅពេលមានឧបករណ៍អេឡិចត្រូនិចសិស្សអាចធ្វើការស្រាវជ្រាវ មានចំណេះដឹងទូលំទូលាយ ប៉ុន្តែការប្រើប្រើប្រាស់មិនបានត្រឹមត្រូវនឹងធ្វើឱ្យប៉ះពាល់ដល់ការសិក្សា និងអនាគតរបស់ពួកគាត់។

ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា ក៏អំពាវនាវដល់មាតាបិតា សហគមន៍សាលារៀន លោកគ្រូ អ្នកគ្រូ ទី១. សម្រាប់លោកគ្រូ អ្នកគ្រូ សូមចូលរួមនៅក្នុងការអនុវត្តនូវសេចក្ដីណែនាំនេះ នៅពេលប្រើប្រាស់វិធីសាស្រ្តបង្រៀនពាក់ព័ន្ធជាមួយឧបករណ៍អេឡិចត្រូវនិចត្រូវអនុញ្ញាតិឱ្យសិស្សប្រើប៉ុន្តែប្រើមិនពាក់ព័ន្ធនឹងការរៀនទេសូមចូលរួមទប់ស្កាត់នៅក្នុងថ្នាក់រៀន, ទី២. នាយកសាលា ប្រសិនជាសង្កេតឃើញថាឃើញសិស្សានុសិស្សប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិចក្នុងបរិវេណសាលា ឬក្នុងថ្នាក់រៀនខុសពីសេចក្ដីណែនាំត្រូវមានចំណាត់ការដែលបានចែងក្នុងក្របខណ្ឌក្រុមប្រឹក្សាវិន័យរបស់សាលានីមួយៗ ទី៣. ឪពុកម្ដាយ ឬអាណាព្យាបាលសិស្ស សូមចូលរួមពិនិត្យមើលឱ្យបានដិតដល់ក្នុងការតាមដានកូនៗនៅក្នុងការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិច​តាមរយៈការកំណត់កម្មវិធីទូរស័ព្ទដែលអនុញ្ញាតិឱ្យកូនប្រើប្រាស់ និងកម្មវិធីណាខ្លះដែលមិនអនុញ្ញាតិ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

រដ្ឋាភិបាលសឹង្ហបុរីផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិចំនួន២៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរីឆ្នាំសិក្សា២០២៤ ។ អាហារូបកណរ៍ផ្ដល់ជូនការសិក្សាដល់និស្សិតអន្តរជាតិ...

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2023

អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1 ១,៥លាននាក់) ចំនួន៩០០នាក់។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Prince of Songkla ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2025

មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Prince of Songkla ប្រកាសជ្រើសរើសនិស្សិតនិស្សិតបរទេស​ក្នុងការ​សិក្សាតាមរយៈអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2024

ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៣៦០ន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន៣៦០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១២មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...

អាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សានៅសាកលវិទ្យាល័យ Sydney ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2023

ឱកាសសិក្សាអាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សាសម្រាប់អន្តរជាតិនៅសាកលវិទ្យាល័យSydny ប្រទេសអូស្រ្តាលីឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការផ្ដល់ឱ្យពីសាកលវិទ្យាល័យSydny...