ភ្នំពេញ – ក្រសួងអប់រំចុះកិច្ចព្រមព្រៀងជាមួយអង្គការភ្លេនអន្តរជាតិ និងក្រុមហ៊ុនព្រិនស៏គ្រុប ស្តីពីកិច្ចសហប្រតិបត្តិការវិស័យអប់រំក្នុងការថែរក្សាអនាម័យដល់សិស្សានុសិស្ស និងយុវជននៅក្នុងបរិបទកូវីដ-១៩ កាលពីថ្ងៃពុធម្សិលមិញ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ក្រសួងអប់រំកំពុងត្រូវការជំនួយជាសម្ភារៈជាចាំបាច់ក្នុងការកាត់បន្ថយការឆ្លងរាលដាលកូវីដ-១៩ ដល់សិស្សានុសិស្ស ។ ទន្ទឹមគ្នានេះ ក្រសួងពេញចិត្តចំពោះកិច្ចព្រមព្រៀងផ្តល់ជំនួយជាសម្ភារអនាម័យការពារកូវីដ-១៩ របស់អង្គការភ្លេនអន្តរជាតិ ។

លោក យី គឹមថាន នាយករងប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា មានប្រសាសន៍ថា អង្គការភ្លែនអន្តរជាតិសហការជាមួយក្រសួងអប់រំ ដើម្បីចូលរួមចំណែកធានាថា កុមារទាំងអស់ត្រឡប់ទៅរៀនប្រកបដោយសុវត្ថិភាព ជាពិសេសមិនមានហានិភ័យក្នុងការចម្លងជំងឺកូវីដ ។
– លោក យី គឹមថាន នាយករងប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា
“ការរក្សាអនាម័យ ជាពិសេសការលាងដៃនិងសាប៊ូ ជាកត្តាមួយដ៏សំខាន់ដើម្បីរួមចំណែកក្នុងការកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ដែលជាយុទ្ធនាការមួយរបស់អង្គការភ្លែនអន្តរជាតិ ដែលហៅថា យុទ្ធនាការឱ្យកុមារវិលត្រឡប់ទៅរៀនវិញប្រកបដោយសុវត្ថិភាព”

នាយកអង្គការភ្លែនអន្តរជាតិកម្ពុជា បញ្ជាក់បន្ថែមថា គម្រោងនេះ នឹងគ្របដណ្ដប់សាលារៀនទាំងអស់នៅក្នុងខេត្តព្រះសីហនុ ដែលមាន ៩៩សាលា ក្នុងនោះសាលានីមួយៗទទួលបានឧបករណ៍សម្រាប់លាងដៃចំនួន ០២គ្រឿង ។ លោក យី គឹមថាន បន្ថែមថា បច្ចុប្បន្នអង្គការភ្លែនអន្តរជាតិ ក៏បានដំឡើងឧបករណ៍លាងដៃ និងហេដ្ឋារចនាសម្ព័ន្ធទាក់ទងនឹងទឹកស្អាត និងអនាម័យនៅសាលារៀនពីថ្នាក់មត្តេយ្យ ដល់ថ្នាក់អនុវិទ្យាល័យនៅក្នុងតំបន់ប្រតិបត្តិកម្មវិធីរបស់អង្គការអង្គការភ្លែននៅក្នុងខេត្តស្ទឹងត្រែង ខេត្តរតនៈគិរី និងខេត្តសៀមរាប ។
គួរបញ្ជាក់ថា តាមរយៈការចុះកិច្ចព្រមព្រៀង អង្គការដៃគូបានឧបត្ថម្ភម៉ាស៊ីនវាស់កម្តៅស្វ័យប្រវត្តិចំនួន ៩៩០គ្រឿង និងធុងលាងសម្អាតដៃចំនួន ១៩៨គ្រឿង ដល់គ្រឹះស្ថានសិក្សាសាធារណៈទាំង ៩៩ នៅក្នុងខេត្តព្រះសីហនុ ។ ដោយក្នុងនោះមួយសាលាទទួលបានម៉ាស៊ីនវាស់កម្តៅស្វ័យប្រវត្តិចំនួន ១០គ្រឿង និងធុងលាងដៃហាស់ដឺអូ (H2O) កែច្នៃចំនួន ២គ្រឿង ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណានជីង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/07/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងជំនាញ Agromrteorology ឬ Hydrometerology នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណាជីងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៧..

ឱកាសសម្រាប់យុវតីកម្ពុជា អាហារូបករណ៍ SHE-CAN ផ្តើមទទួលពាក្យឆ្នាំសិក្សា ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/07/2026
អាហារូបករណ៍ពេញថ្លៃសម្រាប់យុវតីកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រនៅអាមេរិក ឆ្នាំសិក្សា២០២៦-២០២៧

អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/09/2023
ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ YALE ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/11/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ YALE សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦។ ការសិក្សាផ្ដល់តាមរយៈកម្មវិធីអាហារូបករណ៍ Yale University Scholarship 2026។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/05/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ជ្រើសរើសយុវជនចូលរៀនជំនាញឥតគិតថ្លៃចំនួន ១២៦០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/08/2024
ជាឱកាសសម្រាប់បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុកដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ គ្រួសារដែលមានបណ្ណសម្គាល់ជនមានពិការភាព មានបណ្ណមូលនិធិសមធម៌សុខាភិបាល...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





































































