ភ្នំពេញ – ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រកួតស្នាដៃគំនូរកុមារ ស្ដីពី “ការអប់រំឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការអាស៊ាន” ដើម្បីជាការលើកកម្ពស់ការយល់ដឹងជាសាធារណៈ ក្នុងដំណើរលើគន្លងថ្មីឆ្ពោះទៅកាន់ការអប់រំឌីជីថល ។ លើសពីនេះ លើកកម្ពស់ការអប់រំវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ក៏ដូចជាអបអរសាទរពិធីសម្ពោធជាផ្លូវការ នៃមជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល ជាព្រឹត្តិការណ៍អមកិច្ចប្រជុំសហគមន៍សង្គម-វប្បធម៌របស់កម្ពុជា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២។

បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ កុមារដែលអាចចូលរួមក្នុងព្រឹត្តិការណ៍នេះ ត្រូវតែជាសិស្សកំពុងរៀននៅកម្រិតបឋមសិក្សា ពីថ្នាក់ទី១ដល់ថ្នាក់ទី៦ នៅគ្រឹះស្ថានសិក្សារដ្ឋ ឬឯកជន គឺត្រូវគូរគំនូរ ដោយប្រើខ្មៅដៃពណ៌ គូល័រទឹក ឬ គូល័រប្រេង ឬ ប្រភេទផ្សេងទៀតតាមការនិយម នៅលើក្រដាសទំហំ A3 (297 x 420 mm) ជាលក្ខណៈបញ្ឈរ ឬផ្តេក ។ គំនូរត្រូវរៀបចំលើក្រដាសដែលមានផ្ទៃពណ៌ស ហើយត្រូវរក្សាគម្លាតពីគែមសងខាងនៃក្រដាសប្រមាណ៣សង់ទីម៉ែត្រ។
ជាមួយគ្នានេះ បេក្ខជនត្រូវសរសេរ ឈ្មោះជាភាសាខ្មែរ និងឡាតាំង, ថ្ងៃ ខែ ឆ្នាំកំណើត, ទីកន្លែងកំណើត, ឈ្មោះសាលារៀន និងទីតាំងសាលារៀន និងលេខទូរស័ព្ទដែលអាចទាក់ទងបាន នៅផ្នែកខាងក្រោយនៃផ្ទាំងគំនូរ។ លើសពីនេះ ត្រូវសរសេរពីបទបរិយាយពីអត្ថន័យ នៃផ្ទាំងគំនូរបស់ខ្លួន សរសេរដោយដៃ នៅលើក្រសដាស A4 ឬក្រដាសសៀវភៅដាច់ដោយឡែក ហើយកឹបភ្ជាប់ជាមួយផ្ទាំងគំនូរ។

សិស្សានុសិស្សអាចជ្រើសរើសប្រធានបទមួយ ក្នុងចំណោមប្រធានបទ៣ខាងក្រោម សម្រាប់ការគូរ រួមមាន៖
ទី១. “ការអប់រំឌីជីថល” ដែលបង្ហាញពីការអភិវឌ្ឍនាពេលបច្ចុប្បន្ន នូវរបៀបនៃការរៀននៅក្នុងថ្នាក់រៀន នៅផ្ទះ នៅបណ្ណាល័យ… ដោយប្រើប្រាស់ឧបករណ៍អេឡិកត្រូនិច ការស្រាវជ្រាវតាមអ៊ីនធើណែត ការធ្វើការងារជាក្រុម ការប្រើបច្ចេកវិទ្យាកុំព្យូទ័រ ឬ ក្តីស្រមៃរបស់សិស្សចំពោះអនាគតនៃការសិក្សារបស់ខ្លួនក្នុងបរិបទនៃការអប់រំឌីជីថល។
ទី២. “ការអប់រំវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា” ដែលបង្ហាញពីការអប់រំ STEM ការសិក្សា ការពិសោធន៍ ឬ ការអនុវត្តជាក់ស្តែងនៃការអប់រំវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ការចូលរួមរបស់សិស្សនៅក្នុងការអភិវឌ្ឍវិស័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា មុខរបរ ឬអាជីពក្នុងវិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ឬ ក្តីស្រមៃរបស់សិស្សចំពោះការអភិវឌ្ឍវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាសម្រាប់កម្ពុជា។
ទី៣. “កិច្ចសហប្រតិបត្តិការអាស៊ាន” ដែលបង្ហាញពីការស្វាគមន៍ និងភាពជាប្រធានអាស៊ាននៃកម្ពុជា ចំពោះប្រទេសសមាជិកអាស៊ានដទៃនិងពិភពលោកទាំងមូល សេចក្តីសុខសុវត្ថិភាពនៃប្រទេសកម្ពុជាចំពោះការធ្វើដំណើរនៃភ្ញៀវទេសចរណ៍ បំណងប្រាថ្នារបស់សិស្សក្នុងការទៅទស្សនា ឬកំសាន្តនៅប្រទេសអាស៊ានដទៃ ឬ ក្តីស្រមៃរបស់សិស្សចំពោះការលើកស្ទួយកិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ។

ការទទួលស្នាដៃគំនូរ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ជាការចាប់ផ្តើមគូរគំនូរដោយសិស្សានុសិស្សនៅតាមសាលាបឋមសិក្សា។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០១២ ៧៣៣ ៤៦៦។
គួរជម្រាបជូនថា ក្រសួងអប់រំនឹងជ្រើសរើសស្នាដៃផ្ទាំងគំនូរដែលមានលក្ខណៈពិសេស ទៅតាមប្រធានបទនីមួយៗ ដើម្បីរៀបចំជាពិព័រណ៍នៅមជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល ដែលមានទីតាំងនៅបរិវេណវិទ្យាល័យព្រះស៊ីសុវត្ថិ និងផ្សព្វផ្សាយលើបណ្តាញសង្គម និងគេហទំព័រផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ក្រសួងនឹងចងក្រងជាសៀវភៅអនុស្សាវរីយ៍ ដើម្បីជាការផ្តល់កិត្តិយសសម្រាប់សិស្សានុសិស្ស ដែលបានចូលរួម និងផ្តល់ជូននូវវិញ្ញាបនបត្របញ្ជាក់ការចូលរួម និងរង្វាន់លើកទឹកចិត្តចំពោះជ័យលាភី ១០នាក់ និងវិញ្ញាបនបត្របញជាក់ការចូលរួមចំនួន ៥០នាក់ជូនចំពោះស្នាដៃផ្ទាំងគំនូរដែលមានលក្ខណៈពិសេស៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ អ.ម.ត ៦០កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA) ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/09/2026
អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នឹងផ្តល់ជូន ៦០កន្លែង...

អាហារូបករណ៍ ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ទៅសិក្សានៅសាធារណរដ្ឋគុយបា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/12/2025
ក្នុងឆ្នាំ២០២៦ខាងមុខនេះ រដ្ឋាភិបាលនៃសាធារណរដ្ឋគុយបា បានផ្តល់អាហារូបករណ៍ចំនួន ១កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត (Doctor of Medicine) នៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/01/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសបារាំងចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងឆ្នាំសិក្សា២០២៤ -២០២៥។ អាហារូបករណ៍ជាការផ្ដល់...

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/12/2023
វិទ្យាស្ថានបច្ចេកទេសខេត្តព្រះសីហនុ បានប្រកាសផ្តល់អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សាកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ (C1) ដោយសិក្សារយៈពេល៤ខែ ដោយឥតគិតថ្លៃ។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/10/2024
ឱកាសសិក្សាអាហារូបករណ៍ចំនួន២០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

ឱកាសទទួលបានកម្មវិធីអប់រំនៅអង្គការដើម្បីភាពញញឹម នៃកុមារ ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/08/2025
អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) កំពុងប្រកាសជ្រើសរើសសិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រ ចូលរៀនអាហារូបករណ៍ក្នុងកម្មវិធីអប់រំសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីផ្ដល់ជូនកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ កម្មវិធីអប់រំចំណេះទូទៅ...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ផ្ដល់អាហារូបករណ៍សិក្សាបច្ចេកទេស និងវិជ្ជាជីវៈ១២០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/02/2025
ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រើនកន្លែង សិក្សានៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។ អាហារូបករណ៍ផ្ដល់ជូនដល់ យុវជន យុវនារី និងសាធារណៈជនដែលចង់មានជំនាញច្បាស់លាស់។

អាហារូបកណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/08/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ សម្រាប់យុវជន យុវនារី ឥតគិតថ្លៃក្នុងវគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាសម្រាប់យុវជន យុវនារី មកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ច...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































