ក្រសួងអប់រំបើក​ការ​ប្រកួតវោហារស័ព្ទជាក្រុម ស្ដីពីការលុបបំបាត់ការប្រើប្រាស់បារី អេឡិចត្រូនិក និងផលិតផល HTPs

ភ្នំពេញ- ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការចលនាដើម្បីសុខភាពកម្ពុជា បានរៀនចំកម្មវិធីប្រកួតវោហារស័ព្ទជាក្រុម ក្រោមប្រធានបទ ការហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិកនិង ផលិតផលអេចឈ៍ ធី ភី នៅកម្ពុជា។

កម្មវិធីប្រកួតវោហារស័ព្ទជាក្រុមនេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសឱ្យយុវជនបញ្ចេញសមត្ថភាពក្នុងការប្រកួតវោហារស័ព្ទជាក្រុម អំពីប្រធានបទ ការលុបបំបាត់ការប្រើប្រាស់បារី អេឡិចត្រូនិក (E-Cigarette or Vape) និងផលិតផលអេចឈ៍ ធី ភី (HTPs) ដើម្បីលើកកម្ពស់សុខភាពសិក្សា។  លើសពីនេះ លើកកម្ពស់ការសិក្សាស្រាវជ្រាវជាក្រុម និងសីលធម៌នៃការជជែកជាសាធារណៈ។

សម្រាប់លក្ខខណ្ឌចូលរួមយុវជនដែលមានចំណាប់អារម្មណ៍ចង់ចូលរួមប្រកួត ត្រូវបង្កើតក្រុមដែលមានចំនួន៣នាក់ ដោយយ៉ាងហោចមានបេក្ខនារីម្នាក់ ។ បេក្ខជនត្រូវមានអាយុ១៥ឆ្នាំ ដល់២៥ឆ្នាំ និងមិនមែនជាភ្នាក់ងារក្រុមហ៊ុនគ្រឿងស្រវឹងនិងថ្នាំជក់។

ជាមួយគ្នានេះ បេក្ខជនត្រូវសរសេរអត្ថបទត្រូវប្រើទំហំ A4 ពុម្ពអក្សរ Khmer OS Siemreap ទំហំ 12pt និងមិនលើសពី២ទំព័រ ស្ដីពី ការហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិក និង ផលិតផលអេចឈ៍ ធី ភី នៅកម្ពុជា ដោយបង្ហាញនូវចំណុចសំខាន់ៗរួមមាន ការស្គាល់ និងយល់ដឹងពីបារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី, ផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិក និង ផលិតផលអេចឈ៍ ធី ភី, យុទ្ធសាស្ត្រផ្សព្វផ្សាយពាណិជ្ជកម្ម ចែកចាយ និងលក់ ផលិតផលបារីអេឡិចត្រូនិក និង ផលិតផលអេចឈ៍ ធី ភី របស់អ្នកផលិត និងឈ្មួញ, ដំណោះស្រាយឆ្លើយតបរបស់រាជរដ្ឋាភិបាល/ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលុបបំបាត់ការប្រើប្រាស់បារីអេឡិចត្រូនិកនិងផលិតផលអេចឈ៍ ធី ភី និងការលើកកម្ពស់សុខភាពសិក្សានៅកម្ពុជា ក៏ដូចជាអនុសាសន៍ និងសំណូមពរ។

ចំពោះ ក្រុមបេក្ខជនជ័យលាភីលេខ១ ទទួលបាន មេដាយមាស ថវិកា៣លានរៀល និងវិញ្ញាបនបត្របញ្ជាក់ជ័យលាភី, ក្រុមជ័យលាភីលេខ២ ទទួលបាន មេដាយប្រាក់ ថវិកា២លាន៤០ម៉ឺនរៀល និងវិញ្ញាបនបត្របញ្ជាក់ជ័យលាភី, ក្រុមជ័យលាភីលេខ៣ ទទួលបាន មេដាយសំរឹទ្ធ ថវិកា១លាន៨០ម៉ឺនរៀល និងវិញ្ញាបនបត្របញ្ជាក់ជ័យលាភី និងរង្វាន់លើកទឹកចិត្ត ទទួលបាន ថវិកា៨០ម៉ឺនរៀល និង វិញ្ញាបនបត្របញ្ជាក់ការចូលរួម។

បេក្ខជនដែលចាប់អារម្មណ៍អាចដាក់អត្ថបទប្រកួតចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ ថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយផ្ញើអត្ថបទចូលរួមមកកាន់កម្មវិធី និងសួរព័ត៌មានតាមរយៈតេឡេក្រាម ០៩៦ ៣១១៣ ៩៥៧/០១៦ ៤៧៩ ៤២៩/០១២ ៧២៧ ៥៣៣។ ឯកសារជំនួយស្មារតីសូមចូលទៅកាន់តំណភ្ជាប់ https://t.me/ESDs_Ban_P5G ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ ពីកម្មវិធី YSEALI Professional Exchange នៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2026

ជាឱកាសដ៏ល្អមួយសម្រាប់អតីតនិស្សិត អ្នកជំនាញវ័យក្មេង និងសាធារណជនកម្ពុជា ក្នុងការអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ តាមរយៈកម្មវិធី YSEALI Professional Exchange

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ YALE ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ YALE សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦។ ការសិក្សាផ្ដល់តាមរយៈកម្មវិធីអាហារូបករណ៍ Yale University Scholarship 2026។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនទៅផ្លាស់ប្ដូរការបង្រៀននៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

ឱកាសផ្លាស់ប្ដូរបទពិសោធន៍ការបង្រៀនសម្រាប់គ្រូកម្ពុជា ទៅបង្រៀននៅសាធារណរដ្ឋកូរ៉េចំនួន៨៩ថ្ងៃ ក្រោមការសហការរបស់ ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការអាស៊ី-ប៉ាស៊ីហ្វិក នៃការអប់រំសម្រាប់ការយល់ដឹងសកល នៃសាធារណរដ្ឋកូរ៉េ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្រិត១ដោយឥតបង់ថ្លៃ ៧៧៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺបានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ចំនួន៧៧៥កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

ឱកាសសិក្សាជំនាញបច្ចេកទេសចិញ្ចឹមចង្រឹតពីវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2025

វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) កំពុងផ្ដល់ឱកាសដល់សាធារណជន សម្រាប់ការរៀនជំនាញបច្ចេកទេសចិញ្ចឹមចង្រិត ដោយឥតគិតថ្លៃ។ ការសិក្សាមានរយៈពេល២សប្ដាហ៍ និងទទួលបានជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង។

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនឦសាន ​ជ្រើសរើសយុវជន​ចូលរៀនជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​ឦសាន បានប្រកាស​ជ្រើសរើស​យុវជនចំនួន​២៤០នាក់ ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។