ក្រសួងអប់រំកំណត់មុខវិជ្ជាប្រវត្តិវិទ្យា និងផែនដីបរិស្ថានវិទ្យា ជាមុខវិជ្ជាជម្រើសសម្រាប់ការប្រឡងបាក់ឌុបឆ្នាំនេះ

សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប ដែលគ្រោងនឹងប្រព្រឹត្ត​ទៅនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ខាងមុខ ក្រសួងអប់រំ យុវជន និង​កីឡា បានកំណត់យកមុខវិជ្ជា ប្រវត្តិវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្រ្ត និង មុខ​វិជ្ជា ផែនដី និង​បរិស្ថានវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្រ្តសង្គម ជាវិញ្ញាសាជម្រើស​សម្រាប់​ការ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិនាពេលខាងមុខនេះ។

បើយោង​តាម​ប្រកាស​ស្តីពីការរៀបចំ និង​ការប្រព្រឹត្ត​ទៅ​នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ សម្រាប់ឆ្នាំ​សិក្សា​២០២៣-២០២៤ មុខវិជ្ជាជម្រើស​សម្រាប់ថ្នាក់វិទ្យាសាស្រ្ត គឺត្រូវ​ជ្រើសរើស​មួយ​មុខវិជ្ជា​ក្នុង​ចំណោមមុខវិជ្ជា​ភូមិវិទ្យា ប្រវត្តិវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា និង​ផែនដី និងបរិស្ថានវិទ្យា។ ដោយឡែកមុខវិជ្ជាជម្រើសថ្នាក់វិទ្យាសាស្រ្តសង្គម ត្រូវ​ជ្រើសរើស​មួយ​មុខ​វិជ្ជាក្នុងចំណោម​រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និង​ផែនដី និង​បរិស្ថានវិទ្យា។

កស្រីបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ​ យុវជន​ និងកីឡា

លោកស្រីបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ​ យុវជន​ និងកីឡា មានប្រសាសន៍ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ក្រសួងតែងតែមានជម្រើសពីរ សម្រាប់ប្អូនៗសិស្សានុសិស្សទៅតាមបណ្ដុំសិក្សាដែលបានជ្រើសរើសនូវកម្រិតសិក្សាចាប់ពីថ្នាក់ទី១១មក។ មានន័យថា យើងមានបណ្ដុំពីរគឺវិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម ត្រូវមានមុខវិជ្ជាជម្រើសក្នុងការប្រឡង។​ ឧទាហរណ៍ នៅក្នុងមុខវិជ្ជាវិទ្យាសាស្រ្ត មានមុខវិជ្ជា គណិតវិទ្យា រូបវិទ្យា ជីវៈវិទ្យា គីមីវិទ្យា ដែលជាមុខវិជ្ជាត្រូវប្រឡងជាដាច់ខាត ហើយក្រៅពីនោះមានមុខវិជ្ជាមួយចំនួនទៀតជាមុខវិជ្ជាជម្រើសដែលចេញពីការជ្រើសរើសរបស់ក្រសួង។ ដូច្នេះ នៅក្នុងឆ្នាំនេះ មុខវិជ្ជាជម្រើសសម្រាប់ថ្នាក់វិទ្យាសាស្រ្ត គឺមុខវិជ្ជាប្រវត្តិវិទ្យា និងមុខវិជ្ជាជម្រើសសម្រាប់ថ្នាក់វិទ្យាសាស្រ្តសង្គម គឺមុខ​វិជ្ជា ផែនដី និង​បរិស្ថានវិទ្យា។

គួរ​បញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ​សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ នឹងប្រព្រឹត្តទៅរយៈពេល​២ថ្ងៃ គឺនៅថ្ងៃទី៨ និង​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដោយវិញ្ញាសាសម្រាប់ថ្នាក់វិទ្យាសាស្រ្ត រួមមាន ៖ ១.មុខវិជ្ជាជម្រើស, ២.ជីវវិទ្យា, ៣.គីមីវិទ្យា, ៤.ភាសាបរទេស, ៥. អក្សរសាស្រ្តខ្មែរ, ៦.រូបវិទ្យា និង ៧.គណិតវិទ្យា។ ដោយ​ឡែក​មុខវិជ្ជាភាសាបរទេស ជាវិញ្ញាសាតាមស្ម័គ្រ។

សិស្សបាក់ឌុប

សម្រាប់វិញ្ញាសាថ្នាក់វិទ្យាសាស្រ្តសង្គមវិញ រួមមាន ៖ ១.មុខវិជ្ជាជម្រើស, ២.ប្រវត្តិវិទ្យា, ៣.ភូមិវិទ្យា, ៤.ភាសាបរទេស, ៥.គណិតវិទ្យា, ៦.សីលធម៌-ពលរដ្ឋវិជ្ជា និង ៧.អក្សរសាស្រ្តខ្មែរ។ ដោយឡែកមុខវិជ្ជាភាសាបរទេស ក៏​ត្រូវ​បានចាត់ទុកថា ជាវិញ្ញាសាតាមស្ម័គ្រដូចគ្នា ដោយ​ត្រូវ​យក​ផលសងនៃពិន្ទុ ដែលសិស្ស​ធ្វើបានដកនឹង​២៥។

បើយោង​តាមសេចក្ដីណែនាំស្ដីពីដំណើរការនៃការប្រឡងបាក់ឌុប វិញ្ញាសាសម្រាប់ថ្នាក់វិទ្យាសាស្រ្ត ត្រូវចែកឱ្យបេក្ខជនម្នាក់ៗ រួមមាន គណិតវិទ្យា គីមីវិទ្យា ជីវវិទ្យា រូបវិទ្យា និងភាសាបរទេស។ ដោយឡែកវិញ្ញាសាអក្សរសាស្រ្តខ្មែរ និងមុខវិជ្ជាជម្រើសប្រវត្តិវិទ្យា ជាវិញ្ញាសាដែលអនុរក្ស ត្រូវចម្លងដាក់លើក្ដារខៀន។ ចំណែក វិញ្ញាសាសម្រាប់ថ្នាក់វិទ្យាសាស្រ្តសង្គម ត្រូវចែកឱ្យបេក្ខជនម្នាក់ៗ រួមមាន គណិតវិទ្យា ភាសាបរទេស ។ ដោយឡែក វិញ្ញាសាអក្សរសាស្រ្តខ្មែរ ភូមិវិទ្យា ប្រវត្តិវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា រួមទាំង ផែនដីនិងបរិស្ថានវិទ្យា ជាវិញ្ញាសាដែលអនុរក្សត្រូវចម្លងដាក់លើក្ដារខៀន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀនមធ្យមសិក្សា ៥០០នាក់ ដើម្បីបណ្តុះបណ្តាលក្នុងកម្មវិធីលើក​កម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ជំនាន់ទី១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2026

ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសជ្រើសរើស​លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះទូទៅ​ក្នុង​សាលា​គោលដៅ និង​សាលា​ទទួលផលជះ នៃគម្រោង​កែលម្អការ​អប់រំចំណេះទូទៅ (GEIP និងGEIP-AF)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/01/2024

ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​អាហារូបករណ៍១០០% និង ៥០% លើជំនាញវិស្វកម្ម​ ៥៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍ ១០០% និង ៥០% ទៅ​លើជំនាញ​បច្ចេកទេសពាក់ព័ន្ធនឹងវិស្វកម្ម​សរុបចំនួន ៥៨០កន្លែង ដោយ​ក្នុងនោះបេក្ខជនអាចទទួលបានប្រាក់ឧបត្ថម្ភ​ចំនួន ៦០ដុល្លារ​ក្នុងមួយខែថែមទៀត។

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...