ក្រសួងអប់រំ លើកទឹកចិត្តសិស្សស្រីស្រឡាញ់បច្ចេកវិទ្យា ចូលរៀនកម្មវិធីថ្មីរបស់ Sisters of Code

កម្មវិធី Sisters of Code ជាកម្មវិធីក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយគ្រឹះស្ថានបណ្ដុះបណ្ដាល IT Academy STEP Cambodia ក្រោមការឧបត្ថម្ភស្ថានទូតអង់គ្លេសប្រចាំកម្ពុជា ដែលត្រូវបានចាត់ទុកថា ជាកម្មវិធីបង្រៀនសរសេរកូដកម្រិតដំបូងមួយ លើកកម្ពស់សមត្ថភាពសិស្សនារីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) នឹងអាចឱ្យក្មេងស្រីអភិវឌ្ឍន៍សមត្ថភាពជំនាញ និង ទំនុកចិត្តរបស់ពួកគេក្នុងផ្នែកឌីជីថលនៅថ្ងៃពេលអនាគត។

ក្នុងនោះក្រសួងអប់រំបានលើកទឹកចិត្តសិស្សស្រីស្រឡាញ់បច្ចេកវិទ្យាចូលរៀនកកម្មវិធីថ្មីមួយដែលមានឈ្មោះថា «Sisters of Code កម្មវិធីជំនាញអាជីព» ឬ Sisters of Code  Employment Skills Program ដោយ​កម្មវិធីនេះ ផ្តល់ជំនាញចំនួន២ ដូចជា សហគ្រិនភាពឌីជីថលនិងទីផ្សារឌីជីថល និងការអភិវឌ្ឍគេហទំព័រនិងការរចនា UX/UI សម្រាប់សិស្សស្រីដែលចាប់អារម្មណ៍លើវិស័យបច្ចេកវិទ្យា។

លោកស្រីបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា

លោកស្រីបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កម្មវិធីថ្មីរបស់ Sisters of Code ជាកម្មវិធីសិក្សារយៈពេល២ សប្ដាហ៍ ដោយឥតគិតថ្លៃ និងផ្ដល់ជូនសិស្សានុសិស្ស រួមមាន ទី១. វគ្គសរសេរកូដគេហទំព័រ និងការរចនា UX/UI៖ គ្រប់គ្រង រចនា និងបង្កើតគេហទំព័រ និងកម្មវិធី និងទី២. វគ្គសហគ្រិនភាពឌីជីថល និងទីផ្សារឌីជីថល៖ចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នកហើយរៀនជំនាញដើម្បីពង្រីកម៉ាកយីហោរបស់អ្នកតាមអ៊ីនធឺណិត។

អ្នកនាំពាក្យក្រសួងអប់រំ បន្ថែមថា បន្ទាប់ពីបញ្ចប់កម្មវិធីសិក្សានេះ សិស្សានុសិស្សនឹងមានជំនាញ និងចំណេះដឹងសំខាន់ៗនៅក្នុងមុខវិជ្ជាដែលបានជ្រើសរើស, ស្វែងយល់ពីការងារក្នុងវិស័យទាំងនោះ, បង្កើតផលប័ត្រអាជីពរ (CV) និងរៀនពីរបៀបដាក់ពាក្យការងារ។ ទន្ទឹមគ្នានេះ សិស្សដែលគោរពតាមគោលការណ៏នៃគម្រោង នឹងត្រូវបានផ្តល់ឪកាសចូលរូមហាត់ការដែលមានប្រាក់ឈ្នួលនៅពេលបញ្ចប់វគ្គសិក្សាដោយជោគជ័យ។ 

សកម្មភាពសិក្សាកម្មវិធី Sisters of Code ។

លក្ខខណ្ឌចូលរួមកម្មវិធី រួមមាន ជានិស្សិតស្រីកម្ពុជា, បានចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ ឬ ជំនាញបណ្ដុះបណ្ដាលវិជ្ជាជិវៈ (TVET) ឆ្នាំទី៣ ឬទី៤ ឬបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ TVET (មុខជំនាញណាមួយ), មានជំនាញក្នុងការប្រើប្រាស់កុំព្យូទ័រ (វាយអក្សរ ប្រើអ៊ីនធឺណិត អ៊ីមែល), មានចំណាប់អារម្មណ៍លើវិជ្ជាជីវៈ, អាចសិក្សានៅចុងសប្តាហ៍ និងអាចចូលរួមហាត់ការរយៈពេល៣ ខែនៅពេលបញ្ចប់ការសិក្សា។

សម្រាប់សិស្សានុសិស្សដែលចាប់អារម្មណ៍ចង់ចូលរៀនកម្មវិធីថ្មីរបស់  Sisters of Code អាចចុះឈ្មោះតាមរយៈតំណភ្ជាប់ https://bit.ly/SOCEmploymentSkillsProgramRegisterForm។ ផុតកំណត់ទទួលពាក្យមុនថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៥:០០ ល្ងាច៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

ឱកាសអាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលី ពី Macquarie University International Scholarship សម្រាប់និស្សិត​ពីតំបន់អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2025

សាកលវិទ្យាល័យ Macquarie ដែលជាគ្រឹះស្ថានសិក្សាលំដាប់ថ្នាក់អន្តរជាតិមួយក្នុងប្រទេសអូស្ត្រាលី កំពុងប្រកាសផ្តល់អាហារូបករណ៍ Vice-Chancellor's International Scholarship សម្រាប់និស្សិតឆ្នើមមកពីបណ្តា...

ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍សិក្សាជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ ពីមជ្ឈមណ្ឌលបុប្ផាណា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ប្រកាសជ្រើសរើសសិស្សដែល​ចង់សិក្សាជំនាញផលិតភាពយន្ត និងពហុប្រព័ន្ធផ្សព្វផ្សាយ ក្នុងវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយក្រោមការឧបត្ថម្ភពីមូនិធិហេនរីលូស៍...

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសរថយន្តឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ដល់សិស្សានុសិស្ស ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសរថយន្ត។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធី ១លាន៥សែននាក់ សម្រាប់សាធារណជន...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំងឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ( CSC Type B) ប្រកាសជ្រើសរើសសិស្សនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន...

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...