ភ្នំពេញ – ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា មហោស្រពជាតិលើកទី១ ស្ដីពី ពិព័រណ៍ការអប់រំស្ទែម រៀបចំឡើងដើម្បីផ្សព្វផ្សាយ ជំរុញ និងលើកកម្ពស់ការអប់រំបែបស្ទែម ដែលផ្តោតលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា នៅតាមកម្រិតសាលារៀន ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបន្ថែមថា ព្រឹត្តិការណ៍ពិព័រណ៍នេះ ក៏ជាការបង្កើនការយល់ដឹងពីសារៈសំខាន់នៃការអប់រំស្ទែម ដោយមានការចូលរួមពីគ្រប់គ្រឹះស្ថានសិក្សារដ្ឋ គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ និងគ្រឹះស្ថានឯកជន និងផ្ដល់ឱកាសដល់គ្រូបង្រៀន ជាពិសេសលោកគ្រូ អ្នកគ្រូ មុខវិជ្ជាឯកទេសវិទ្យាសាស្រ្ត និងគណិតវិទ្យា ដើម្បីបង្ហាញសមត្ថភាពក្នុងការបង្រៀនដល់សិស្សានុសិស្ស ។

មហោស្រពជាតិលើកទី១ ស្ដីពី ពិព័រណ៍ការអប់រំស្ទែម ក៏នឹងជុំរុញលើកទឹកចិត្តឱ្យសិស្ស និងគ្រូបង្រៀន បានបង្ហាញនូវស្នាដៃនៃការបង្កើតថ្មីរបស់ខ្លួន តាមរយៈការផលិតជាវីដេអូ ៥នាទីសម្រាប់ចូលរួមក្នុងការប្រកួតប្រជែង ។ លើសពីនេះ វេទិការនេះក៏បើកឱកាសឱ្យយុវជនដែលមានទេពកោសល្យបង្ហាញសមត្ថភាពរបស់ខ្លួនផ្នែកស្ទែមលើឆាកជាតិ និងអន្តរជាតិផងដែរ ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា ក្រសួងអប់រំបានខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ការអប់រំស្ទែមក្នុងន័យពង្រីក និងបង្កើនផលិតផលនៃការសិក្សារបស់សិស្សានុសិស្សលើមុខវិជ្ជាស្ទែម ព្រមទាំងការចង្អុលបង្ហាញក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ ២០១៤-២០២៣ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីប្រែក្លាយកម្ពុជាជាប្រទេសមួយដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសអភិវឌ្ឍក្នុងឆ្នាំ២០៥០ ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បញ្ជាក់បន្ថែមថា ក្រសួងអប់រំបានសហការយ៉ាងជិតស្នតជាមួយបណ្ដាក្រសួងពាក់ព័ន្ធ ភ្នាក់ងារអង្គការជាតិ និងអន្តរជាតិ ធនាគារពិភពលោក ធនាគាអភិវឌ្ឍអាស៊ី និងដៃគូដទៃទៀតក្នុងវិស័យអប់រំ បានរួមគ្នាអនុវត្ត និងវិនិយោគលើការអប់រំស្ទែមរួមមាន ទី១. ការពង្រីកសាលារៀនជំនាន់ថ្មី ដែលបច្ចុប្បន្នមានចំនួន ១១ នឹងពង្រីកបន្ថែមទៀតនៅពេលខាងមុខ។ ទី២. ការអនុវត្តកម្មវិធីសិក្សាជំនាន់ថ្មីដែលផ្អែកលើបច្ចេកវិទ្យានិងរ៉ូបូតទិក ការបង្កើតអាគារអប់រំស្ទែមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជំរុញការសិក្សាស្ទែមនៅកម្រិតឧត្តមសិក្សា ការរៀបចំការប្រកួតស្នាដៃនិងគំនិតច្នៃប្រឌិតស្ទែម ព្រមទាំងការរៀបចំប្រព័ន្ធអប់រំស្ទែមប្រចាំឆ្នាំជាដើម ។

តាមការបញ្ជាក់របស់ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងអប់រំបានបញ្ជ្រាបការសិក្សាបច្ចេកវិទ្យា និងវិទ្យាសាស្រ្តទៅក្នុងកម្មវិធីសិក្សាពីចំណេះទូទៅ ពីថ្នាក់ទី៤ ដល់ថ្នាក់ទី១២ ហើយកំពុងពិនិត្យឡើងវិញនូវសៀវភៅសិក្សាគោល លើកទឹកចិត្ត និងជំរុញឱ្យសិស្សជ្រើសរើសយកការសិក្សាតាមបែបវិទ្យាសាស្រ្ត និងបានបង្កើតមធ្យមសិក្សាបច្ចេកទេស និងវិទ្យាសាស្រ្តនៅកម្រិតមធ្យមសិក្សា ។
គួរជម្រាបជូនថា មហោស្រពជាតិលើកទី១ ស្ដីពី ពិព័រណ៍ការអប់រំស្ទែម រៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា ដែលប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២១ តាមរយៈប្រព័ន្ធអនឡាញ ដោយមានការបង្ហាញវីដេអូចំនួន ១១៦ពីការអនុវត្តស្ទែម និងចូលរួមពីគ្រូបង្រៀនដែលទទួលការបណ្តុះបណ្តាលផ្នែកស្ទែមចំនួន៤១នាក់ ដោយពួកគាត់នឹងធ្វើការចែករំលែកនូវវិធីសាស្រ្ត នៃការអប់រំបែបស្ទែម និងវិធីបង្កើតលំហាត់ជាការគិតលំដាប់ខ្ពស់ និងដំណោះស្រាយ សម្រាប់ជាទុនក្នុងការចូលរួមប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/12/2023
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...
អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅបន្តការសិក្សានៅប្រទេសហុងគ្រី ៣០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/11/2024
ក្រោមកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេសហុងគ្រី នឹងផ្តល់អាហារូបករណ៍ចំនួន ៣០កន្លែងដល់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សានៅតាមសាកលវិទ្យាល័យនានាក្នុងប្រទេសហុងគ្រី...
ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/07/2025
ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/05/2024
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពី ADB-KFP ឆ្នាំ២០២៦ ទៅសិក្សានៅប្រទេសកូរ៉េខាងត្បូង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/01/2026
ឱកាសសម្រាប់មន្ត្រីរាជការ បុគ្គលិកអង្គការ និងនិស្សិតកម្ពុជា ដែលមានបំណងចង់ពង្រឹងសមត្ថភាពលើជំនាញគោលនយោបាយ និងការគ្រប់គ្រង ពេលនេះសាលាគោលនយោបាយសាធារណៈ និងការគ្រប់គ្រង KDI (KDI School)
អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/11/2025
តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិតអន្តរជាតិចំនួន២០នាក់ ឱ្យទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...
អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/11/2023
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍១០០ភាគរយ ដល់សិស្ស និស្សិតរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ចំនួន ៧៤០នាក់។





























