រដ្ឋមន្រ្តីអប់រំ ៖ ការអប់រំកុមារតូចជាការវិនិយោគរយៈពេលវែងស្ថាបនាបានធនធានមនុស្សពេញលេញ

កណ្តាល – ការអប់រំនិងការអភិវឌ្ឍកុមារតូចៗ គឺជាការវិនិយោគរយៈពេលវែង ដែលនឹងផ្តល់ផលត្រឡប់វិញកម្រិតខ្ពស់ ជាពិសេសការវិនិយោគដើម្បីស្ថាបនាមនុស្សពេញលេញ ដែលជាកិច្ចការមួយក្នុងចំណោមកិច្ចការសំខាន់ៗពិបាកជាងគេក្នុងការអប់រំកុមារតូចៗ ។ នេះបើតាមប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការនូវអគារមត្តេយ្យសិក្សាធនធានក្រុងតាខ្មៅ កាលពីថ្ងៃចន្ទម្សិលមិញ។

រដ្ឋមន្ត្រីក្រសួងអប់រំ បន្ថែមថា កម្មវិធីអប់រំកុមារតូចជាកម្មវិធីសម្រាប់ការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយរបស់កុមារ ទទួលបានសមត្ថភាពពេញលេញទាំងរាងកាយ ផ្លូវចិត្ត ស្មារតីសាមគ្គីភាព សមត្ថភាពពិចារណាដោះស្រាយបញ្ហា ស្មារតីស្រឡាញ់បរិស្ថាន និងការចូលចិត្តរបស់កុមារ ធ្វើឱ្យពួកគេក្លាយជាពលរដ្ឋប្រកបដោយទំនួលខុសត្រូវខ្ពស់ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

“កុមារឆ្លងកាត់កម្មវិធីកុមារតូចនឹងទទួលបានការអភិវឌ្ឍខាងផ្នែករាងកាយ និងចលករ ផ្ដល់នូវសារៈសំខាន់ទាំងអាហាររូបត្ថម្ភ និងការគាំពារក្នុងរយៈពេល ១ពាន់ថ្ងៃដំបូងនៃបំណិនចលករកម្លាំង បំណិនចលករប៉ិនប្រសប់ និងការអភិវឌ្ឍបញ្ញា គឺអភិវឌ្ឍន៍ភាសាបុរេអក្ខរកម្ម បុរេគណិត និងការដោះស្រាយបញ្ហា”

ឯកឧត្តមបណ្ឌិតសភាចារ្យ បញ្ជាក់បន្ថែមថា អគារសិក្សាថ្មីនេះ ជាសមិទ្ធផលថ្មីនៃសាលាមត្តេយ្យសិក្សាធនធានក្រុងតាខ្មៅ និងជាមូលដ្ឋានធនធានដ៏មានសារៈសំខាន់ សម្រាប់ផ្ដល់ឱ្យកុមារតូចៗទទួលបានសេវាអប់រំ និងបំពេញតួនាទីសំខាន់ដល់ស្ថាប័នក្នុងការបណ្ដុះបណ្ដាលបំប៉នបន្ថែមដល់មតេយ្យសិក្សារដ្ឋ និងជាសាលារដ្ឋដែលមានថ្នាក់រៀន ទីចាត់ការ សាលប្រជុំ បណ្ណាល័យ និងរៀបចំឱ្យក្លាយជាសាលាមតេយ្យសិក្សាគំរូឈានមុខ ។

រដ្ឋមន្ត្រីក្រសួងអប់រំ បានស្នើដល់គណៈគ្រប់គ្រងមត្តេយ្យសិក្សាធនធានក្រុងតាខ្មៅ ត្រូវយកចិត្តទុកដាក់ថែរក្សាអគារសិក្សា និងសមិទ្ធផលនានាឱ្យមានសោភ័ណ្ឌភាព ដើម្បីប្រើប្រាស់ជាឧត្តមប្រយោជន៍សម្រាប់កុមារគ្រប់រូបទទួលបានការអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន ។ ស្រមគ្នានេះ គ្រូបង្រៀន ត្រូវបន្តគោរពឱ្យបានពេញលេញនូវតម្លៃជាមូលដ្ឋាន និងកិច្ចសិក្សាច្បាស់លាស់កំណត់នូវលទ្ធផលសិក្សាខ្ពស់ ។ ទន្ទឹមគ្នានេះ អាណាព្យាបាលត្រូវនាំកូនចៅមកចុះឈ្មោះចូលរៀន និងបន្តគាំទ្រ លើកទឹកចិត្តជួយបង្រៀនបន្ថែមកូនគ្រប់ទិដ្ឋភាពទាំងអស់ ជាពិសេសបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខភាពសិក្សា សុខភាពបុគ្គលិកអប់រំ តាមគោលការណ៍ ៣ការពារ និង៣កុំ ។ គួរជម្រាបជូនថា អគារកម្ពស់៤ជាន់ ស្មើនឹង ១២បន្ទប់ បំពាក់គ្រឿងសង្ហារឹម ទាំងក្នុងនិងក្រៅថ្នាក់ ក្រាលស្មៅសិប្បនិមិត្តខាងមុខសាលា គូររូបតាមជញ្ជាំងរបង ជាអំណោយរបស់លោកជំទាវឧកញ៉ា នាងវិសាខា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភកិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេង អភិវឌ្ឍន៍ ជូនដល់សាលាមត្តេយ្យសិក្សាធនធានក្រុងតាខ្មៅសម្រាប់ផ្ដលសេវាអប់រំដល់កុមារនៅក្នុងសហគមន៍នេះ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......

កម្មវិធីអាហារូបករណ៍ចេនហ្ស៊ី ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតកំពុងសិក្សា​នៅ​សាកលវិទ្យាល័យធំៗ​ចំនួន៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2025

និស្សិត​ដែល​កំពុងសិក្សា​នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង និង​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា នឹងមានឱកាស​ទទួលបានអាហារូបករណ៍​១០០%រយៈពេល៤ឆ្នាំ..

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...

ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំង​ជំនាន់ទី៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គខ្លីពី World Health Organization តាមរយៈ Online 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2024

តាមរយៈ OpenWHO អង្គការសុខភាពពិភពលោកផ្ដល់វគ្គសិក្សាតាម Internet ដោយឥតគិតថ្លៃសម្រាប់សិស្សនិស្សិតអន្តរជាតិទូទាំងពិភពលោក។ វគ្គ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ២២កន្លែង នៅ​វិទ្យាស្ថានភាសាបរទេស និង​វិទ្យាស្ថានសិក្សា​អន្តរជាតិ និងគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2023

គណៈកម្មាធិការអាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាស​ពីការផ្តល់​អាហារូបករណ៍​ចំនួន ២២កន្លែង សម្រាប់ការសិក្សា​កម្រិតថ្នាក់បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ភាសាបរទេស...