កុមារនៅលុចសំបួរ រៀនភាសាបរទេស យ៉ាងហោច២ភាសា

នៅឆ្នាំ២០២២ សិស្សសាលាកម្រិតបឋមសិក្សា ៦,៥ភាគរយ នៅសហភាពអឺរ៉ុប កំពុងរៀនភាសាបរទេស ពីរ ឬច្រើនជាងពីរភាសា ក្នុងនោះប្រទេសលុចសំបួរ មានអត្រាអ្នករៀនភាសាបរទេសច្រើនបំផុត, នេះបើយោងតាម Eurostat ។

យោងតាម euro news មានអត្ថប្រយោជន៍ជាច្រើន ដែលទទួលបានពីការរៀនភាសាបរទេសនៅវ័យក្មេង ដោយហេតុថា ការសិក្សាភាសាបរទេសអាចធ្វើកុមារយល់ដឹងពីពិភពលោកកាន់តែទូលំទូលាយ, អនុញ្ញាតឱ្យកុមារអាចសន្ទនាជាមួយជនជាតិដទៃ, អាចស្វែងយល់ពីដើមកំណើតភាសាកាន់តែច្បាស់ និងងាយស្រួលទំនាក់ទំនងនៅពេលមានឱកាសទៅបរទេស។ លើសពីនេះ ពួកគេនឹងមានសមត្ថភាពប្រើប្រាស់ភាសាពហុភាសា ហើយមានឱកាសការងារសម្បូរបែប, ងាយស្រួលទំនាក់ទំនង និងពង្រឹងកិច្ចសន្ទនាអន្តរវប្បធម៌។

ការសិក្សាលក្ខខណ្ឌវិទ្យាសាស្ត្រ ក៏បានបង្ហាញផងដែរថា មនុស្សម្នាក់ដែលនិយាយច្រើនជាងមួយភាសា អាចពន្យារពេលនៃការផ្ដើម នៃជំងឺភ្លេចភ្លាំង។ ត្បិតថា ការសិក្សាភាសាបរទេសកាន់តែឆាប់ កាន់តែល្អសម្រាប់ការរស់នៅ និងខួរក្បាល ប៉ុន្តែការរៀនភាសាបរទេស ក្នុងចំណោមប្រជាជន នៃប្រទេសនីមួយៗមិនស្មើគ្នាទេ។

លុចសំបួ គឺជាប្រទេសតែមួយគត់ក្នុងសហភាពអឺរ៉ុប ដែលមានសិស្សបឋមសិក្សា រហូតដល់ ៧៩,៦ភាគរយ កំពុងរៀនភាសាបរទេសពីរ ឬច្រើនជាងនេះ។ បើតាម Eurostat មូលហេតុ ដែលនាំឱ្យកុមារ លុចសំបួរ រៀនច្រើនភាសា ដោយសារតែភាសាផ្លូវការរបស់ប្រទេសនេះ មានបីសំខាន់ រួមមាន ភាសាបារាំង អាឡឺម៉ង់ និងលុចសំបួរ ប៉ុន្តែភាសាបារាំង និងអាឡឺម៉ង់ ត្រូវបានរាប់ថា ជាភាសាបរទេស។ ចំណាត់ថ្នាក់បន្តបន្ទាប់មកទៀតគឺ ប្រទេសឡាតវី ៣៧,២ភាគរយ, ក្រិក ៣៤,៩ភាគរយ និងអេស្តូនី ៣៣,៦ភាគរយ។

គិតត្រឹមឆ្នាំ២០២២ ការសិក្សាភាសាបរទេសពីរ ឬច្រើនជាងនេះ ក្នុងចំណោមជនជាតិអឺរ៉ុប កំពុងកើនឡើងទូទាំងសហភាពអឺរ៉ុប។ ដោយនៅចន្លោះឆ្នាំ២០១៣ និង២០២២ សិស្សបឋមសិក្សា ក្នុងសហភាពអឺរ៉ុប ដែលរៀនភាសាបរទេសយ៉ាងហោចណាស់ពីរ បានកើនឡើងពី ៤,៦​ ទៅ ៦,៥ ភាគរយ។ ទន្ទឹមនឹងការកើនឡើង ប្រទេសក្នុងសហភាពអឺរ៉ុប ចំនួន ៩ មានតួលេខនៃអ្នករៀនភាសាធ្លាក់ចុះ ក្នុងនោះមានប្រទេសពីរ ដែលតួលេខធ្លាក់ចុះ គួរឱ្យកត់សម្គាល់ ដោយ ប៉ូឡូញ ធ្លាក់ចុះ ៦,៨ភាគរយ និងលុចសំបួរធ្លាក់ចុះ ៤,២ ភាគរយ។

ដោយឡែក នៅកម្រិតមធ្យមសិក្សាបឋមភូមិ ៦០,៧ភាគរយ នៃសិស្សកំពុងរៀនភាសាបរទេសពីរ ឬច្រើនជាងនេះ ក្នុងឆ្នាំ២០២២។ ការសិក្សារបស់ Eurostat បានបង្ហាញថា ភាគរយខ្ពស់បំផុតគឺ ប្រទេសហ្វាំងឡង់ មានចំនួន ៩៨ភាគរយ, អ៊ីតាលី ៩៦ភាគរយ និងក្រិក ៩៦ភាគរយ។ ផ្ទុយទៅវិញ អត្រាទាបបំផុត ត្រូវបានគេរកឃើញនៅក្នុងប្រទេស អៀកឡង់ ដែលមានអ្នកសិក្សាភាសាចំនួន ២ ឬលើសនេះនៅកម្រិតមធ្យមសិក្សាបឋមភូមិចំនួន ៦,១ភាគរយ, ហុងគ្រី ៦,៦ភាគរយ និងអូទ្រីស ៧,៧ភាគរយ។

ការសិក្សាក៏បានបង្ហាញផងដែរថា ដូចនៅកម្រិតបឋមសិក្សាដែរ ការរៀនភាសាបរទេសមានការកើនឡើងនៅកម្រិតមធ្យមសិក្សា។ បើប្រៀបធៀបនឹងឆ្នាំ២០១៣ មានសិស្សដែលរៀនយ៉ាងហោចណាស់ពីរភាសា ៥៨,៤ភាគរយ បានកើនឡើងដល់ ៦០,៧ភាគរយ ក្នុងឆ្នាំ២០២២។ ក្នុងនោះ ប្រទេសដែលមានភាគរយកើនឡើងខ្ពស់ជាងគេ គឺ ឆេកមាន ២៤,១ភាគរយ, បារាំងមាន ២១,៨ភាគរយ និងប៊ែលហ្សិកមាន ១៨,៥ភាគរយ ខណៈប៊ែលហ្សិក ជាប្រទេសដែលមានភាសាផ្លូវការបី រួមមាន ភាសាហូឡង់ បារាំង និងអាល្លឺម៉ង់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ជ្រើសរើសយុវជនចូលរៀនជំនាញ​ឥតគិតថ្លៃចំនួន ១២៦០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2024

ជាឱកាសសម្រាប់​បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ គ្រួសារ​ដែល​មានបណ្ណសម្គាល់ជនមានពិការភាព មានបណ្ណមូលនិធិសមធម៌សុខាភិបាល...

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2023

សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​បានជូនដំណឹងថា ក្នុងឆ្នាំ​សិក្សា​២០២៣នេះ រដ្ឋាភិបាល​ នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍​ចំនួន ៤០កន្លែង​ដល់សិស្ស និស្សិត ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 30/09/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍​ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ចំនួន១០កន្លែង សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2024

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១០កន្លែង នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា ពី​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត សម្រាប់​ឆ្នាំសិក្សា​២០២៤​-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​តាមរយៈ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត...

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សាធារណជនទាំងពីរភេទនៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម នៃប្រទេសព្រុយណេឆ្នាំសិក្សា២០២៣-២០២៤ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សិក្សានៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/01/2024

ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...