លោកជំទាវ ពេជ ចន្ទមុន្នី សន្យាផ្តល់​អាហារូបករណ៍ដល់កូនចៅរបស់វីរកងទ័ព

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្រ្តីទីមួយ​កម្ពុជា បានសន្យាថា នឹង​ផ្តល់​អាហារូបករណ៍​ថ្នាក់​មហាវិទ្យាល័យ ដល់កូនចៅ​របស់វីរកងទ័ពជួរមុខឱ្យបានសិក្សា​រៀន​សូត្រ បង្កើនចំណេះវិជ្ជា ដើម្បីតបស្នង​ការ​លះបង់​ដ៏ធំធេង​របស់​ពួកគាត់​ចំពោះ​ជាតិមាតុភូមិ​។

ការសន្យានេះ បានធ្វើ​ឡើង​ក្នុង​ឱកាស​ជួប​សំណេះសំណាល​សួរសុខទុក្ខ និងចែក​អំណោយ​ជូន​គ្រួសារវីរកងទ័ព​ជួរ​មុខ​ប្រមាណ ១២៤៤គ្រួសារ នៅ​រាជធានីភ្នំពេញ កាលពីថ្ងៃសៅរ៍។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានថ្លែងថា បើមានកូនឬមួយក៏ចៅរបស់វីរកងទ័ពយើង ដែលនឹងត្រូវប្រឡងបាក់ឌុបហើយត្រៀមចូលរៀនមហាវិទ្យាល័យ លោកជំទាវនឹងឱ្យអាហារូបករណ៍ជូនទាំងអស់គ្នា ដែលមានវត្តមាននៅក្នុងថ្ងៃនេះរហូតដល់រៀនចប់មហាវិទ្យាល័យ។ លោកជំទាវបណ្ឌិតបញ្ជាក់ថា លោកជំទាវមិនមានអី្វតបស្នងសងគុណទេ គឺមានតែបញ្ជូនកូនចៅរបស់វីរកងទ័ព បានរៀនសូត្រតទៅមុខទៀត ដែលនេះគឺសំខាន់បំផុត ដើម្បីការសិក្សា និងអនាគតរបស់កូនចៅពួកគាត់។

“នេះជាអ្វីមួយអាចជួយ បានក្នុងការសម្រាលបន្ទុករបស់បងប្អូនវីរកងទ័ព ដែលបានលះបង់យ៉ាងធំធេងដើម្បីជាតិមាតុភូមិយើង”

លើសពីនេះលោកជំទាវបណ្ឌិត បានណែនាំឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជួយធ្វើបណ្ណមូលនិធិក្រីក្រ ជូនដល់គ្រួសារវីរកងទ័ពដែលខ្សត់ចំនួន ២៩៩គ្រួសារ ដើម្បីឱ្យពួកគាត់អាចរកសេវាកម្មព្យាបាល នៅតាមមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ ដែលជាការជួយសម្រាលការលំបាកមួយបន្ថែមទៀត សម្រាប់គ្រួសារវីរកងទ័ព។

បន្ថែមលើនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី កំពុងតែរៀបចំជួយដល់ភរិយា របស់វីរកងទ័ពជួរមុខដែលនៅតាមព្រំដែន ដែលមួយចំនួននៅជាមួយប្តីតាមលេណដ្ឋាន ដែលគ្មានជំនាញផ្ទាល់ខ្លួន ហើយពឹងផ្អែកលើប្តីរបស់គាត់ទាំងអស់ ដូចនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត កំពុងមានគំនិតមួយនៅពេលដែលចប់សង្គ្រាម លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នឹងចុះជួយពួកគាត់ឱ្យអស់លទ្ធភាព ដើម្បីឱ្យពួកគាត់មានជំនាញ មានមុខរបររកស៊ី បានចំណូលរាល់ថ្ងៃជួយរំលែកទុក្ខ លំបាកគ្រួសារបានមួយផ្នែក។

កងទ័ពកម្ពុជា និងថៃ បានប៉ះទង្គិច​គ្នា​ដោយ​អាវុធ​ជាលើកទី២ ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥, ការ​ប្រយុទ្ធតាមបណ្តោយ​ព្រំដែន​កម្ពុជា-ថៃ អស់រយៈពេល​៣សប្តាហ៍ បានបណ្តាល​ឱ្យ​មានជនភៀសសឹក​ប្រមាណ កន្លះលាននាក់។ ក្រោយអ​នុវត្ត​បទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គិត​មក​ត្រឹម​ល្ងាច​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ជនភៀសសឹក​មានចំនួន ៥៩៦ ៩២៦នាក់ ក្នុងនោះស្រ្តី ៣១១ ៥៩៩នាក់ និង​កុមារ ១៨៧ ៥៩៧នាក់ ខណៈជនភៀសសឹក ១៤ ៩៦៣នាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ។ នេះ​បើយោង​តាម​របាយការណ៍​របស់ក្រសួងមហាផ្ទៃ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។

ក្រសួងអប់រំផ្តល់អាហារូបករណ៍ពេញលេញ សម្រាប់ជំនាញ STEM ៣២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសបេក្ខជនឱ្យសិក្សាអាហារូបករណ៍ពេញថ្លៃចំនួន ៣២០ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិត នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ក្រោមឱវាទក្រសួង ក្នុងក្របខណ្ឌ...

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀងជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2025

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង ប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

តាមរយៈគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ប្រកាសជ្រើសរើសសិស្សចូលរៀនអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) សម្រាប់ជំនាញវិស្វកម្មអគ្គិសនី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីរដ្ឋាភិបាលប៊ែលហ្សិកឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលប៊ែលហ្សិក ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសប៊ែលហ្សិកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

ឱកាសអាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលី ពី Macquarie University International Scholarship សម្រាប់និស្សិត​ពីតំបន់អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2025

សាកលវិទ្យាល័យ Macquarie ដែលជាគ្រឹះស្ថានសិក្សាលំដាប់ថ្នាក់អន្តរជាតិមួយក្នុងប្រទេសអូស្ត្រាលី កំពុងប្រកាសផ្តល់អាហារូបករណ៍ Vice-Chancellor's International Scholarship សម្រាប់និស្សិតឆ្នើមមកពីបណ្តា...

ក្រសួងអប់រំ ប្រកាសជ្រើសរើស​សិស្ស​ចូលរៀន​ផ្នែកអប់រំ​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍​កន្លងទៅនេះ ប្រកាស​ដល់​សិស្សានុសិស្សដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល ពីការ​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​នៅ​តាម​...

អាហារូបករណ៍ ASEAN-India Fellowship in Agriculture and Allied Sciences ថ្នាក់ឧត្តមសិក្សា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2025

សម្រាប់អ្នកដែលចង់ទទួលបានអាហារូបករណ៍ទៅលើជំនាញកសិកម្ម ឥឡូវនេះ ASEAN-India Fellwoship for Higher Education in Agriculture and Allied Sciences កំពុងតែបើកឱកាស ផ្ដល់អាហារូបករណ៍។