ឯកឧត្តម ហ៊ុន ម៉ានី ៖ ដើម្បីក្លាយជាមូលធនមនុស្សរួមចំណែកអភិវឌ្ឍប្រទេសជាតិ គឺត្រូវចាប់ផ្ដើមពីការអភិវឌ្ឍន៍សហគមន៍ជាមុនសិន

ថ្លែងក្នុងពិធីប្រកាសជ័យលាភីគម្រោងឆ្នើមថ្នាក់ជាតិ ឆ្នាំ២០២៥ «កម្ពុជាក្នុងបេះដូងខ្ញុំ» នៃកម្មវិធីមនសិការពលរដ្ឋល្អ កាលពីដើមសប្តាហ៍នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លើកឡើងថា ដើម្បីក្លាយជាមូលធនមនុស្សដែលរួមចំណែកអភិវឌ្ឍប្រទេសជាតិ គឺត្រូវចាប់ផ្ដើមពីការអភិវឌ្ឍន៍សហគមន៍របស់យើងជាមុនសិន។

ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា គម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» របស់សមាជិកក្លឹបថ្នាក់ទី១០ និងទី១១ បានចូលរួមចំណែកយ៉ាងច្រើនតាមរយៈការលើកកម្ពស់លើវិស័យអប់រំ ក៏ដូចជាសេវាសាធារណៈផ្សេងៗ រួមមាន សុខភាព និងសុខមាលភាព កិច្ចការបរិស្ថាន ផលិតផលកសិកម្ម ការងារផ្នែកវប្បធម៌ ការលើកកម្ពស់ផ្នែកអំណាន ការពង្រឹងលើការងារឌីជីថល ការងារសង្គមកិច្ច និងសកម្មភាពគម្រោងផ្សេងៗទៀត ដែលបានរៀបចំឡើងប្រកបដោយនវានុវត្តន៍ និងមានផលជះវិជ្ជមានយ៉ាងច្រើនដល់សហគមន៍។

ជ័យលាភីគម្រោងឆ្នើមថ្នាក់ជាតិ ឆ្នាំ២០២៥ «កម្ពុជាក្នុងបេះដូងខ្ញុំ» នៃកម្មវិធីមនសិការពលរដ្ឋល្អ

ជាមួយ​គ្នានេះ ប្រធានសហភាព​សហព័ន្ធយុវជន​កម្ពុជា ក៏បានអបអរសាទរដល់ប្អូនៗជ័យលាភីទាំង១២ក្រុម និងបានផ្តល់ដំបូន្មានដល់ពួកគេឱ្យ​សម្លឹងមើលលើសពីការប្រកួតដើម្បីយកឈ្នះ ជាក់ស្ដែងតាមរយៈការប្រកួតប្រជែងនេះប្អូនៗបានទទួលនូវបទពិសោធន៍ ចំណេះដឹងថ្មីៗជាច្រើន ជាពិសេសអាចវាស់ស្ទង់គំនិតសមត្ថភាពរបស់ខ្លួនដើម្បីបន្តអភិវឌ្ឍបន្ថែមទៀត។

“ប្អូនៗយុវជនត្រូវបន្តអភិវឌ្ឍចំណេះដឹងជាប្រចាំ ដោយសូមចងចាំថា ការមានចំណេះដឹង និងជំនាញពិតជាសំខាន់ តែការដែលមានសមត្ថភាពអាចប្រើចំណេះដឹងជាប្រយោជន៍ដល់សង្គមជាតិរឹតតែសំខាន់”

ឯកឧត្តមសង្កត់ធ្ងន់ថា ភាពជោគជ័យប្អូនៗ គឺជាភាពជោគជ័យរបស់ប្រទេសជាតិយើង, ប្អូនៗគ្រប់គ្នាសុទ្ធតែជាកម្លាំងស្នូលដែលពោរពេញដោយសមត្ថភាព ការខិតខំប្រឹងប្រែង ភាពប៉ិនប្រសប់ ភាពច្នៃប្រឌិត សីលធម៌ដ៏ប្រពៃ និងភាពក្លាហាន ដែលនឹងក្លាយជាធនធានមនុស្សដ៏ប្រសើរសម្រាប់អនាគតប្រទេសជាតិ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក៏​បាន​មានប្រសាសន៍ដោយ​លើកឡើងថា គម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» នៃកម្មវិធីមនសិការពលរដ្ឋល្អ ពិតជាបានចូលរួមចំណែកលើកកម្ពស់ការរៀន និងបង្រៀន តាមរយៈការផ្ដល់ឱកាសឱ្យយុវជនបានអនុវត្តដោះស្រាយបញ្ហាជាក់ស្ដែងនៅក្នុងសហគមន៍របស់ខ្លួន ផ្ដល់នូវបំណិនសម្បទា វិជ្ជាសម្បទា បំណិនដោះស្រាយបញ្ហា វិភាគស៊ីជម្រៅ ចេះស្វែងយល់ពីខ្លួនឯង ចេះធ្វើការងារជាក្រុម ពង្រឹងភាពជាអ្នកដឹកនាំ បំណិនបច្ចេកវិទ្យាឌីជីថល បំណិនសតវត្សទី២១ ជំរុញឱ្យយុវជនកម្ពុជាក្លាយជាធនធានប្រកបដោយចំណេះដឹង ជាពលរដ្ឋល្អ និងជាពលរដ្ឋសាកល ឆ្លើយតបនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដែលផ្ដល់អាទិភាពលើការបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៣០ និង ២០៥០។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បន្ថែមថា ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងយកចិត្តទុកដាក់ ក្នុងការដាក់បញ្ចូលវិធីសាស្ត្របង្រៀនថ្មីៗ បណ្ដុះបំណិនសតវត្សទី២១ដល់យុវជនកម្ពុជា តាមរយៈការជំរុញលើកទឹកចិត្តឱ្យសិស្សនិស្សិតចូលរួមក្នុងការប្រកួតប្រជែងនានា ដើម្បីពង្រឹងសមត្ថភាពក្នុងការគិតពិចារណា ដោះស្រាយបញ្ហា ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងមានសមត្ថភាពអាចបង្កើតចំណេះដឹងថ្មីៗដោយខ្លួនឯង ដែលនេះហើយជាការសិក្សារៀនសូត្រជំនាន់ថ្មី៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

៤ចំណុច ដែលបេក្ខភាពស្នើអាហារូបករណ៍ Australia Awards​ គួរដឹងក្នុងពេលដាក់ពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2025

នៅក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ Australia Awards មានច្រើនដំណាក់កាល ដែលបេក្ខជនត្រូវយកចិត្តទុកដាក់ ក្នុងពេលដាក់ពាក្យស្នើក្នុងដំណាក់កាលនីមួយៗ។ ឯកសារដាក់ស្នើពាក្យ ជាចំណុចរឹតតែសំខាន់ត្រូវត្រៀម និងដាក់ពាក្យស្នើបានឱ្យគ្រប់លក្ខខណ្ឌ។

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...

ឱ​កាស​សម្រាប់​យុវជន​នៅ​ខេត្ត​ស្ទឹងត្រែង​ រៀន​ជំនាញ​ចំនួន​ ​៩​ ​ឥត​គិត​ថ្លៃ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​សាធារណជន​ទូទៅ​រស់​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​ ​ដែល​ចង់​ទទួលបាន​ជំនាញ​ប្រចាំ​ជីវិត ​ពេលនេះ​ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ស្ទឹងត្រែង

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

ឱកាសសិក្សា​ជំនាញកក់សំបុត្រយន្តហោះ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2025

ដើម្បីចូលរួម​ពង្រឹងគុណភាពសេវាកម្ម និង​ការ​អភិវឌ្ឍ​សមត្ថភាព និង​ជំនាញថ្មី​ដល់យុវជន សិស្ស និស្សិត និង​អ្នក​បម្រើ​ការក្នុងឧស្សាហកម្ម​ទេសចរណ៍ ជាពិសេស​ជំនាញកក់សំបុត្រយន្តហោះ ក្រសួងទេសចរណ៍ បានប្រកាស​ដល់​អ្នក​បម្រើ​ការ​ក្នុងវិស័យ...

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...

ឱកា​សសិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍​ចំនួន ៩៩០កន្លែង សម្រាប់ការ​សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និង​ជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារក្រីក្រ...

មូលនិធិហាប់ស្វែល ជ្រើសរើស​សិស្សនារីសម្រាប់អាហារូបករណ៍​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2023

មូលនិធិហាប់ស្វែល ដែលគេ​ធ្វើការងារ​លើ​ការ​លើក​កម្ពស់​ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុង​តំបន់អាស៊ីអាគ្នេយ៍​តាមរយៈ​ការផ្តល់នូវ​ការអប់រំ បណ្តុះបណ្តាល ...