ឯកឧត្តម ឡេង សុខគា ៖ ទំនើបកម្មវិស័យអប់រំ ជាជំហានធានានូវការផលិតមូលធនមនុស្សប្រកបដោយសមត្ថភាព ចំណេះដឹង និង​ក្រមសីលធម៌ខ្ពស់

ក្នុងសន្និសីទសារព័ត៌មាន និងបទបង្ហាញ​ពីការត្រៀមបើកសាលា​រៀនវ៉េស្ទឡាញន៍ក្រុងច្បារមន កាលពីចុងសប្តាហ៍នេះ ឯកឧត្តម ឡេង សុខគា ប្រធានសភាពាណិជ្ជកម្ម​ខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា ក្នុងបរិបទ នៃសាកលភាវូពាណិជ្ជកម្ម ដើម្បីកម្ពុជា​អាចរក្សាបាននូវភាពម្ចាស់ការ និងការប្រកួតប្រជែង​លើទីផ្សារ​អន្តរជាតិ គឺទាមទារចាំបាច់នូវការធ្វើទំនើបកម្មលើគ្រប់វិស័យ ក្នុងនោះវិស័យអប់រំ និងបណ្តុះបណ្តាល ជាវិស័យអាទិភាពចម្បងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ឡេង សុខគា បន្តថា ដើម្បីធានាបាននូវការផលិតមូលធនមនុស្សកម្ពុជាដែលប្រកបដោយសមត្ថភាព ចំណេះដឹង និងក្រមសីលធម៌ខ្ពស់ ការធ្វើទំនើបកម្មលើវិស័យអប់រំ ត្រូវបោះជំហានពីសាលារៀន ដែលជាថ្នាលក្នុងការបណ្តុះបណ្តាលដ៏សំខាន់ ហើយ​ត្រូវផ្តោតចំបងលើកម្មវិធីសិក្សា សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ និងឧបករណ៍សម្ភារៈនានា, ហើយលើសពីនេះ ក៏ត្រូវផ្តោតលើការស្រាវជ្រាវ អនុវត្ត ដើម្បីធានានូវទំនើបកម្ម និងភាពសម្បូរបែប សំដៅលើកកម្ពស់នូវនវានុវត្តន៍លើគ្រប់វិស័យ។

លោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប មានប្រសាសន៍ថា កិច្ច​ការ​អប់រំ​ពិតជា​សំខាន់ណាស់ ជាពិសេស​ប្រទេស​របស់យើង​កំពុង​ស្ថិត​ក្នុងដំណាក់កាលអភិវឌ្ឍ ដែល​ត្រូវការ​នូវ​ធនធាន​មនុស្សខ្លាំង ហើយការដែលសាលារៀនវ៉េសឡាញន៍ សាខាទី១២ បោះទីតាំងនៅក្រុងច្បារមន គឺជាការនាំយកនូវ​សាលាឯកជនជាតិលំដាប់ខ្ពស់ ដែលមាន​កម្មវិធីសិក្សា​ដ៏សម្បូរបែប សម្រាប់ជាជម្រើស​ដល់មាតាបិតាអ្នកអាណាព្យាបាល ដែលចង់​ឱ្យ​បុត្រធីតា​ក្លាយ​ជាមូលធន​មនុស្ស​ដ៏​ខ្លាំងពូកែរបស់កម្ពុជា។

បើតាម​ការ​បញ្ជាក់របស់​អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន សម្រាប់​សាលា​រៀន​វ៉េស្ទឡាញន៍ សាខាទី១២ ក្រុងច្បារមន​នេះ គឺមានកម្មវិធីសិក្សា​៣ភាសា គឺ ខ្មែរ អង់គ្លេស និងចិន ហើយ​មាន​បូករួមជាមួយ​កម្មវិធីសិក្សា​អមផ្សេងទៀត ដូចជា ការអភិវឌ្ឍ​ភាពជាអ្នកដឹកនាំ និង​ចរិយាសម្បទា, ចំណេះដឹង​សេដ្ឋកិច្ច ចំណេះដឹងហិរញ្ញវត្ថុ និង​សហគ្រិនភាព, បំណិន​កុំព្យូទ័រ បច្ចេកវិទ្យា និងឌីជីថល រួមជាមួយ​សេវាគាំទ្រ​មាតាបិតាសិស្ស ដូចជា ការ​ប្រឹក្សាយោបល់​លើ​ការ​អប់រំ និង​ថែរក្សា​បុត្រធីតា, ការ​បណ្តុះបណ្តាល​លើ​ការ​អភិវឌ្ឍ​អាជីវកម្ម ការងារ និង​ភាពជាអ្នកដឹកនាំ, ជំនួយហិរញ្ញវត្ថុ/អាហារូបករណ៍សិស្សពូកែ ព្រមទាំង​ប្រព័ន្ធគ្រប់គ្រង និងសិក្សា​ឌីជីថល​ជាដើម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៥០កន្លែងនៅវិទ្យាស្ថានអាហ្កា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងនៅវិទ្យាស្ថានអាហ្កា (AGA) សិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែង​នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

សម្រាប់សិស្ស-និស្សិតដែលមានបំណងចង់សិក្សាជំនាញផ្នែកសិល្បៈ ពេលនេះ គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ផ្ដល់ជូនអាហារូបករណ៍សរុបចំនួន ១៥កន្លែង លើកម្រិតថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍សថ្នាក់បរិញ្ញាបត្រនៅប្រទេសបង់ក្លាដែសឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនិស្សិត មន្ត្រីរាជការ និងសាធារណជននារីកម្ពុជាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ចំនួន៣កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/05/2025

យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្សី ពេលនេះ សាកលវិទ្យាល័យ MGIMO បាន​ប្រកាសជ្រើសរើសនិស្សិតចំនួន៣កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុង​ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/04/2026

វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។

បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា ផ្តល់​អាហារូបករណ៍​៤០០កន្លែង សម្រាប់​សិស្ស​និស្សិត​ដែល​ចង់​ក្លាយ​ជា​មន្រ្តី​នគរបាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

ក្រសួង​មហាផ្ទៃ​កាលពី​ពេលថ្មីៗ​នេះ​បាន​ប្រកាស​ដល់​សាធារណជន ក៏​ដូចជា​សិស្ស និស្សិត ដែល​មាន​បំណង​ក្លាយ​ជា​នាយ​នគរបាល និង​នាយ​នគរបាល​រង​បន្តវេន ក្នុង​ក្រប​ខ័ណ្ឌ​មន្រ្តី​នគរបាលជាតិ សូម​ត្រៀម​ខ្លួន​ក្នុង​ការ​ដាក់ពាក្យ​ប្រឡង​ប្រជែង​ទទួល​យក​អាហារូបករណ៍...

អាហារូបករណ៍សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Monash ចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2023

កម្មវិធីអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យMonash ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង ...