ឯកឧត្តម ហ៊ុន ម៉ានី ៖ ធនធាន​មនុស្ស​ជា​កត្តា​កំណត់​ភាពជោគជ័យ នៃ​ការ​ចាប់យកកាលានុវត្តភាព ពីការ​រីកចំរើន​នៃបច្ចេកវិទ្យា

ភ្នំពេញ – មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​អក្ខរកម្ម​ឌីជីថល​ក្នុងវិស័យ​ទេសចរណ៍​កាលពីពេលថ្មីៗនេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន​សហភាពសហព័ន្ធ​យុវជន​កម្ពុជា បាន​មានប្រសាសន៍ថា ការអភិវឌ្ឍន៍មូលធនមនុស្ស​ គឺជា​កត្តាចាំបាច់បំផុត​មិនអាចខ្វះបាន ព្រោះធនធាន​មនុស្ស​ជាកត្តាកំណត់ភាពជោគជ័យ នៃការចាប់យក​កាលានុវត្តភាព ពីការ​រីកចំរើន​នៃបច្ចេកវិទ្យា​។

ឯកឧត្តម ហ៊ុន ម៉ានី បាន​លើក​ឡើងថា បច្ចេកវិទ្យាបានធ្វើ​ឱ្យ​មានផ្លាស់ប្តូរលើវិស័យ​ការងារ​យ៉ាងខ្លាំង ដោយ​តាមការព្យាករណ៍នៅត្រឹម​ឆ្នាំ​២០២៥ខាងមុខនេះ ការងារចំនួន​ប្រមាណ ៨៥លាននឹង​ត្រូវ​ជំនួស​ដោយ​ស្វ័យប្រវត្តិកម្ម ហើយ​ការងារថ្មី​ប្រមាណ ៩៧លាននឹងត្រូវបង្កើត​ឡើង។  ក្នុងន័យ​នេះ ការ​បណ្តុះបណ្តាលអក្ខរកម្មឌីជីថល ពិតជាមានសារៈសំខាន់​ណាស់​ក្នុង​ការ​ចូលរួម​កសាងធនធាន​មនុស្ស​ដែលមាន​សមត្ថភាព និង​លទ្ធភាពគ្រប់គ្រាន់ក្នុងការ​ធ្វើ​ការងារ​ជាមួយ​បច្ចេកវិទ្យា ដូចជា​ការប្រើប្រាស់​ឧបករណ៍​វិភាគទិន្នន័យដើម្បីទាញយកវិភាគ និង​ការ​បកស្រាយ​ទិន្នន័យ​ជា​ដើម។

ឯកឧត្តម​ប្រធាន​សហភាពសហព័ន្ធយុវជន​កម្ពុជា បាន​បញ្ជាក់ថា កម្ពុជា​ត្រូវ​ការ​កម្លាំងពលកម្មដែលមានចំណេះ និងជំនាញ​អាចចេះប្រើប្រាស់នូវបច្ចេកវិទ្យា​បានត្រឹមត្រូវ ចំគោលដៅប្រកបដោយប្រសិទ្ធភាព និង​សុវត្ថិភាព។ ដូច្នេះ អក្ខរកម្មឌីជីថល គឺជា​ឧបករណ៍​យុទ្ធសាស្រ្ត​សម្រាប់តម្រង់ទិសលើ​ការងារទាំងអស់នេះ ដោយផ្តោតលើការ​បណ្តុះបណ្តាល​បណ្តាញ​អ្នក​ប្រើប្រាស់ ឱ្យ​មានការយល់ដឹង ចេះសម្របខ្លួន និង​ចេះប្រើប្រាស់​រាល់បច្ចេកវិទ្យា​ដែល​កំពុង​មានអាទិភាពសព្វថ្ងៃ ក៏​ដូចជា​ការ​បណ្តុះបណ្តាល​បង្កើត​ទេពកោសល្យ​កូនខ្មែរ​ដើម្បីអាចក្លាយ​ទៅជា​អ្នក​បង្កើតថ្មី តាមរយៈ​ការ​បណ្តុះគំនិត​ ការសិក្សា​ស្រាវជ្រាវជាដើម។

ជាមួយ​គ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏​រំពឹងថា ការ​ប្រើប្រាស់បច្ចេកវិទ្យា​នឹង​ធ្វើ​ឡើង​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ កា​រយកចិត្តទុកដាក់ដោយ​​ប្រើប្រាស់ជាប្រយោជន៍​វិជ្ជមាន ជួយ​ដល់​ការ​អភិវឌ្ឍសេដ្ឋកិច្ច សង្គម​ ជួយ​ដល់ការ​បង្កើន​ប្រសិទ្ធភាពនៅ​កន្លែង​ការងារ ក៏​ដូចជាជួយ​ដោះ​ស្រាយ​បញ្ហា​សង្គមដូចជា​បញ្ហា​បរិស្ថាន ឬបញ្ហាផ្សេង​ទៀត ព្រោះថា នៅ​ពេលខ្លះ​មាន​មនុស្ស​មួយ​ចំនួន​បានយកបច្ចេកវិទ្យា​ប្រើប្រាស់​ក្នុង​ន័យ​អវិជ្ជមាន​ផងដែរ ដែល​ត្រូវ​ជៀសវាង និង​ទប់ស្កាត់​កុំ​ឱ្យ​ប្រើខុសផ្លូវ។

គួរ​បញ្ជាក់ថា ក្នុង​បរិបទ​ នៃ​យុគសម័យ​ឧស្សាហកម្ម​ទី៤ ការអប់រំបែបឌីជីថល ឬអក្ខរកម្មឌីជីថល ពិតជា​សំខាន់ណាស់ ក្នុងការកែប្រែប្រទេស​កម្ពុជា​ឱ្យក្លាយជាប្រទេសសេដ្ឋកិច្ចបែបឌីជីថល និងរដ្ឋាភិបាលឌីជីថល។ ដូច្នេះ អក្ខរកម្មឌីជីថល បានក្លាយ​ជាតម្រូវ​ការ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ នៅ​គ្រប់វិស័យ​ទាំងអស់ នៅ​គ្រប់វ័យ ទាំងវ័យចំណាស់ វ័យ​កណ្តាល និង​យុវវ័យ ដើម្បីមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឆ្លើយតបទៅ​នឹង​តម្រូវ​ការ​រៀងៗខ្លួន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅ​បន្តការ​សិក្សា​នៅ​ប្រទេស​ហុងគ្រី ៣០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

ក្រោមកម្មវិធី​អាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃ​ប្រទេស​ហុងគ្រី នឹងផ្តល់អាហារូបករណ៍​ចំនួន ៣០កន្លែង​ដល់និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​នានា​ក្នុង​ប្រទេស​ហុងគ្រី...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី ICESCO Young Professionals នៅប្រទេសម៉ារ៉ុក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2025

កម្មវិធី ICESCO Young Professionals នៃ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ឥស្លាមពិភពលោក (The Islamic World Educational, Scientific and Cultural Organization) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា...

សាលាទូតដ៏ល្បីរបស់រុស្ស៊ី MGIMO ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋមូស្គូ (MGIMO University) ដែលស្ថិតក្រោមឱវាទនៃក្រសួងការបរទេសសហព័ន្ធរុស្ស៊ី និងជាគ្រឹះស្ថានឧត្តមសិក្សាផ្នែកការទូតឈានមុខគេ

គ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang ប្រទេសចិន ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិន ១ឆ្នាំ ដល់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/06/2026

ផ្អែកតាមការប្រកាសរបស់ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC), សមាគម ក្រោមកិច្ចសហការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang នាទីក្រុងវិនចូវ (Wenzhou) ក្នុងគោលបំណង...

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2023

សាកលវិទ្យាល័យ Melburne នៅប្រទេស​អូស្រ្តាលី បាន​ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...

ឱកាសអាហារូបករណ៍នៅសាកលវិទ្យាល័យ Freiburg ឆ្នាំសិក្សា២០២៥ នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

កម្មវិធីអាហារូបករណ៍ University of Freiburg Scholarships in Germany 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Freiburg និងសាកលវិទ្យាល័យជាដៃគូ សម្រាប់និស្សិតអន្តរជាតិ សិក្សាថ្នាក់ឧត្ដមសិក្សា...

អាហារូបករណ៍ជំនាញ Fashion សិក្សានៅប្រទេសកូរ៉េខាងត្បូង និងអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2026

សម្រាប់សិស្ស-និស្សិតដែលមានក្តីស្រមៃចង់ទៅបន្តការសិក្សាលើជំនាញ Fashion ពេលនេះ​ឱកាស​បាន​មក​ដល់ ដោយអាចសិក្សាដល់ទៅ២ប្រទេស គឺនៅកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពីកម្មវិធី Fashion Institute of Technology (FIT)។