ភ្នំពេញ – ក្នុងពិធីបើកវេទិកាពិភាក្សាពី “បញ្ញាសិប្បនិម្មិត អភិបាលកិច្ចឌីជីថល និងសិទ្ធិទទួលព័ត៌មាន” កាលពីពេលថ្មីៗនេះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានប្រសាសន៍ថា នៅក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា និងគោលនយោបាយរដ្ឋាភិបាលឌីជីថល បានដាក់ចេញគោលដៅជាយុទ្ធសាស្រ្តសំខាន់មួយគឺ “ការកសាងអភិបាលកិច្ចនិងសេវាសាធារណៈឌីជីថល” ដែលជាមូលដ្ឋានក្នុងការធានាប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល និងសិទ្ធិទទួលព័ត៌មាន។
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បញ្ជាក់បន្ថែមថា ក្របខណ្ឌអភិបាលកិច្ចឌីជីថលដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងបរិយាបន្ន គួរមានជាចាំបាច់សម្រាប់កម្ពុជានាពេលនេះ ដើម្បីធានាសម្រេចបានថា ប្រជាពលរដ្ឋអាចទទួលបានព័ត៌មាន។ លើសពីនេះ ដើម្បីទទួលបានអត្ថប្រយោជន៍ជាអតិប្បរមាពីការអភិវឌ្ឍ ខណៈដែលទិន្នន័យបុគ្គលត្រូវបានការពារ ប្រព័ន្ធឌីជីថលមានសុវត្ថិភាព និងភាពជឿទុកចិត្តបាន ព្រមទាំងព័ត៌មាន និងទិន្នន័យមានការបើកចំហ។

ឯកឧត្តម ជា វ៉ាន់ដេត
“បន្ទាប់ពីចូលមកដឹកនាំក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ខ្ញុំបានកំណត់អាទិភាពក្នុងការពង្រឹងគុណភាពសេវា និងវិសាលភាពគ្របដណ្ដប់នៃបណ្ដាញទូសស័ព្ទ និងបណ្ដាញអ៊ីនធឺណិតល្បឿនលឿន ក៏ដូចជាការពង្រឹងការធ្វើនិយ័តកម្មវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការផ្ដល់សេវាទូរស័ព្ទ និងសេវាអ៊ីនធឺណិតល្បឿនលឿនដល់ប្រជាពលរដ្ឋដែលជាលក្ខខណ្ឌចម្បងក្នុងការទទួលបានព័ត៌មាន និងការចាប់យកបច្ចេកវិទ្យាឌីជីថលប្រកបដោយបរិយាបន្ន”
បើតាមឯកឧត្តម ជា វ៉ាន់ដេត បច្ចុប្បន្ននេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បាននិងកំពុងរៀបចំច្បាប់និងលិខិតបទដ្ឋានគតិយុត្តិសំខាន់ៗ ពាក់ព័ន្ធនឹងសន្តិសុខឌីជីថល និងការការពារទិន្នន័យបុគ្គលជាដើម។ ព្រមទាំងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្រប់តួអង្គ ពិសេសក្រសួង ស្ថាប័ន គ្រឹះស្ថានឧត្តមសិក្សា ស្ថាប័នស្រាវជ្រាវ វិស័យឯកជន ដៃគូអភិវឌ្ឍ និងសង្គមស៊ីវិលទាំងអស់ ដើម្បីរៀបចំ និងដាក់ចេញនូវវិធានការ និងសកម្មភាពជាក់លាក់សម្រួល និងគាំទ្រដល់ការចាប់យក និងការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា វេទិកាពិភាក្សា “បញ្ញាសិប្បនិម្មិត អភិបាលកិច្ចឌីជីថល និងសិទ្ធិទទួលព័ត៌មាន” គឺដើម្បីជំរុញកិច្ចសន្ទនា និងបញ្ជ្រាបការយល់ដឹងពីការប្រើប្រាស់ និងផលប៉ះពាលនៃបច្ចេកវិទ្យាឌីជីថល ដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសរវាងរដ្ឋាភិបាល គ្រឹះស្ថានអប់រំ ស្ថាប័នស្រាវជ្រាវ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល ដើម្បីចូលរួមក្នុងការអភិវឌ្ឍវិស័យឌីជីថល និងគាំទ្រដល់ការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាល សំដៅអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជាប្រកបដោយចីរភាព៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/06/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/05/2025
កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/01/2024
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាខេត្តកែប ផ្តល់អាហារូបករណ៍ កម្រិតវិស្វករ និងបរិញ្ញាបត្ររង ចំនួន២១០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/07/2026
ជាឱកាសសម្រាប់សិស្សានុសិស្សដែលនឹងបញ្ចប់ថ្នាក់ទី១២នៅពេលខាងមុខនេះ ហើយចង់បន្តការសិក្សានៅឧត្តមសិក្សា ពេលនេះ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌល តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) កំពុងជ្រើសរើស...
អាហារូបករណ៍ ១០០% ចំនួន ១ ៨០៨ កន្លែង ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស សម្រាប់សិស្សទើបចប់បាក់ឌុប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/09/2026
សមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ បានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សរុបចំនួន ១ ៨០៨ កន្លែង
ឱកាសអាហារូបករណ៍សម្រាប់យុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនៅក្នុងខេត្តសៀមរាប នៅវិទ្យាស្ថាន NPIA
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/07/2026
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ផ្ដល់ជូនអាហារូបករណ៍សម្រាប់យុវជន និងពលរដ្ឋនៅក្នុងខេត្តសៀមរាបសរុបជាង១ពាន់នាក់ ផ្ដោតលើជំនាញចំនួន...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/05/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/12/2025
កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





























