ស្ទឹងត្រែង – កោះហានបានក្លាយជាតំបន់អេកូទេសចរណ៍ធម្មជាតិមួយកន្លែងស្ថិតនៅក្នុងខេត្តស្ទឹងត្រែង ។ អ្វីដែលគួរឱ្យចាប់ចិត្តនៃតំបន់អេកូទេសចរណ៍មួយនេះ អ្នកនៅក្នុងភូមិដែលបម្រើការងារនៅក្នុងសហគមន៍មួយនេះភាគច្រើនសុទ្ធតែស្រ្តី ដោយសារតែការបង្កើតតំបន់ធម្មតាល្អឯកមួយនេះបានធ្វើឱ្យមេម៉ាយមួយចំនួនបានចូលរួមធ្វើកិច្ចការងារក្នុងសហគមន៍ រកកម្រៃជួយសម្រាលបន្ទុកជីវភាពគ្រួសារបានប្រសើរមួយកម្រិត ។
លោកស្រី ប៉ុន សំផាន មានអាយុ ៥២ឆ្នាំ ជាប្រធានសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន បាននិយាយថា ពេលបើកដំណើរការតំបន់អេកូទេសចរណ៍ធម្មជាតិកោះហាន ប្រជាជនក្នុងភូមិចាប់ផ្តើមមានការងារធ្វើ តាមរយៈការងារជាច្រើនលើសេវាកម្មទេសចរណ៍ ដូចជា សេវាកម្មម្ហូបអាហារ ជិះទូកមើលសត្វ បោះតង់ ដើរព្រៃកម្សាន្ត និងលេងទឹក ។

លោកស្រី ប៉ុន សំផាន ៖
“សព្វថ្ងៃបងប្អូនស្រ្តីមេម៉ាយដែលរស់នៅក្នុងតំបន់នេះ អាចធ្វើការងារជាច្រើននៅក្នុងសហគមន៍ មិនមែនត្រឹមមើលតែកូនមួយមុខនេះទេ តែអាចរកចំណូលបានច្រើនពីវិស័យទេសចរណ៍សហគមន៍ ”
ប្រធានសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន បានបញ្ជាក់បន្តថា បច្ចុប្បន្នសហគមន៍កំពុងព្យាយាមអភិវឌ្ឍន៍ធនធានធម្មជាតិឱ្យមានភាពទាក់ទាញ ព្រមទាំងលើកកម្ពស់ការចូលរួមរបស់ស្រ្តីមេម៉ាយឱ្យមានការងារធ្វើល្អ ផ្តល់ជំនាញបដិសណ្ឋារកិច្ចម្ហូបអាហារជូនភ្ញៀវទេសចរ ក្នុងន័យបង្កើនចំណូលគ្រួសារ ចូលរួមការពារ និងថែរក្សាធម្មជាតិឱ្យកាន់តែល្អប្រសើរ ។

ជាក់ស្តែងលោកស្រី ថត យ៉ាត ជាស្រ្តីមេម៉ាយ និងជាចុងភៅនៅក្នុងសហគមន៍អេកូទេសចរណ៍កោះហាន បាននិយាយថា ពេលបង្កើតអេកូទេសចរណ៍នេះឡើង លោកស្រីបានប្រើប្រាស់បទពិសោធន៍ធ្វើម្ហូបបម្រើសេវាកម្មទេសចរណ៍ចូល ហើយទទួលបានការកោតសរសើរយ៉ាងច្រើនពីភ្ញៀវទេសចរ ។
លោកស្រី ថត យ៉ាត ៖
“ការបង្កើតសហគមន៍មួយនេះឡើងធ្វើឱ្យខ្ញុំបានមានជីវិភាពល្អប្រសើរជាងមុន ខ្ញុំរីករាយនៅពេលមានភ្ញៀវទេសចរមកកម្សាន្ត ដែលការចំណាយរបស់ភ្ញៀវបានជួយដល់ប្រជាសហគមន៍ និងការពារធនធានធម្មជាតិ”

ចំណែកលោកស្រី យ៉ាត ឡា អាយុ ៤០ឆ្នាំ បានលើកឡើងថា ក្រៅពីកិច្ចការជាចុងភៅបម្រើភ្ញៀវទេសចរ លោកស្រីបានចូលរួមជួយលើកកម្ពស់អេកូទេសចរណ៍ តាមរយៈការងារសហគមន៍ផ្សេងទៀត បន្ទាប់ពីការងារស្រែចម្ការនៅរដូវវស្សា ។
គួរជម្រាបថា តំបន់សហគមន៍អេកូទេសចរណ៍កោះហាន មានចម្ងាយ ៣០គីឡូមកពីទីរួមខេត្តស្ទឹងត្រែង ហើយទីនេះមានប្រជាសហគមន៍មាន ៣៥គ្រួសារ ។ សហគមន៍អេកូទេសចរណ៍មួយនេះ បានចងក្រងឡើងនៅក្នុងឆ្នាំ២០១៦ ក្រោមការជួយជ្រោមជ្រែងពីអង្គការកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍អនុផលព្រៃឈើកម្ពុជា (NTFP-EP Cambodia) តាមរយៈកម្មវីធីភាពជាដៃគូរលើវិស័យព្រៃឈើ និងជលផល (PaFF) និងគាំទ្រថវិកាដោយទីភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស (SDC) និងស៊ុយអែត ព្រមទាំងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍអន្តរជាតិ (USAID) ក្នុងគោលបំណងធ្វើឪ្យប្រសើរឡើងនូវជីវភាពសហគមន៍ ជាពិសេសសម្រាប់ស្ត្រី បង្កើនការយល់ដឹងដល់សាធារណៈជនពូសារៈសំខាន់នៃតំបន់ទេសភាព និងចូលរួមអភិរក្សជីវចម្រុះតំបន់រ៉ាំសារ ៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីវិទ្យាស្ថានខុងជឺនៅប្រទេសចិនឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/02/2026
ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍វិទ្យាស្ថានខុងជឺ ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សិក្សាវគ្គខ្លីជាឆ្នាំ និងឆមាស។

វិទ្យាស្ថានបច្ចេកទេស JVC ជ្រើសរើសយុវជនចូលរៀនជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/04/2024
វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាសជ្រើសរើសយុវជនទាំងពីរភេទឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ជំហានទី២ ដោយឥតគិតថ្លៃចំនួន៣០០កន្លែង។

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/07/2023
វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...

ឱកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសហូឡង់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Leiden ពីកម្មវិធីអាហារូបករណ៍ Minerva Scholarship Funds Foundation នៅប្រទេសហូឡង់...

កូរ៉េប្រកាសជ្រើសរើសបេក្ខភាពឱ្យទៅចូលរួមកម្មវិធី K-POP as Global Cultural Industry
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/05/2026
សាធារណរដ្ឋកូរ៉េ កំពុងប្រកាសជ្រើសរើសបេក្ខភាពចំនួន ២០ រូប ពីតំបន់ និងស្ថាប័នខុសៗគ្នា ដើម្បីឱ្យទៅចូលរួមកម្មវិធីK-POP as Global Cultural Industry របស់ Korea Development Institute (KDI) សម្រាប់ឆ្នាំ២០២៦ នេះ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ ...

អាហារូបករណ៍ TVET ចំនួន ៣៦០កន្លែង សិក្សានៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/08/2026
សម្រាប់យុវជន ក៏ដូចជាសិស្សានុសិស្ស ដែលមានបំណងចង់បន្តការសិក្សាលើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ, ឆ្នាំសិក្សាថ្មីនេះ វិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ចាម បានប្រកាសផ្តល់អាហារូបករណ៍...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































