ភ្នំពេញ – រៀនបណ្តើរធ្វើការបណ្តើរកំពុងក្លាយជាចំណាប់អារម្មណ៍ដ៏ពេញនិយមសម្រាប់យុវវ័យនាសវត្សរ៍ទី២១ ព្រោះគេអាចទទួលបានបទពិសោធសម្បូរបែប និងពង្រឹង ឬបង្កើតទំនាក់ទំនង ថែមទាំងផ្តល់នូវឱកាសល្អៗចូលក្នុងជីវិត ។ ក្រៅពីនោះយុវវ័យអាចរកចំណូលផ្គត់ផ្គង់ការសិក្សា និងការរស់នៅប្រកបដោយឯករាជ្យភាព ។
កញ្ញា នឿន ស្រីណុច និស្សិតឆ្នាំទីបួនផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ យល់ថា រៀនបណ្តើរធ្វើការបណ្តើរធ្វើឱ្យកញ្ញាទទួលបានបទពិសោធថ្មីៗក្នុងដំណើរជីវិតប្រកបទៅដោយភាពចម្រុះជាច្រើន ។ តាមរយៈបទពិសោធការងារកន្លងមក ការអនុវត្តន៍ជាក់ស្ដែងវាសំខាន់សម្រាប់កញ្ញា ព្រោះនៅសាលាបានរៀនត្រឹមតែទ្រឹស្ដីប៉ុណ្ណោះ មិនបានអុវត្តជាក់ស្ដែងទេ ។ ប្រសិនបើករណីធ្វើការងារដែលខ្លួនស្រឡាញ់ ឬការងារដែរឆ្លើយតបជាមួយនឹងអ្វីដែលធ្លាប់បានរៀនក្នុងថ្នាក់កន្លងមក នោះរឹតតែធ្វើឱ្យការអនុវត្តន៍ការងារកាន់តែមានប្រសិទ្ធភាព ។
“រៀនបណ្តើរធ្វើការបណ្តើរជួយឱ្យយើងអាចផ្គត់ផ្គង់ការចំណាយផ្ទាល់ខ្លួន ហើយកាត់បន្ថយការពឹងផ្អែកទៅលើគ្រួសារទាំងស្រុង ទោះបីជាជីវភាពរបស់យើងមិនសូវពិបាកខ្លាំងក៏ដោយ ក៏យើងត្រូវខិតខំប្រឹងប្រែងដែរគឺដើម្បីឱ្យខ្លួនយើងកាន់តែមានភាពរឹងមាំ”
កញ្ញា នឿន ស្រីណុច

លើកឡើងមិនខុសគ្នាពីកញ្ញាស្រីណុចប៉ុន្មានទេ កញ្ញា វ៉ាន់ គីមសល់ ជានិស្សិតបញ្ចប់ការសិក្សាផ្នែកអក្សរសាស្រ្តខ្មែរ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាននិយាយថា ការរៀនបណ្តើរធ្វើការបណ្តើរអាចធ្វើឱ្យប៉ះពាល់ដល់ការសិក្សា ប្រសិនបើនិស្សិតមិនចេះបែងចែកពេលវេលាឱ្យបានល្អ។ មូលហេតុនេះដោយសារនិស្សិតត្រូវខិតខំរៀននៅសាលាឱ្យទទួលបានលទ្ធផលល្អ និងខិតខំបំពេញការងារឱ្យបានល្អដូចគ្នា ។
ទន្ទឹមគ្នានេះ និស្សិតក៏ត្រូវមានទំនួលខុសត្រូវច្រើនជាងមុន ហ៊ានជម្នះរាល់ឧបសគ្គដែលកើតមាន ជាពិសេសត្រូវថែរក្សាសុខភាពឱ្យបានល្អ ។
“ខ្ញុំយល់ថា ការរៀនបណ្តើរធ្វើការបណ្តើរ ជួយឱ្យយើងទទួលបានបទពិសោធន៍ការងារមួយដ៏ល្អ ជាពិសេសការងារដែលត្រូវជំនាញ ដែលយើងអាចទទួលបានទាំងចំណេះដឹង ការអុវត្តការងារ ទំនាក់ទំនង និងប្រាក់ចំណូលលសម្រាប់ផ្គត់ផ្គង់តម្រូវការចាំបាច់”
កញ្ញា វ៉ាន់ គីមសល់

កញ្ញា សៅ សុធារ៉ា និស្សិតឆ្នាំទី៣ ផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឱ្យដឹងថា ធ្វើការបណ្តើររៀនបណ្តើរអាចអភិវឌ្ឍទាំងជំនាញរឹង និងជំនាញទន់ ថែមទាំងមានឱកាសផ្សារភ្ជាប់ទំនាក់ទំនងជាមួយអ្នកជំនាញជាច្រើនតាមរយៈវិស័យការងារដែលកំពុងបំពេញ ។
“ការរៀនបណ្តើរធ្វើការបណ្តើរខ្ញុំអាចរកឃើញសក្ដានុពលខ្លួនឯង និងដឹងពីអ្វីដែលខ្លួនឯងស្រឡាញ់ចូលចិត្ត ព្រមទាំងចេះពីគន្លឹះកំណត់គោលដៅសម្រាប់អនាគត់”
កញ្ញា សៅ សុធារ៉ា
ចំណែកកញ្ញា គង់ ស្រីរ័ត្ន និស្សិតផ្នែកទំនាក់ទំនងអន្តរជាតិឆ្នាំទី៤ នៃសកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា និយាយថា នៅន្លែងការងារយើងអាចទទួលបានវគ្គបណ្តុះបណ្តាលបន្ថែមមួយចំនួនដោយឥតគិតថ្លៃ និងអត់មានបង្រៀននៅក្នុងសាលាទៀតផង ដូចជាការសង្រ្គោះបឋម និងឥរិយាបទ ឬរបៀបធ្វើការជាដើម ។ លើសពីនោះកាលដែលយើងអាចរៀនបន្ថែមក្រៅតែពីនៅសាលា វាធ្វើឱ្យយើងមានផ្នត់គំនិតទូលំទូលាយជាងមុន ។
កញ្ញា គង់ ស្រីរ័ត្ន បានបញ្ជាក់ទាំងស្នាមញញឹមថា រៀនបណ្តើរធ្វើការបណ្តើរកាន់តែធ្វើឱ្យបុគ្គលក្លាយជាមនុស្សមានភាពបត់បែនជាងមុន ចេះសម្របខ្លួនទៅនឹងចរិតលក្ខណៈរបស់មនុស្សដែលមានរបៀបធ្វើការផ្សេងៗពីគ្នា ៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/08/2023
ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...
អាហារូបករណ៍សិក្សាជំនាញវិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/11/2025
ដោយមានការគាំទ្រពីគម្រោងអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានប្រកាសពីការបណ្តុះបណ្តាលឥតគិតថ្លៃទៅលើ...
ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/05/2024
ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...
វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៥ បើកទទួលពាក្យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/06/2025
ក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានគោលបំណងចូលរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនូវវិស័យឧស្សាហកម្មភាពយន្តកម្ពុជា ដោយធ្វើការកសាងសមត្ថភាព ពង្រឹងជំនាញ និងបង្កើតឱកាសសម្រាប់យុវជន...
អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/06/2023
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...
៤ចំណុច ដែលបេក្ខភាពស្នើអាហារូបករណ៍ Australia Awards គួរដឹងក្នុងពេលដាក់ពាក្យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/04/2025
នៅក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ Australia Awards មានច្រើនដំណាក់កាល ដែលបេក្ខជនត្រូវយកចិត្តទុកដាក់ ក្នុងពេលដាក់ពាក្យស្នើក្នុងដំណាក់កាលនីមួយៗ។ ឯកសារដាក់ស្នើពាក្យ ជាចំណុចរឹតតែសំខាន់ត្រូវត្រៀម និងដាក់ពាក្យស្នើបានឱ្យគ្រប់លក្ខខណ្ឌ។
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...
អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅរាជធានីភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/05/2024
មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្សនារីដែលរស់នៅតាមបណ្តាខេត្តដែលកំពុងសិក្សា...






























