“ទៅរៀនដើម្បីអនាគតខ្ញុំ” ២០២៥ ចែករំលែកសម្ភារៈសិក្សា និងក្តីសង្ឃឹមដល់កុមារ ៤២៥នាក់នៅខេត្តសៀមរាប

“ទៅរៀនដេីម្បីអនាគតខ្ញុំ” (Bag To School) ដែលជាគំនិតផ្តួចផ្តេីមដោយ JCI Cambodia-Phnom Penh និង JCI Marina (Singapore) កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ បាននាំយកសម្ភារៈសិក្សា ក៏​ដូចជា​ជំនួយ​ឧបត្ថម្ភផ្សេងៗ លើកទឹកចិត្ត​ដល់​កុមារ ក៏​ដូច​ជា​សិស្សានុសិស្សប្រមាណ ៤២៥នាក់ និង​ឪពុកម្តាយ​របស់ពួកគេ នៅ​សាលាបឋមសិក្សាត្រពាំងក្របៅ និងសាលាបឋមសិក្សា រ៉ាកូ តាព្រមុំ ស្ថិត​នៅ​ស្រុកជីក្រែង ខេត្តសៀមរាប។

គម្រោង “ទៅរៀនដើម្បីអនាគតខ្ញុំ” ឆ្នាំ២០២៥ មានការចូលរួមពី ឯកឧត្តម ចឹក លឹម អគ្គលេខាធិការរង ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍យុវជនកម្ពុជា ជាអគ្គនាយករងយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាង នៃក្រសួងអប់រំ យុវជន និងកីឡា, លោក ទីន កូលម៉េន ប្រធានថ្នាក់តំបន់នៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាភ្នំពេញ ឆ្នាំ២០២៥, លោក សាំង តារារស្មី ដែលជាប្រធានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ឆ្នាំ២០២៥ ក៏ដូចជា លោកស្រី សែ សម្ជស្ស និង លោក ជា សុហី ដែលជាអនុប្រធានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ឆ្នាំ២០២៥ អមដំណើរដោយលោក តែម គឹមសេង មេឃុំសង្វើយ និង លោក អ៊ុក ណាគ្រី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកជីក្រែង លើសពីនេះទៀត យើងក៏មានការចូលរួមពីសំណាក់ លោក យី វាន នាយកសាលាបឋមសិក្សា រ៉ាកូ តាព្រុំ និង លោក អេម ខ្លឹង នាយកសាលាបឋមសិក្សា ត្រពាំងក្របៅ និង លោក ឡាយ សីហរាជ ដែលជាប្រធានគម្រោង Bag To School 2025។

បើយោង​តាមសេចក្តីថ្លែង​ការណ៍របស់ JCI Cambodia-Phnom Penh គោលបំណងធំៗរបស់គម្រោង Bag To School គឺដើម្បីលើកទឹកចិត្តសិស្សឱ្យ​ចូលរៀនដោយការចែករំលែកកាបូប និងលើកទឹកចិត្តឪពុកម្តាយអំពីអត្ថប្រយោជន៍នៃការអប់រំ ជំរុញទម្លាប់អានរបស់សិស្សនៅតាមជនបទ ចូលរួមចំណែកលើកកម្ពស់គុណភាពអប់រំនៅសាលាបឋមសិក្សាតាមជនបទ និងផ្តល់ស្នាមញញឹមដល់សិស្សានុសិស្សទាំងអស់តាមរយៈសម្ភារៈសិក្សា។

សិស្សានុសិស្សទាំងអស់ដែលមកពីសាលាទាំងពី គឺសាលាបឋមសិក្សាត្រពាំងក្របៅ និងសាលាបឋមសិក្សា រ៉ាកូតាព្រុំ ទទួលបានកាបូបស្ពាយមួយ ដែលក្នុងនោះរួមមាន ៖ សៀវភៅ ប៊ិច ខ្មៅដៃ ដបទឹក ប្រអប់បាយ និង នំចំនួន ២កញ្ចប់។ បន្ថែមពីនេះទៀត ក្រុមការងារក៏​បានបង្កើតនូវសកម្មភាពសប្បាយៗជាច្រើនជាមួយសិស្សានុសិស្សទាំងអស់គ្នាដូចជាការបែងចែកសិស្សទៅតាមថ្នាក់ តាមវ័យនីមួយៗ ដើម្បីបង្រៀនតាមថ្នាក់ លេងល្បែងប្រណាំងសរសេរអក្សរ ទាយពាក្យប្រដៅដើម្បីយករង្វាន់ជាដើម។

មិនតែប៉ុណ្ណោះ គម្រោង Bag To School ក៏បានជួប​សំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ និង អាណាព្យាបាលសរុប ៥០រូប ហើយក៏មានការចែកកាដូមួយចំនួនជូនទៅកាន់ពួកគាត់ ក្នុងនោះ​ក៏មានការ​ផ្តល់ជាធុងចម្រោះទឹកស្អាត និងអង្ករចំនួន២០០គីឡូក្រាមទៅកាន់សាលារៀនផងដែរ។

“គម្រោងកម្មវិធីទៅរៀនដើម្បីអនាគតខ្ញុំ២០២៥ – Bag To School 2025 ជាភស្តុតាងដែលបានបង្ហាញសម្រាប់គ្រប់គ្នាឱ្យ​ឃើញពីការទទួលបាននូវការអប់រំ និងក្តីសង្ឃឹម។ យើងជឿជាក់ថា សកម្មភាពតូចៗទាំងអស់នេះ នឹងបង្កើតបានជាការផ្លាស់ប្តូរ ក៏ដូចជាការជះឥទ្ធិពលវិជ្ជមាននាពេលអនាគត”

សូមជំរាបជូនថា គម្រោង “ទៅរៀនដេីម្បីអនាគតខ្ញុំ” (Bag To School) គឺជាគំនិតផ្តួចផ្តេីមដោយ JCI Cambodia-Phnom Penh និង JCI Marina (Singapore) តាំងពីឆ្នាំ២០១១ និងមានដៃគូយុទ្ធសាស្ត្រ World Vision Cambodia ដើម្បីលើកកម្ពស់ការអប់រំរបស់សិស្សបឋមសិក្សាដែលនៅស្រុកដាច់ស្រយាលនៃប្រទេសកម្ពុជា ដោយផ្តល់ការគាំទ្រ និងការលើកទឹកចិត្តដល់ឪពុកម្តាយ និងកុមារ។ លើសពីនេះទៅទៀត Bag To School ក៏បានរៃអង្គាសថវិកា និងសម្ភារៈសិក្សាដើម្បីជួយដល់សិស្សដែលមានតម្រូវការ និងកាត់បន្ថយបន្ទុកហិរញ្ញវត្ថុ ដែលអាណាព្យាបាលរបស់ពួកគាត់កំពុងជួបផលវិបាក៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...

អាហារូបករណ៍សាច់ប្រាក់ពីធនាគារ Maybank សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធីអាហារូបករណ៍ Maybank Scholarship Programme 2025 ប្រកាសផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា។

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2025

តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ដែលមានទីតាំង​ស្ថិត​នៅ​ក្នុងក្រុងសៀមរាប បានប្រកាស​ផ្តល់​អាហារូបករណ៍​ក្នុងការ​សិក្សា​ជំនាញធុរកិច្ចភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ ទៅដល់យុវជន និង​​អ្នក​កំពុង​ត្រូវការ​ជំនាញ។

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សា​ជំនាញ​ឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/07/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏​ដូចជា​ប្រជាពលរដ្ឋទូទៅ​ដែល​ចង់ទទួលបានជំនាញ ដើម្បីប្រកប​របរចិញ្ចឹមជីវិត និង​ធ្វើការងារ​នៅ​តាម​សហគ្រាស​ឧស្សាហកម្ម​នានា។

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក STEM នៅសាកលវិទ្យាល័យ Manchester ប្រទេស​អង់គ្លេស ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Menchester ពីកម្មវិធី ASEAN-UK SAGE ដែលផ្ដល់ឱ្យការសិក្សានៅក្នុងវិស័យ STEM។ អាហារូបករណ៍ផ្តល់មូលនិធិសម្រាប់ស្ត្រីដើម្បីសិក្សាថ្នាក់អនុបណ្ឌិតរយៈពេលមួយឆ្នាំនៅចក្រភពអង់គ្លេស។

ឱកាសសិក្សាថ្នាក់បរិញ្ញបត្ររង-បរិញ្ញាបត្រ នៅវិទ្យាស្ថានអាហ្កាចំនួន១០០​កន្លែង​ ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ ...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *