ក្រសួងពាក់ព័ន្ធ៤ កំពុងពិភាក្សារកវិធីសាស្ត្រកំណត់អាយុអ្នកប្រើប្រាស់គ្រឿងស្រវឹង

ភ្នំពេញ – ក្រសួងពាក់ព័ន្ធចំនួន៤ រួមមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល កំពុងពិភាក្សារកវិធីសាស្ត្រកំណត់អាយុអ្នកប្រើប្រាស់គ្រឿងស្រវឹងដើម្បីទប់ស្កាត់ផលប៉ះពាល់គ្រឿងស្រវឹងទៅលើកុមារ។សកម្មភាពប្រើប្រាស់គ្រឿងស្រវឹងបង្កឱ្យកើតមានបញ្ហាសុខភាពផ្លូវចិត្តគ្រោះថ្នាក់ចរាចរណ៍អំពើហិង្សា និងចំណាយគ្មានប្រយោជន៍ទៅលើផ្នែកសេដ្ឋកិច្ច។ ខ្លឹមសារនេះ បានជជែកពិភាក្សានៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីផលប៉ះពាល់នៃគ្រឿងស្រវឹងទៅលើកុមារ កាលពីពេលថ្មីៗនេះ។

លោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ មានប្រសាសន៍ថា ការអភិវឌ្ឍន៍កុមារគឺជាការងារអាទិភាព នៃការកសាងធនធានមនុស្សសម្រាប់ការអភិវឌ្ឍជាតិ និងសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ គ្រឿងស្រវឹង និងគ្រឿងញៀន គឺជាបញ្ហាដ៏ធំរបស់កុមារនិងយុវជន។ ប្រសិនបើពួកគេបានប្រើប្រាស់គ្រឿងស្រវឹងនឹងមានផលប៉ះពាល់ជាច្រើន ដូចជា បញ្ហាសុខភាពផ្លូវកាយ ផ្លូវចិត្ត ខ្សោយប្រាជ្ញាស្មារតី វង្វេងវង្វាន់ អាចបង្កទៅជាវិកលចរិត បង្កគ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សា និងចលាចលក្នុងគ្រួសារ សង្គម ព្រមទាំងចំណាយថវិកាខ្ជះខ្ជាយ។

លោកជំទាវ ខៀវ បូរី បានបញ្ជាក់ថា កិច្ចពិគ្រោះយោបល់ពីផលប៉ះពាល់នៃគ្រឿងស្រវឹងទៅលើកុមារ ធ្វើឡើងក្នុងគោលបំណងចំនួន ០៣ សំខាន់ៗ រួមមាន ១. ផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹងទៅលើកុមារ, ២. ស្វែងយល់អំពីក្របខណ្ឌគតិយុត្តជាតិ និងអន្តរជាតិពាក់ព័ន្ធនឹងគ្រឿងស្រវឹង និង៣. គាំទ្រវិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីកាត់បន្ថយផលប៉ះពាល់នៃគ្រឿងស្រវឹងទៅលើកុមារ។

មន្ត្រីជាន់ខ្ពស់សង្គមកិច្ចបានឱ្យដឹងទៀតថា បច្ចុប្បន្នក្រសួងចំនួន០៤ កំពុងពិភាក្សារកវិធីសាស្ត្រកំណត់អាយុអប្បបរមាសម្រាប់ការប្រើប្រាស់គ្រឿងស្រវឹងដែលមិនទាន់គ្រប់អាយុ នៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង។

គួរបញ្ជាក់ថា បន្ទាប់ពីប្រទេសកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាស្ដីពីសិទ្ធិកុមារ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩២ រួចមក រាជរដ្ឋាភិបាលកម្ពុជាមានកាតព្វកិច្ចគោរព ការពារ និងបំពេញសិទ្ធិដល់កុមារក្នុងព្រះរាជាណាចក្រកម្ពុជា។ កម្ពុជាបានដាក់ចេញច្បាប់គោលនយោបាយ យុទ្ធសាស្ត្រ ផែនការអភិវឌ្ឍ និងយន្តការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាច្រើន សំដៅពង្រឹងកិច្ចការពារកុមារពីភាពងាយរងគ្រោះ និងរងគ្រោះទាំងឡាយឱ្យកាន់តែល្អប្រសើរ។ ពិភាក្សារកវិធីសាស្ត្រកំណត់អាយុអប្បបរមាសម្រាប់ការប្រើប្រាស់គ្រឿងស្រវឹងជាផ្នែកសំខាន់នៃការទប់ស្កាត់ការប្រើប្រាស់គ្រឿងស្រវឹងលើកុមារ៕ 




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

ឱកាសសម្រាប់យុវតីកម្ពុជា អាហារូបករណ៍ SHE-CAN ផ្តើម​ទទួលពាក្យឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/07/2026

អាហារូបករណ៍ពេញថ្លៃសម្រាប់យុវតីកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រនៅអាមេរិក ឆ្នាំសិក្សា២០២៦-២០២៧

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍​ជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2025

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ប្រកាសជ្រើសរើស សិក្ខាកាម សិស្សានុសិស្ស និងសាធារណជន ចូលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាច្រើនកន្លែងសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកទេស (វិស្វករ) ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែង​នៅ​សាកលវិទ្យាល័យលីមកុកវីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

ជាឱកាស​សម្រាប់សិស្សនិស្សិត​ដែលកំពុងស្វែង​រក​អាហារូបករណ៍​សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ​លីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2023

វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...