សារដឹងគុណ និង​លើកទឹកចិត្តកងទ័ព ជាការបណ្ដុះស្មារតីជាតិនិយម ស្នេហាជាតិ និងផ្ដល់កម្លាំងចិត្តដល់វីរកងទ័ពជួរមុខ

ចាប់ផ្តើម​កាលពីថ្ងៃទី១៥ ខែធ្នូ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំយុទ្ធនាការ “សារដឹងគុណ និង​លើកទឹកចិត្តដល់កងយោធពលខេមរភូមិន្ទលើបណ្ដាញសង្គម” ក្នុងគោលបំណងលើកទឹកចិត្ត និងសម្ដែងការដឹងគុណចំពោះវីរៈភាពរបស់កងទ័ព ដែលបាននិងកំពុងបំពេញបេសកកម្មការពារទឹកដី សន្តិភាព និងសេចក្ដីសុខរបស់ប្រជាជន។

ក្រោយ​ការ​បើក​យុទ្ធនាការ​នេះ គេឃើញសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ក៏​ដូចជា​សាធារណជន​ជាច្រើន​ បានចូលរួមផ្ញើសារខ្លីៗ ជា​អត្ថបទក្តី​ ​រូបគំនូរ ឬ​វីដេអូ​ ដោយ​បាន​សម្តែង​ទឹកចិត្តអរគុណ និងលើកទឹកចិត្តជូនវីរកងទ័ពនៅជួរមុខ​។ សកម្មភាពនេះត្រូវ​បានសាទរពីអ្នកឃ្លាំមើលសង្គម ដោយថា វាជាការចែករំលែកក្ដីស្រឡាញ់ សាមគ្គីភាព របស់ប្រជាជាតិខ្មែរ។

លោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា យល់ថា ការសរសេរជាសារដឹងគុណ និង​លើកទឹកចិត្តដល់កងយោធពលខេមរភូមិន្ទលើបណ្ដាញសង្គម គឺជាការបណ្ដុះស្មារតីជាតិនិយម ស្មារតីស្នេហាជាតិ ក៏ដូចជាជួយផ្ដល់កម្លាំងចិត្តដល់វីរកងទ័ពខ្មែរជួរមុខ ឱ្យទទួលបានជ័យជំនះ។ លោកថា ការផ្ញើសារបែបនេះ ឆ្លុះបញ្ចាំងឱ្យឃើញថា ប្រជាជនខ្មែរ ជាពិសេសយុវជនជំនាន់ក្រោយ នៅតែបន្តដឹងគុណ និងគោរពចំពោះវីរៈភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពខ្មែរ។

លោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា

ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា ក៏បានជំរុញឱ្យយុវជនខ្មែរទាំងអស់ បន្តចែករំលែកក្ដីស្រឡាញ់ សាមគ្គីភាព និងការដឹងគុណ តាមរយៈការផ្ញើសារលើកទឹកចិត្តទាំងនេះ ដើម្បីរួមចំណែកជាកម្លាំងស្មារតីដ៏ធំធេងដល់បងប្អូនកងទ័ពយើង។

ជាមួយគ្នានេះ លោក ពៅ សារឿន សាស្រ្តាចារ្យជំនួយ ផ្នែកនីតិសាស្រ្ត នៃសាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (RULE) យល់ឃើញដែរថា យុទ្ធនាការនេះ មិនត្រឹមតែជាការផ្ដល់កម្លាំងចិត្តដល់កងទ័ពប៉ុណ្ណោះទេ តែវាក៏ជាសកម្មភាពមួយដែលបង្ហាញពីការរួបរួមគ្នារបស់ប្រជាជាតិខ្មែរ និងជួយលើកស្ទួយសីលធម៌សង្គម ឱ្យកូនខ្មែរចេះដឹងគុណ និងឱ្យតម្លៃចំពោះអ្នកដែលបានធ្វើពលីកម្មដើម្បីជាតិ។ វាជាការអប់រំដ៏មានប្រសិទ្ធភាពមួយ តាមរយៈបណ្ដាញសង្គម។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ក្រសួងអប់រំ បានផ្តួចផ្តើមយុទ្ធនាការនេះឡើង ដោយសារយើងមើលឃើញពីតួនាទីដ៏សំខាន់របស់កងយោធពលខេមរភូមិន្ទ ក្នុងការថែរក្សាសន្តិភាព និងការពារបូរណភាពទឹកដី។ លោកជំទាវ​បន្តថា ក្រសួងអប់រំចង់ឱ្យសិស្សានុសិស្ស និងយុវជនទាំងអស់ ចូលរួមបង្ហាញពីការដឹងគុណ និងផ្ដល់កម្លាំងចិត្តដល់វីរកងទ័ព ដើម្បីបង្ហាញពីការចូលរួមចំណែកពីគ្រប់ស្រទាប់វណ្ណៈ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/01/2024

ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...

ក្រសួងអប់រំប្រកាសប្រឡង​ជ្រើសរើសនិស្សិតអាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសឡាវ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2023

ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...

ឱ​កាស​យុវជន​កម្ពុជា​បង្ហាញ​សមត្ថភាព​ផ្នែក​បច្ចេកវិទ្យា ​តាមរយៈ​ការ​ប្រកួត​សរសេរ​កូដ​បញ្ជា​រ៉ូបូត​នៅលើ​ស្ថានីយ​លំហ​អាកាស​អន្តរជាតិ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2026

​ដើម្បី​លើកកម្ពស់​ការ​សិក្សា​ ​និង​ការ​អភិវឌ្ឍ​ជំនាញ​ផ្នែក​វិទ្យាសាស្រ្ត​ ​បច្ចេកវិទ្យា​ឌីជីថល ​វិស្វកម្ម​ ​រូបវិទ្យា​ ​និង​គណិតវិទ្យា​ ​ព្រមទាំង​បង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ផ្នែក​លំហ​អាកាស...

ឱកាសសិក្សានៅបែលហ្ស៊ិក ពីកម្មវិធីអាហារូបករណ៍ KU Leuven ASEAN ២០២៧–២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2026

ឱកាសសិក្សានៅបែលហ្ស៊ិក! KU Leuven ASEAN Scholarship ២០២៧–២០២៨ បើកទទួលពាក្យហើយ

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្រិត១ដោយឥតបង់ថ្លៃ ៧៧៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺបានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ចំនួន៧៧៥កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Erasmus University ប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រកម្មវិធីអាហារូបករណ៍ Erasmus University ពីក្រសួងអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រហូឡង់ និងសាកលវិទ្យាល័យស្រាវជ្រាវហូឡង់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2023

ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...