អ្នកអប់រំ លើកទឹកចិត្តយុវជន​ប្រើប្រាស់ “ទិវានៃក្តីស្រឡាញ់” បង្ហាញ​ការស្រឡាញ់ និង​​គោរព​ទៅកាន់​ឪពុកម្តាយ លោកគ្រូអ្នកគ្រូ និងមនុស្សជុំវិញខ្លួន

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ជារៀងរាល់ឆ្នាំ​នៅថ្ងៃទី១៤ កុម្ភៈ ពិភពលោក​តែងរំលឹកទៅដល់ Valentine’s Day ដែលជាទិវានៃសេចក្តីស្រឡាញ់។ ទោះបីជាមានប្រភពចេញពីប្រវត្តិសាស្ត្រនិងរឿងព្រេងនិទានក៏ដោយ ប៉ុន្តែថ្ងៃ១៤កុម្ភៈ ត្រូវ​បានមនុស្សជុំវិញពិភពលោកប្រើជាឱកាសដើម្បីបង្ហាញនូវសេចក្តីស្រឡាញ់ ចំពោះគ្នាទៅវិញទៅមក។ ​ក្នុងបរិបទប្រទេស​កម្ពុជា នៅឱកាស​ថ្ងៃនៃក្តីស្រឡាញ់ តើយុវជនគប្បីធ្វើសកម្មភាពអ្វីខ្លះ?

អ្នកគ្រូ កឹម ច័ន្ទលក្ខិណា ជាគ្រូបង្រៀន នៃសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប មានប្រសាសន៍ថា ថ្ងៃនៃក្ដីស្រឡាញ់ ១៤កុម្ភៈ គឺជាវប្បធម៌បរទេសដែលគេប្រារព្ធឡើងដើម្បីបង្ហាញពីក្ដីស្រឡាញ់ទៅកាន់មនុស្សជាទីស្រឡាញ់ជុំវិញខ្លួនរបស់គេរួមទាំងគូសង្សារ ប្ដីប្រពន្ធ បងប្អូន ឪពុកម្ដាយ ក្រុមគ្រួសារ មិត្តភក្ដិ ឬមិត្តរួមការងារជាដើម។ អ្នកគ្រូបន្តថា តាមពិតវាជាវប្បធម៌ល្អមួយដែលបង្រៀនមនុស្សឱ្យចេះឱ្យ​តម្លៃ ថែរក្សា និងចែករំលែកក្ដីស្រលាញ់ក្ដីស្រលាញ់ទៅកាន់មនុស្សជុំវិញខ្លួន។

អ្នកគ្រូ កឹម ច័ន្ទលក្ខិណា ជាគ្រូបង្រៀនភាសាអង់គ្លេស នៃសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប

បើតាម​អ្នកគ្រូ ច័ន្ទលក្ខិណា អត្ថន័យរបស់ ថ្ងៃនៃក្ដីស្រឡាញ់ ១៤កុម្ភៈ ត្រូវគេយល់ច្រឡំថាជាទិវាបុណ្យសម្រាប់តែគូសង្សារប៉ុណ្ណោះ ជាពិសេសនៅក្នុងប្រទេសកម្ពុជារបស់យើង ដែលការយល់ច្រឡំនេះបណ្ដាលឱ្យកើតមានជាភាពឥតសណ្ដាប់ធ្នាប់ និងប្រព្រឹត្តខុសឆ្គងប្រាសចាកពីសីលធម៌ និងប្រពៃណីខ្មែរទៅវិញ។

យ៉ាងណាក៏ដោយ អ្នកគ្រូ កឹម ច័ន្ទលក្ខិណា មានប្រសាសន៍ថា សម្រាប់ថ្ងៃនៃក្តីស្រឡាញ់ យុវជន ឬសិស្សានុសិស្សដែលចង់ចូលរួម អាចចូលរួមបង្ហាញពីការស្រលាញ់ និងការគោរពទៅកាន់ឪពុកម្ដាយ ឬលោកគ្រូអ្នកគ្រូរបស់ពួកគេដូចជា ការសរសេរសំបុត្រថ្លែងអំណរគុណជាដើម ឬពួកគេក៏អាចចូលរួមតាមវិធីវិជ្ជមានផ្សេងទៀតដូចជា ការចូលរួមសកម្មភាពល្អៗក្នុងសាលា រៀបចំសំអាតបរិស្ថាន ឬធ្វើកម្មវិធីសប្បុរសធម៌ជាដើម។ ចំណែកសកម្មភាពដែលមិនគួរធ្វើ គឺមិនត្រូវគេចសាលា ដើម្បីទៅធ្វើរឿងខុសឆ្គងនានាដែលអាចនាំឱ្យមានវិបត្តិ និងការស្ដាយក្រោយខូចអនាគត។

ជាមួយគ្នានេះ អ្នកគ្រូ ច័ន្ទលក្ខិណា ក៏សំណូមពរដល់យុវជនទាំងអស់ សូមកុំមានការយល់ច្រឡំពីអត្ថន័យនៃទិវានៃក្ដីស្រលាញ់ ហើយត្រូវខិតខំរៀនសូត្រ ព្រោះការខិតខំរៀនសូត្រ គឺជាទម្រង់ដ៏ល្អមួយសម្រាប់បង្ហាញពីការស្រលាញ់ចំពោះ ខ្លួនឯង គ្រួសារ ក៏ដូចជាប្រទេសជាតិដែរ។

លោក វ៉ាត ដាលី គ្រូបង្រៀននៃសាលារៀនបែលធី អន្តរជាតិ យល់ឃើញដែរថា ថ្ងៃនៃក្ដីស្រឡាញ់ ១៤ កុម្ភៈ គឺជាថ្ងៃពិសេសមួយដែលប្រារព្ធឡើងសម្រាប់ឱ្យមនុស្សគ្រប់រូបបង្ហាញក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក ដោយ​មិនមែនសម្រាប់តែគូស្នេហ៍នោះទេ ប៉ុន្តែយើងអាចបង្ហាញក្ដីស្រឡាញ់ចំពោះមនុស្សនៅជុំវិញខ្លួនដូចជា ឪពុកម្ដាយ បងប្អូន សាច់ញាតិ លោកគ្រូអ្នកគ្រូ និងមិត្តភក្តិជាដើម ។

លោក វ៉ាត ដាលី គ្រូបង្រៀននៃសាលារៀនបែលធី អន្តរជាតិ

បើតាម លោក ដាលី នៅ​ក្នុង​ឱកាស​ថ្ងៃនៃក្ដីស្រឡាញ់ យុវជន ឬសិស្សានុសិស្សគួរតែបង្ហាញក្ដីស្រឡាញ់ទៅកាន់មនុស្សនៅជុំវិញខ្លួនដូចជា ឪពុកម្ដាយ បងប្អូន មិត្តភក្តិ លោកគ្រូអ្នកគ្រូ ដោយសរសេរជាសារបង្ហាញពីទឹកចិត្តស្រឡាញ់ និងការជូនពរទៅពួកគាត់ ឬអាចទិញផ្កា កាដូរ ឬវត្ថុផ្សេងៗដើម្បីទុកជាវត្ថុអនុស្សាវរីយ៍។ ហើយ​ជាមួយ​គ្នានេះ ក៏​មាន​សកម្មភាពដែល​យុវជន​មិនគួរធ្វើដែរ ដូចជាមិនត្រូវប្រព្រឹត្តទង្វើផ្សេងៗដែលប្រាសចាកពីសីលធម៌សង្គម ដូចជា ការឱបថើប ឬការប្រគល់ខ្លួនប្រាណ ដើម្បីបញ្ជាក់ពីក្ដីស្រឡាញ់នោះឡើយ។

លោកគ្រូ វ៉ាត ដាលី មានប្រសាសន៍ថា ចំពោះក្ដីស្រឡាញ់យើងគួរតែបង្ហាញទៅកាន់មនុស្សជុំវិញខ្លួនជារៀងរាល់ថ្ងៃមិនចាំបាច់តែថ្ងៃ១៤ កុម្ភៈ ទេ ។ លោកក៏សំណូមពរឱ្យយុវជន ឬសិស្សានុសិស្សទាំងអស់ ខិតខំរៀនសូត្រ មានសីលធម៌ក្នុងការរស់នៅ ចេះគោរពច្បាប់ និងគោរពប្រពៃណី ហើយសូមកុំយល់ច្រឡំថាថ្ងៃ១៤ កុម្ភៈ ជាថ្ងៃបុណ្យសង្សារ ជាថ្ងៃដែលប្រគល់ខ្លួនប្រាណឱ្យសង្សារដើម្បីបញ្ជាក់ពីការស្រឡាញ់ ។

សម្រាប់យុវតី ឡាំ សុជាតា និស្សិតឆ្នាំទី២ ជំនាញទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យផារ៉ាហ្គន លើកឡើងថា ថ្ងៃនៃក្ដីស្រឡាញ់ ១៤កុម្ភៈ ជាទិវាសកលមួយដែលមនុស្សទូទាំងពិភពលោកប្រារព្ធពិធីនេះឡើង ដើម្បីចែករំលែកសេចក្ដីស្រឡាញ់តាមរយៈការឱ្យជាកាដូ បាច់ផ្កា ឬការសរសេរសំបុត្រ។ ហើយមនុស្សមួយចំនួនទៀត យកថ្ងៃនេះ ដើម្បីសារភាពក្ដីស្រឡាញ់ទៅកាន់មនុស្សជាទីស្រឡាញ់។

យុវតី ឡាំ សុជាតា ជានិស្សិតឆ្នាំទី២ ជំនាញទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យផារ៉ាហ្គន

ប៉ុន្មានឆ្នាំចុងក្រោយនេះ នៅថ្ងៃនៃក្ដីស្រឡាញ់ សម្រាប់ សុជាតា តែងតែចូលរួមកម្មវិធីនៅសាលា ដោយមានសកម្មភាពសរសេរសំបុត្របង្ហាញក្ដីស្រឡាញ់ទៅកាន់មិត្តភក្ដិជាដើម។ លើសពីនេះ សុជាតា ក៏បានទិញកាដូបន្តិចបន្តួចជូនមិត្តភក្ដិ និងផ្ញើសារបង្ហាញក្ដីស្រឡាញ់ទៅកាន់ឪពុកម្ដាយ ដោយសារនៅឆ្ងាយគ្នា។

“រីករាយថ្ងៃនៃក្ដីស្រឡាញ់ ខ្ញុំចង់ផ្ញើក្ដីស្រឡាញ់ទៅកាន់មនុស្សជុំវិញខ្លួន ប៉ាម៉ាក់ លោកគ្រូ អ្នកគ្រូ និងប្រជាជនខ្មែរទាំងអស់!”

ជាអ្នកខេត្តបាត់ដំបង យុវតី ឡាំ សុជាតា ក៏បានលើកទឹកចិត្តឱ្យយុវជនទាំងអស់ ត្រឡប់មកគិតថា ថ្ងៃនៃក្ដីស្រឡាញ់ យើងអាចចែករំលែកក្ដីស្រឡាញ់ទៅកាន់មនុស្សគ្រប់គ្នា។ ចំពោះការបង្ហាញក្ដីស្រឡាញ់ ក្នុងថ្ងៃនៃក្ដីស្រឡាញ់ មិនចំពោះតែគូស្នេហ៍ ឬសង្សារនោះឡើយ ប៉ុន្តែក៏ជាការបង្ហាញក្ដីស្រឡាញ់ទៅកាន់ឪពុកម្ដាយ លោកគ្រូ អ្នកគ្រូ មិត្តភក្ដិ ប្ដីប្រពន្ធជាដើម។ ហើយអ្វីដែលមិនគួរធ្វើ គឺការធ្វើរឿងដែលប៉ះពាល់ដល់ខ្លួនឯង និងគ្រួសារ មានការសោកស្ដាយទៅថ្ងៃក្រោយ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅ Southern University of Science and Technology ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2026

ក្នុងឆ្នាំ២០២៦នេះ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ អាហារូបករណ៍ ចំនួន ១០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2024

អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...

អាហារូបករណ៍ TVET ១២៣០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១២៣០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

ក្រសួង​ការងារ​ ផ្ដល់​អាហារូបករណ៍​កម្រិត​ជាន់ខ្ពស់​បច្ចេកទេស​ចំនួន​ ​៦០​កន្លែង​ ​ទៅ​សិក្សា​នៅ​ប្រទេស​វៀតណាម​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2026

​ក្រសួង​ការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ទៅ​សិក្សា​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​រយៈពេល​ ៤​ឆ្នាំ​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧ ​នៅ​ ​Thai Nguyen ​College

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសប្រ៊ុយណេ ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2024

កម្មវិធីអាហារូករណ៍ Brunei DARUSSALAM SCHOLARSHIP រដ្ឋាភិបាល នៃប្រទេសប្រ៊ុយណេ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦...

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ប្រកាស​ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតត្រឡប់ពីប្រទេសថៃវិញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2025

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានបំណងបន្តការសិក្សានៅកម្ពុជា



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *