បណ្ឌិត យង់ ពៅ ៖ គួរយកឱកាសពិធីបុណ្យចូលឆ្នាំចិនបង្កើតសុភមង្គលគ្រួសារពិតប្រាកដ កុំផ្ដោតសំខាន់លើគ្រឿងស្រវឹង

នៅក្នុងពិធីបុណ្យចូលឆ្នាំចិន ជាទម្លាប់ប្រជាជនចិន ឬប្រជាជនខ្មែរជាប់សែស្រឡាយចិន ច្រើនជួបជុំពិសាអាហារជាលក្ខណៈគ្រួសារ បងប្អូន សាច់ញាតិជាដើម។ ក្នុងន័យនេះ ពិធីបុណ្យចូលឆ្នាំចិន គឺជាឱកាសបង្កើតសុភមង្គលគ្រួសារពិតប្រាកដ ដោយ​គួរ​កុំផ្ដោតសំខាន់លើការទទួលទានគ្រឿងស្រវឹងខ្លាំងពេក។ នេះបើតាមប្រសាសន៍ការលើកឡើងរបស់ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា។

លោកបណ្ឌិត យង់ ពៅ មានប្រសាសន៍ថា ជាទូទៅឱ្យតែដល់រដូវកាលចូលឆ្នាំចិន តែងមានពាក្យលើកឡើងថា ចូលឆ្នាំចិនស្រវឹងខ្មែរ ។ ក្នុងន័យនេះ ជាឱកាសមួយធ្វើឱ្យប្រជាពលរដ្ឋស្ទើរតែគ្រប់ផ្ទះទាំងក្នុងរាជធានីភ្នំពេញ និងនៅបណ្ដាខេត្ត ជួបជុំពិសាអាហារជុំគ្នា ហើយក៏មានការទទួលទានគ្រឿងស្រវឹងជុំគ្នាដែរ។ ក្នុងនោះ ប្រជាជនខ្មែរដែលមិនជាប់សែស្រឡាយចិន ក៏ចូលរួមក្នុងកម្មវិធីចូលឆ្នាំចិន ដោយមានការអញ្ជើញពីបងប្អូន មិត្តភក្ដិជាដើម។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា។

អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ការប្រើប្រាស់គ្រឿងស្រវឹងនេះ ប្រសិនបើទទួលទានដោយមានការទទួលខុសត្រូវទាំងអស់គ្នានោះនឹងមិនមានបញ្ហាប្រឈមនោះទេ ប៉ុន្តែប្រសិនបើមិនទទួលខុសត្រូវ នោះជាបញ្ហាប្រឈមដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ បង្កអំពើហិង្សា ប៉ះពាល់សុខភាព និងផលិតភាពការងារជាដើម ។ លោកបណ្ឌិតបន្តថា ការទទួលទានគ្រឿងស្រវឹងដោយមានស្មារតីរឹងមាំ សុខភាពអាចទទួលយកបាន ហើយប្រសិនជាស្រវឹងកុំបើកបរដោយខ្លួនឯង ត្រូវសម្រាកឱ្យស្វាងស្រវឹង ឬមានអ្នកជូន។

សូមគិតថាសុវត្ថិភាពរបស់យើងពាក់ព័ន្ធនឹងសុវត្ថិភាពសង្គមទាំងមូល និងគ្រួសារទាំងមូល

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា។

ជាមួយគ្នានេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា ទាក់ទងនឹងការប្រើប្រាស់គ្រឿងស្រវឹងក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងអនុវត្តតាមច្បាប់ក្នុងការពិនិត្យទៅលើជាតិអាល់កុលឱ្យបានតឹងរឹង ដែលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ដែលអាចកើតមាន។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា

អ្នកជំនាញសេដ្ឋកិច្ចរូបនេះបន្ថែមថា ការផឹកគ្រឿងស្រវឹងនៅតាមផ្ទះអំឡុងពេលបុណ្យចូលឆ្នាំចិន ជាសិទ្ធសេរីភាពរបស់ប្រជាពលរដ្ឋ ប្រសិនជាការជួបជុំម្ដងម្កាល នោះមិនជាបញ្ហាប្រឈមអ្វីឡើយ, ក៏ប៉ុន្តែប្រសិនបើទទួលទានគ្រឿងស្រវឹងជាប្រចាំ រៀងរាល់ថ្ងៃ មិនមានចំណូលថវិកាឱ្យកូនរៀន ហើយបែរជាយកថវិកាទៅទិញគ្រឿងស្រវឹង  នោះទើបជាកំហុសដែលសង្គមពិបាកទទួលយក និងជាគំរូមិនល្អដល់កូនចៅជំនាន់ក្រោយ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បញ្ជាក់ថា ការប្រើប្រាស់គ្រឿងស្រវឹង សូមឱ្យមានទំនួលខុសត្រូវ ដោយមានន័យថា ទទួលទានគ្រឿងស្រវឹងក្នុងកម្រិតមួយដែលអាចគ្រប់គ្រងខ្លួនឯងបាន ជៀសវាងការទទួលទានធ្វើឱ្យញៀន កា្លយជាទម្លាប់មិនល្អក្នុងការទទួលទាន បង្កជាគ្រោះថ្នាក់ដល់មហាជន និងអ្នកដទៃ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ សិក្សា​នៅសាកលវិទ្យាល័យ Alberta ប្រទេស​កាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2026

University of Alberta ប្រទេសកាណាដា បានប្រកាសផ្តល់អាហារូបករណ៍ និងរង្វាន់លើកទឹកចិត្តថ្នាក់បរិញ្ញាបត្រ សម្រាប់និស្សិតឆ្នើម និស្សិតមានភាពជាអ្នកដឹកនាំ

គន្លឹះចំនួន៧ ក្នុងការសម្ភាសន៍បានជោគជ័យសម្រាប់អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2025

ដំណាក់កាលនីមួយៗនៃការដាក់ពាក្យអាហារូបករណ៍ Chevening ជាការសន្សំពិន្ទុដើម្បីឱ្យខ្លួនឯងមានអាទិភាពជាប់ជាបេក្ខភាពអាហារូបករណ៍ ជាពិសេសនៅក្នុងវគ្គសម្ភាសន៍។ ខាងក្រោមនេះ ជាគន្លឹះចំនួន៧ដែលអាចជួយឱ្យបេក្ខជន បេក្ខនារី...

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គខ្លីពី World Health Organization តាមរយៈ Online 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2024

តាមរយៈ OpenWHO អង្គការសុខភាពពិភពលោកផ្ដល់វគ្គសិក្សាតាម Internet ដោយឥតគិតថ្លៃសម្រាប់សិស្សនិស្សិតអន្តរជាតិទូទាំងពិភពលោក។ វគ្គ...

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសបារាំងក្នុងកម្មវិធី Young Leaders Union Paris 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2025

កម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេល៤ថ្ងៃនៅទីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់និស្សិតអន្តរជាតិ ក្នុងកម្មវិធី Young Leaders Union Paris 2025 កំពុងបើកទទួលពាក្យ។ កម្មវិធីមានរយៈពេលចំនួន៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2025

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

អាហារូបករណ៍​រដ្ឋាភិបាល​សាធារណរដ្ឋ​ឆែក ​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ​និង​បណ្ឌិត​ ២១​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2026

រដ្ឋាភិបាលនៃសាធារណរដ្ឋឆែកនិងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួន ២១ កន្លែង

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...