កំពត- ថ្លែងក្នុងពិធីដាក់ឱ្យអនុវត្តគម្រោងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ក្នុងខេត្តកំពត នាព្រឹកថ្ងៃចន្ទនេះ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា នៅត្រឹមឆ្នាំ២០៣០ ត្រូវមាននិស្សិតសាកលវិទ្យាល័យ ៥០% បញ្ចប់ការសិក្សាក្នុងជំនាញ STEM ក្នុងនោះ ៤០% ជាស្ត្រី។
ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី បន្ថែមថា គម្រោងនេះ បង្កើតឡើងដោយអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ក្រោមកិច្ចសហការជាមួយស្ថានទូតឥណ្ឌា ក្រោមគម្រោង Quick Impact Projects ក្នុងគោលបំណងចំនួន២ គឺទី១. ពង្រឹងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ STI នៅខេត្តកំពត តាមរយៈការណែនាំអប់រំ STI-STEM 1918NU UILS STEM និងទី២. លើកកម្ពស់ការអប់រំ STEM និងឱកាសដល់សិស្សានុសិស្ស។

ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី បញ្ជាក់បន្ថែមថា ដើម្បីប្រកួតប្រជែងក្នុងតំបន់ និងពិភពលោក ធនធានមនុស្សក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) គឺមានតម្រូវការយ៉ាងខ្លាំង។ ស្របគ្នានេះ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត បន្តថា ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវយុទ្ធសាស្ត្រ ដើម្បីបង្កើនការចុះឈ្មោះចូលរៀន ជារួមក្នុងវិស័យ STEM ទាំងក្នុងគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន។ ទន្ទឹមគ្នានេះ ក្រសួង ឧ.វ.ប.ន. ក៏បានបង្កើតផែនទីបង្ហាញផ្លូវ វ.ប.ន.កម្ពុជា ២០៣០ ដែលបានកំណត់យ៉ាងច្បាស់អំពីសសរស្ដម្ភប្រាំ ១.អភិបាលកិច្ច ២.ការអប់រំ ៣.ការស្រាវជ្រាវនិងអភិវឌ្ឍន៍ ៤.កិច្ចសហការ និង ៥.ប្រព័ន្ធអេកូឡូស៊ី។
ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី
“សកម្មភាពគន្លឹះដ៏ចម្បងមួយក្នុងចំណោមសកម្មភាពជាច្រើនទៀតក្នុងផែនទីបង្ហាញផ្លូវនេះគឺ នៅត្រឹមឆ្នាំ២០៣០ ត្រូវមាននិស្សិតសកលវិទ្យាល័យ ៥០% បញ្ចប់ការសិក្សាក្នុងជំនាញ STEM ក្នុងនោះ ៤០% ជាស្ត្រី”

ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី បានសង្កត់ធ្ងន់ថា គម្រោងពង្រឹងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងខេត្តកំពត ពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួមចំណែកដល់ការជំរុញការអភិវឌ្ឍ ដើម្បីសម្រេចបាននូវចក្ខុវិស័យ សម្រាប់ប្រទេសកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី
“ខ្ញុំសង្ឃឹមថា ការអនុវត្តគម្រោងមួយនេះនៅខេត្តកំពត ជាគំរូមួយដែលអាចយកទៅអនុវត្តនៅបណ្តាខេត្តផ្សេងៗទៀត ដើម្បីចូលរួមអភិវឌ្ឍសមត្ថភាព និងលើកតម្កើងគុណតម្លៃធនធានមនុស្សក្នុងវិស័យ STEM ក្នុងការប្រកួតប្រជែងថ្នាក់តំបន់ និងពិភពលោក”
គួរជម្រាបជូនថា កម្មវិធីដាក់ឱ្យអនុវត្តគម្រោង ពង្រឹងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងខេត្តកំពត មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់សិស្សានុសិស្ស និងភ្ញៀវកិត្តិយសមានការយល់ដឹងយ៉ាងច្បាស់ ពីសារៈសំខាន់នៃការសិក្សា STEM ។ ជាពិសេស អាជ្ញាធរមូលដ្ឋាននៅខេត្តកំពត មានការគាំទ្រ និងពេញចិត្តសហការ ក្នុងការជំរុញនិងបណ្ដុះគំនិតក៏ដូចជាការទាក់ទាញនូវចំណាប់អារម្មណ៍របស់សិស្សានុសិស្សក្នុងការ ជ្រើសរើសយកការសិក្សា STEM។
គួរបញ្ជាក់ផងដែរថា កម្មវិធីដាក់ឱ្យអនុវត្តគម្រោង «ពង្រឹងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងខេត្តកំពត» មានអ្នកចូលរួមសរុបចំនួន ៧០០រូប ដោយក្នុងនោះមានការចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចំនួន ៧វិទ្យាល័យ និងអាជ្ញាធរមូលដ្ឋានដែលស្ថិតនៅក្នុងខេត្តកំពត និងខេត្តកែប៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/01/2024
ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...
អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...
ឱកាសផ្លាស់ប្តូរការសិក្សានៅប្រទេសកាណាដា ពីកម្មវិធី SEED-2
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/02/2026
កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...
វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ផ្តល់អាហារូបករណ៍លើការសិក្សាជំនាញចំនួន១១ដោយឥតបង់ថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/04/2025
ក្រោមគម្រោងកម្មវិធីបណ្តុះបណ្តាលជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់ វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ បានប្រកាសផ្តល់អាហារូបករណ៍ទៅលើការសិក្សាជំនាញចំនួន១១ សម្រាប់សិស្សានុសិស្ស ក៏ដូចជាយុវជន...
អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/07/2024
កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាសផ្តល់អាហារូបករណ៍ដែលមានតម្លៃរហូតដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...
អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/05/2024
សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិតនៅទីក្រុងគុនមីង ខេត្តយូនណាន ប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតកម្ពុជាចំនួន៣០នាក់ សម្រាប់ការបណ្តុះបណ្តាលភាសាចិនរយៈពេល១ឆ្នាំ...
បណ្ឌិត្យសភានគរបាលកម្ពុជា ជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/03/2025
បណ្ឌិតសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ សិក្សារយៈពេល២ឆ្នាំ។ ការសិក្សាផ្ដោតលើជំនាញចំនួន២ គឺ ជំនាញស៊ើបអង្កេតព្រហ្មទណ្ឌ ជំនាញគ្រប់គ្រង...
ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ចំនួន ១៧៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/11/2024
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាសជ្រើសរើសសិស្សានុសិស្សឱ្យចូលសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តរតនគិរី ផ្តល់ការសិក្សាជំនាញ១១ ដោយឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/11/2024
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តរតនគិរី បានប្រកាសផ្តល់ការសិក្សាជំនាញចំនួន១១ ដោយឥតគិតថ្លៃ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក៏ដូចជាកម្មករនិយោជិកក្រៅប្រព័ន្ធ។




























