លោកស្រីវេជ្ជបណ្ឌិត ឆាយ គឹមសុទ្ធាវី ៖  ការយល់ដឹងពីសុខភាព ជួយឱ្យមានអាយុវែង និងសម្រេចគោលដៅសិក្សា

កំពត – នៅក្នុងវគ្គបំប៉នស្តីពីការប្រើប្រាស់សៀវភៅសិក្សាគោលមុខវិជ្ជាអប់រំសុខភាពនៅតាមគ្រឹះស្ថានសិក្សា ដើម្បីលើកកម្ពស់គុណវុឌ្ឍនិគ្រូបង្រៀនថ្នាក់ទី៨ និងថ្នាក់ទី១១ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ លោកស្រីវេជ្ជបណ្ឌិត ឆាយ គឹមសុទ្ធាវី ប្រធាននាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំយុវជន និងកីឡា មានប្រសាសន៍ថា ការយល់ដឹងពីសុខភាព ជួយឱ្យយើងមានអាយុវែង និងសម្រេចគោលដៅសិក្សា ហើយត្រូវផ្តល់នូវសេចក្តីស្រលាញ់ និងការអត់ឱនដល់គ្នាទៅវិញទៅមកឱ្យបានច្រើន ដើម្បីធ្វើឱ្យជីវិតផ្ទាល់ខ្លួន គ្រួសារ និងសង្គមមានការរីកចម្រើន។

លោកស្រីវេជ្ជបណ្ឌិត ឆាយ គឹមសុទ្ធាវី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនាយកដ្ឋានសុខភាព មន្ទីរអប់រំយុវជន និងកីឡាខេត្ត លោកនាយក នាយិកា លោកគ្រូ អ្នកគ្រូបង្គោលមុខវិជ្ជាអប់រំសុខភាពសិក្សា និងអង្គការរ៉ាក់ប្រចាំនៅកម្ពុជា ដែលបានយកចិត្តទុកដាក់ដល់សុខភាពសិស្សានុសិស្ស សហការបើកវគ្គបំប៉នសំដៅលើកកម្ពស់សុខភាពទាំងផ្លូវកាយផ្លូវចិត្តនិងសង្គម។

លោកស្រីសាស្រ្តាចារ្យ តំណាងអង្គការរ៉ាក់ប្រចាំកម្ពុជា មានប្រសាសន៍ថា កម្មវិធីវគ្គបំប៉នសៀវភៅសិក្សាគោលមុខវិជ្ជាអប់រំសុខភាពថ្នាក់ទី៨ និងថ្នាក់ទី១១នេះ បានផ្តល់ដល់លោកគ្រូ អ្នកគ្រូ និងសិស្ស តាមសាលាគោលដៅទទួលបាននូវចំណេះសម្បទា បំណិនសម្បទា និងចរិយាសម្បទា សំដៅចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា។

លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា ធ្លាប់មានប្រសាន៍ថា ក្រសួងអប់រំ យុវជន និងកីឡា បានដាក់បញ្ចូលមុខវិជ្ជា “អប់រំសុខភាព” ទៅក្នុងកម្មវិធីសិក្សាគោល ដើម្បីផ្តល់នូវចំណេះដឹង ជំនាញ ឥរិយាបថវិជ្ជមាន និងបំណិនចាំចាច់សម្រាប់ការថែទាំសុខភាពខ្លួន ដល់បុគ្គលិកអប់រំ និងអ្នកសិក្សា តាមរយៈការអនុវត្តក្បួនអនាម័យ និងបរិស្ថានស្អាត កាត់បន្ថយជំងឺឆ្លង ជំងឺមិនឆ្លង និងលើកកម្ពស់ការរស់នៅប្រកបដោយសុខភាព។

លោកជំទាវ គឹម សេដ្ឋានី បន្ថែមថា មុខវិជ្ជាអប់រំសុខភាព មានសមាសភាគចំនួន៦ រួមមាន ទី១.សុខភាពបឋម ទី២.សុខភាពផ្លូវចិត្ត ទី៣.សុខភាពបន្តពូជនិងសុខភាពផ្លូវភេទ ទី៤.សុខភាពនិងបរិស្ថាន ទី៥.សុខភាព និងជំនឿ និងទី៦. សុខភាព និងសេដ្ឋកិច្ច។

គួរជម្រាបជូនថា ការអភិវឌ្ឍន៍មេរៀនអប់រំសុខភាពមានការយកចិត្តទុកដាក់ខ្ពស់ទៅលើអត្ថប្រយោជន៍ និងភាពទាក់ទងនៃមេរៀនទៅនឹងបរិបទសុខភាពនៃប្រទេសកម្ពុជា, ប្រសិទ្ធភាពនៃការរៀននិងភាពប្រទាក់ក្រឡានៃមេរៀនពីថ្នាក់មួយទៅថ្នាក់មួយ, មេរៀនដែលចាំបាច់ សមស្របនឹងអាយុ និងកម្រិតថ្នាក់របស់សិស្ស, ផ្តល់ការអប់រំសុខភាពគ្រប់ជ្រុងជ្រោយដែលអាចឱ្យសិស្សប្រែក្លាយការរៀនទៅជាការអនុវត្តជាក់ស្តែង បានភាពងាយអាន និងងាយយល់សម្រាប់អ្នកប្រើប្រាស់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...

គន្លឹះចំនួន៧ ក្នុងការសម្ភាសន៍បានជោគជ័យសម្រាប់អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2025

ដំណាក់កាលនីមួយៗនៃការដាក់ពាក្យអាហារូបករណ៍ Chevening ជាការសន្សំពិន្ទុដើម្បីឱ្យខ្លួនឯងមានអាទិភាពជាប់ជាបេក្ខភាពអាហារូបករណ៍ ជាពិសេសនៅក្នុងវគ្គសម្ភាសន៍។ ខាងក្រោមនេះ ជាគន្លឹះចំនួន៧ដែលអាចជួយឱ្យបេក្ខជន បេក្ខនារី...

ក្រសួងអប់រំជ្រើសរើសនិស្សិត ១២០នាក់ ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងបរិញ្ញាបត្រ នៅ​ប្រទេស​វៀតណាម ក្នុងឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

យោង​ទៅ​លើ​អនុស្សរណៈ នៃ​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អប់រំ រវាង​ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងអប់រំ បណ្តុះបណ្តាល នៃសាធារណរដ្ឋសង្គមនិយម​វៀតណាម...

អាហារូបករណ៍ពេញថ្លៃផ្នែក «វេជ្ជសាស្ត្រ និងសុខាភិបាល» សិក្សា​នៅសហព័ន្ធរុស្ស៊ី ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2026

អាហារូបករណ៍ផ្នែកវេជ្ជសាស្ត្រ និងសុខាភិបាលសិក្សានៅសហព័ន្ធរុស្ស៊ី សម្រាប់ឆ្នាំ២០២៦–២០២៧

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍​១០០ភាគរយជាច្រើនកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2023

ជាឱកាស​ល្អសម្រាប់​យុវជន​រស់​នៅ​ក្នុង​ខេត្តកោះកុង ពេល​នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍១០០%...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania នៃប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2025

កម្មវិធីអាហារូបករណ៍ University of Tasmania Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania ប្រទេស​អូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៥០កន្លែងនៅវិទ្យាស្ថានអាហ្កា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងនៅវិទ្យាស្ថានអាហ្កា (AGA) សិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

CA​DT ប្រកាស​ផ្តល់​អាហារូបករណ៍​ ​”​ទេពកោសល្យ​ឌីជីថល​តេជោ​” ​ចំនួន​ ​២០០ ​កន្លែង​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2026

​ដោយ​មាន​ការ​គាំទ្រ​ ​និង​ឧបត្ថម្ភ​ផ្ទាល់​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប​.​ទ​.​)​,​ ​បណ្ឌិត្យ​សភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​ ​(​CADT​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​បើក​ទទួល​ពាក្យប្រឡង​ជ្រើសរើស...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី  Singapore A STAR ACIS ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2025

កម្មវិធីអាហារូបករណ៍ Singapore A STAR ACIS នឹងបើកទទួលពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ ឱ្យស្នើការសិក្សាថ្នាក់ឧត្ដមសិក្សាសម្រាប់ឆ្នាំសិក្សា២០២៥ នៅប្រទេស​សឹង្ហបុរី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បណ្ឌិតស្រាវជ្រាវ..