ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ៖ ៤ចំណុចធ្វើឱ្យសម្រេចផែនការសកម្មភាពសកលឆ្លើយតបបញ្ហាស្គមស្គាំងរបស់កុមារ

ភ្នំពេញ – នៅក្នុងពិធីបើកសិក្ខាសាលាស្តីពីការធ្វើការរួមគ្នាបំពេញកង្វះខាតផែនការសកម្មភាពសកលដើម្បីឆ្លើយតបចំពោះបញ្ហាស្គមស្គាំងរបស់កុមារ នាព្រឹកថ្ងៃអង្គារ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ មានប្រសាសន៍ថា ដើម្បីសម្រេចគោលដៅនៃផែនការសកម្មភាពសកលឆ្លើយតបចំពោះបញ្ហាស្គមស្គាំងរបស់កុមារ មានអនុសាសន៍ ៤ចំណុចដែលស្ថាប័ន និងអ្នកពាក់ព័ន្ធចូលរួមអនុវត្តន៍ ។

ទីមួយ ៖ ត្រូវបន្តអនុវត្តការធ្វើសកម្មភាពជាក់ស្តែងជាពហុវិស័យ ទាំងការលើកផែនការ ការចែករំលែកព័ត៌មាន និងបទពិសោធន៍ការងារ តាមរយៈកិច្ចសហការគ្នាក្នុងក្របខ័ណ្ឌក្រុមការងារបច្ចេកទេសចម្រុះស្ដីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភថ្នាក់រាជធានី-ខេត្តទូទាំងប្រទេស ។

ទីពីរ ៖ លើកកម្ពស់ការធ្វើទំនើបកម្មវិស័យកសិកម្ម និងខ្សែច្រវាក់ផលិតកម្មស្បៀង តម្លៃស្បៀង និងការធ្វើពិពិធកម្មគ្រប់មុខដំណាំប្រកបដោយបរិយាប័ន្ន និងការប្រកួតប្រជែងដោយស្មើភាព ។

ទីបី ៖ លើកកម្ពស់ការផលិតអាហារសុខភាព និងអាហារសុវត្ថិភាព ដោយផ្អែកលើច្បាប់ ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទដ្ឋានគតិយុត្តិនានា និងចូល រួមអនុវត្តនិងពង្រឹងការអនុវត្តច្បាប់នេះឱ្យមានប្រសិទ្ធភាព ។

ទីបួន ៖ បន្តពង្រីកនិងពង្រឹងការទទួលបានសេវាសុខភាព និងសេវា អាហារូបត្ថម្ភ តាមរយៈលើកកម្ពស់ការផ្តល់ចំណេះដឹងដល់អ្នកប្រើប្រាស់, ការអប់រំ វិស័យផ្គត់ផ្គង់ទឹកស្អាត-អនាម័យ និងការរៀបចំទម្លាប់រស់នៅប្រកបដោយអនាម័យ ល្អ និងការលើកម្ពស់ការយល់ដឹង និងពង្រឹងគុណភាពប្រព័ន្ធស្បៀង ប្រព័ន្ធសុខាភិបាល ប្រព័ន្ធអប់រំ និងប្រព័ន្ធគាំពារសង្គម ។

ជាមួយ​គ្នានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ក៏បានលើកឡើងដែរថា រយៈពេល ២០ឆ្នាំកន្លងទៅ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានសហការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជន ធ្វើការសម្របសម្រួល និងអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រជាអាទិភាពនានាលើវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ដែលនាំឱ្យមានលទ្ធផលល្អប្រសើរឡើងគួរជាទីមោទនៈ ។

គួរបញ្ជាក់ថា តាមក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បើប្រៀបធៀបកាលពី ២០ឆ្នាំមុនពីប្រទេសមានបញ្ហាអសន្តិសុខស្បៀង ឥឡូវបានក្លាយជាប្រទេសនាំស្បៀងចេញ ហើយពិន្ទុសន្ទទស្សន៍នៃភាពអត់ឃ្លានសកលបានធ្លាក់ចុះពី ៤៣. ៥% នៅឆ្នាំ២០០០ មកត្រឹម ២០.៦% នៅឆ្នាំ២០២០, បញ្ហាក្រិសក្រិនកុមារអាយុក្រោម ៥ឆ្នាំ បានធ្លាក់ចុះពី ៥០% នៅឆ្នាំ២០០០ មកត្រឹម ២២% នៅឆ្នាំ២០២២, អត្រាមិនគ្រប់ទម្ងន់បានធ្លាក់ចុះពី២៤% មកត្រឹម ១៦% ប៉ុន្តែអត្រាស្គមស្គាំងកុមារអាយុ ក្រោម ៥ឆ្នាំ មានតួលេខដដែលគឺ ៩.៨% ចាប់ពីឆ្នាំ២០១៤ មកដល់ឆ្នាំ២០២១ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...

ស.ស.យ.ក រាជធានីភ្នំពេញផ្ដល់អាហារូបករណ៍ ១០០% ចំនួន៥៩កន្លែង នៅសាកលវិទ្យាល័យចំនួនប្រាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/08/2025

ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្នាំសិក្សា២០២៥-២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បាន​ប្រកាសផ្ដល់អាហារូបករណ៍​១០០%ចំនួន៥៩កន្លែង និងអាហារូបករណ៍៥០% មិនកំណត់ចំនួន...

វិទ្យាស្ថាន NTTI ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ ក្រោមគម្រោង TVET 1.5M

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2026

វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានប្រកាស​ចុះឈ្មោះ​យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...

ឱកាស​ចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2026

អង្គការ ERIA (Regional Knowledge Centre for Marine Plastic Debris) សហការជាមួយ The Conversation Indonesia (TCID) បានប្រកាសបើកទទួលពាក្យសម្រាប់កម្មវិធី "ASEAN Young Green Communicators

អាហារូបករណ៍សម្រាប់សិស្សនារី​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក តាមរយៈកម្មវិធី SHE-CAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2024

ជាថ្មីម្តងទៀត​នៅឆ្នាំនេះ កម្មវិធីអាហារូបករណ៍ SHE-CAN បានកំពុងស្វែង​រកនិស្សិតស្រ្តីឆ្នើមពីប្រទេស​កម្ពុជា លីបេរីយ៉ា និងហ្គាតេម៉ាឡា ដែលមានការតាំងចិត្តខ្ពស់​ក្នុងការចូលរួមអភិវឌ្ឍប្រទេស​ខ្លួន ទៅ​បន្ត​ការ​សិក្សា​នៅសហរដ្ឋអាមេរិក។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2025

ឱកាសសម្រាប់សិស្ស និស្សិត​កម្ពុជា​ដែល​ចង់បន្តការសិក្សា​នៅ​ចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។

អាហារូបករណ៍ ICCR ទៅសិក្សានៅប្រទេស​ឥណ្ឌា ឆ្នាំសិក្សា​២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2026

រដ្ឋាភិបាលឥណ្ឌា បានប្រកាស​ផ្តល់អាហារូបករណ៍​ពេញលេញ​សម្រាប់​និស្សិត​កម្ពុជា ទៅបន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ឥណ្ឌា តាមរយៈ​ក្រុម​ប្រឹក្សា​សម្រាប់​ទំនាក់ទំនង​វប្បធម៌ឥណ្ឌា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៣៥០កន្លែងនៅប្រទេសបារាំង ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី The Frience Eiffel Excellence Scholarship ចំនួន៣៥០កន្លែងឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងផ្នែកមនុស្សសាស្ត្រ...