ល្បែងបោះអង្គញ់ អប់រំយុវជនហាត់ភ្នែកឱ្យវៃ ដៃឱ្យត្រង់ ស្មារតីឱ្យមូល

ល្បែងបោះអង្គញ់ ជាល្បែងប្រជាប្រិយមួយក្នុងចំណោមល្បែងប្រជាប្រិយ ទាំងឡាយរបស់ខ្មែរដែលគេបានកត់សម្គាល់ឃើញនិងនិយមចូលចិត្តលេងក្នុងពេលប្រារព្ធពិធីសង្ក្រាន្តឆ្នាំថ្មី ដើម្បីបង្កើតបរិយាកាសរីករាយក្នុងចំណោមយុវវ័យនិងប្រជាជនទូទៅ។ គេច្រើនលេងល្បែងបោះអង្គញ់តាមវត្តអារ៉ាម សាលារៀនក្នុងភូមិឋានឬតាមទីសាធារណៈដទៃទៀត ដែលមានបរិយាកាសអំណោយផល ដូចជាក្រោមម្លប់ឈើធំៗ ទីលានរាបស្មើខ្យល់អាកាសល្អ ហើយគេអាចលេងពេលថ្ងៃឬពេលយប់ក៏បានអាស្រ័យលើលក្ខខណ្ឌតម្រូវឱ្យ។

យោងតាមឯកសារល្បែងប្រជាប្រិយខ្មែរ បានបង្ហាញថា ល្បែងអង្គញ់ គឺគេឱ្យឈ្មោះតាមវត្ថុដែលគេយកមកលេង គឺផ្លែអង្គញ់ដែលក្រៀមស្ងួត។ ល្បែងនេះ គេលេងបានទាំងប្រុសទាំងស្រី ទាំងចាស់ទាំងក្មេង នៅវេលាថ្ងៃឬវេលាយប់ខែភ្លឺ នារដូវចូលឆ្នាំ។

ឯកឧត្តម ហេង សុផាឌី សាកលវិទ្យាធិការ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ឯកឧត្តម ហេង សុផាឌី សាកលវិទ្យាធិការ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មានប្រសាសន៍ថា ល្បែងប្រជាប្រិយបោះអង្គញ់ មានន័យអប់រំ ជាការហាត់ភ្នែកឱ្យវៃ ហាត់ដៃឱ្យត្រង់ ហាត់ស្មារតីឱ្យមូល។ ឯកឧត្តមបន្តថា ល្បែងប្រជាប្រិយខ្មែរ នៅតែសំខាន់សម្រាប់ប្រជាជនខ្មែរ ជាពិសេសយុវជនគួរជៀសវាងលេងល្បែងទាំងឡាយណាដែលមិនមែនជាល្បែងប្រជាប្រិយ ដូចជា គប់ទឹក ជះទឹកដាក់គ្នាជាដើមដែលបង្កឱ្យមានគ្រោះថ្នាក់ ហើយបែរមកចូលរួមលេងល្បែងប្រជាប្រិយខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរទាំងអស់គ្នា។

តើល្បែងបោះអង្គញ់ប្រព្រឹត្តទៅយ៉ាងណា? មានវិធានល្បែងបែបណា?

តាមឯកសារ ល្បែងបោះអង្គញ់​ គេ​ចែកអ្នកលេងជា​ពីរ​ពួក គឺបុរស​មួយ​ក្រុម​១០នាក់ នារី​មួយ​ក្រុម ១០​នាក់​មួយ​ពួក​ៗ មាន​អង្គញ់​ស្មើ​ៗគ្មា​ សម្រាប់​គប់​កើយ​មួយ​ពួក​ៗ​មាន​កើយ​​ ៣​ ឬ ៥​ តាម​គ្នា​ច្រើន​ឬ​តិច។ គេ​ត្រូវ​មាន​មេ​ក្នុង​មួយ​ពួក​ម្នាក់​។ មេ​ត្រូវ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា លេង​ប៉ុន្មាន​កើយ? ហើយ​លេង​ប៉ុន្មាន​ក្ដារ? ត្រូវ​រៀប​កើយ​តាម​ចំនួន​ដែល​បាន​និយាយ​គ្នា​កើយ​ត្រូវ​រៀប​ឡើង​ដោយ​ផ្លែ​អង្គញ់​មួយ នឹង​ដី​ដែល​កាយ​ជា​រន្ធ កើយ​រៀប​បាន​លំដាប់​ហ្វូង​ចាប​ កើយ​នាំ​មុខ​គេ កំណត់​ជា​ទី​អ្នក​លេង​ត្រូវ​ឈរ​ ៣ ទៅ ៤ ម៉ែត្រ​ពី​ទី។

វត្ថុដែលគេយកមកលេង គឺផ្លែអង្គញ់ដែលក្រៀមស្ងួត។

របៀប​លេង​កំឡុង​ពេល​លេង​ ៖ ជាទូទៅ ខាង​ស្រី​មាន​សិទ្ធ​បោះ​មុន​វិន័យ​នៃ​ការ​បោះ ​គឺត្រូវ​បោះ​កើយ​ផ្សេង​ៗ​មុន​កើយ​មេ​ កាល​ណា​ក្រុម​ដែល​បោះផ្ដួល​កើយ​ម្ខាង​ទៀត​អស់​នោះ​កំណត់​ឈ្នះ​មួយ​ក្ដារ​ ឯ​ឈ្មោះ​ពិន័យ​ដែល​ប្រើ​ក្នុង​ល្បែង​អង្គញ់​នេះ​មាន ៩ បែប​ រួមមាន​ ​១- ស្អុយ (​គឺ​រៀប​កើយ​ខុស​ទុក​កោយ​នេះ ជា​អាសា​បង់​) ​២- មា​យ (​ត្រូវ​ម្ដង​ហើយ​ ត្រូវ​ដដែល​ម្ដងទៀត​) ​៣- រះ (​កើយ​បោះ​មួយ ត្រូវ​កោយ​ដាំ​ម្ដង​ពីរ​) ​៤- ងីងើ (​កើយ​បោះ​រត់​ប៉ះ​កោយ​ដាំ​ឲ្យ​រង្គើ​មិន​ដួល​) ​៥- ស្រ​លៀង -​ខ្វាក់ (​ព្រោះ​កើយ​បោះ​ទង្គិច​គ្នា​) ​៦- វ័ធ​-​ណាត់ (​កើយ​បោះ​ជិត​កោយ​ដាំ​ពេក​) ​៧- បាក់​ក​លៀន​អណ្ដាត​ (​ចាក់​ខ្ទាត​ធ្លាក់​កើយ​កណ្ដាល​ទី​) ​៨- កប់​ទះ(​កោយ​ដាំ​ខ្ទេច​ចេញ កោយ​បោះ​នៅ​ក្នុង​រន្ធ​ដាំ​) ​៩- ហួស​មេដំបូល (​សម្រាប់​ត្រកង​កុំ​ឲ្យ​ហួស​មេ​ក្លោង​)។

ក្រុម​ដែល​ខុស​វិន័យ​ចាត់​ទុក​ថា​ចាញ់ នោះ​ត្រូវ​ទទួល​ពិន័យ​ដោយ​ជោះ ហើយ​ការ​ជោះ​ចែក​ជា ២ ប្រភេទ​ផ្សេង​គ្នា​ រួមមាន ទី១. ជោះ​បាយ​ត្រជាក់​៖ របៀប​ជោះ គឺ​គេ​យក​អង្គញ់​មួយ​ផ្ទាប់​ទៅដល់​ក្បាលជង្គង់ ហើយ​យក​អង្គញ់​មួយទៀត​វាយ​ជួយ​ពី​លើ រាប់​ចំនួន​តាម​ដែល​គេ​ត្រូវ​ជួស។ ទី២. ជោះ​បាយ​ក្ដៅ ៖​ របៀប​នេះ​គេ​ផ្គុំ​អង្គញ់​ពីរ​តម្រួត​គ្នា គឺ​មួយ​ផ្ដេក មួយ​បញ្ឈរ ហើយ​ជោះ​ខ្លាំង​ៗ​ទៅលើ​ក្បាលជង្គង់​មួយៗ​ឡើង​ក្រហម​សាច់ ទំរាំ​តែ​អស់​ចំនួន ៣០-៤០ សឹងតែ​ហើម​ក្បាលជង្គង់​តែម្ដង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

អាហារូបករណ៍សិក្សាវគ្គ IELTS តាម Online ពីសាកលវិទ្យាល័យ California

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2025

ឱកាសសិក្សាដោយឥតគិតថ្លៃលើការសិក្សាវគ្គ IELTS នៅលើ Coursera ពីសាកលវិទ្យាល័យ California Irvine (University of California Irvine) សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញចំនួន៧ក្នុងការរៀនយក IELTS ។

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...

ក្រសួងអប់រំផ្តល់អាហារូបករណ៍ពេញលេញ សម្រាប់ជំនាញ STEM ៣២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសបេក្ខជនឱ្យសិក្សាអាហារូបករណ៍ពេញថ្លៃចំនួន ៣២០ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិត នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ក្រោមឱវាទក្រសួង ក្នុងក្របខណ្ឌ...

អាហារូបករណ៍កន្លែងស្នាក់នៅក្នុងទីក្រុងភ្នំពេញសម្រាប់ជនជាតិដើមភាគតិចឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2025

សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា កំពុងប្រកាសផ្ដល់កន្លែងស្នាក់នៅសម្រាប់បេក្ខជនចំនួន២០រូប ដែលមិនមានលទ្ធភាពក្នុងអំឡុងពេលបន្តការសិក្សានៅទីក្រុងភ្នំពេញ តាមបណ្ដាវិទ្យាស្ថាន និងសាកលវិទ្យាល័យនានា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ នៃប្រទេសវៀតណាមឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2024

សាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICTU) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកាសជ្រើសរើសបេក្ខជនសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍ថ្នាក់ភាសាចិន ២០កន្លែងសិក្សា​រយៈពេល១ឆ្នាំ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2024

សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានប្រកាស​ពីអាហារូបករណ៍ថ្នាក់ភាសាចិន ចំនួន ២០កន្លែង សិក្សារយៈពេល​១ឆ្នាំ (ចូលរៀនថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ រហូត​ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥) នៅ​ខេត្ត​ហឺណាន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអាស៊ាន ទៅសិក្សានៅសាកលវិទ្យាល័យ Universitas Padjadjaran​ ឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2026

សាកលវិទ្យាល័យ Universitas Padjadjaran (Unpad) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីអាហារូបករណ៍ថ្នាក់ដឹកនាំ និងឧត្តមភាពអាស៊ាន...