ទារកដ្ឋានសហគមន៍ ផ្ដល់ភាពងាយស្រួលសម្រាប់កូនកម្មករ-កម្មការិនីមានការលូតលាស់ល្អ និងអនាគតភ្លឺស្វាង

ក្នុងពិធីសម្ពោធជាផ្លូវការទារកដ្ឋានប្រចាំសហគមន៍ (CBCC) កាលពីថ្ងៃទី៦ ខែកុម្ភៈ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច បានលើកឡើងថា “ទារកដ្ឋានសហគមន៍“ ផ្ដល់ភាពងាយស្រួលសម្រាប់កូនកម្មករ-កម្មការិនីមានការលូតលាស់ល្អ និង អនាគតភ្លឺស្វាង។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ទារកដ្ឋានប្រចាំសហគមន៍សម្រាប់កូនកម្មករ-កម្មការិនី  ប្រជាពលរដ្ឋក្នុងសហគមន៍  ជាមណ្ឌលមើលថែទាំកុមារតូចប្រកបដោយជំនាញវិជ្ជាជីវៈដំបូងគេ និងជាគំរូនៅកម្ពុជា មានចំនួន ១៣កន្លែង ក្នុងនោះ ១០កន្លែងស្ថិតក្នុងខេត្តកំពង់ស្ពឺ និង ៣កន្លែង ស្ថិតនៅក្នុងខេត្តកំពង់ចាម គាំទ្រដោយហិរញ្ញប្បទានរបស់ធនាគារពិភពលោក (World Bank) សហការអនុវត្តដោយអង្គការពិភពកុមារ និងអភិវឌ្ឍន៍ (PE&D) និងក្រសួងជំនាញពាក់ព័ន្ធ។

ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

រដ្ឋមន្ត្រីក្រសួងអប់រំ បានថ្លែងអំណរគុណចំពោះអាជ្ញាធរដែនដី និងឃុំគោលដៅ ដែលបានសហការ និងគាំទ្រយ៉ាងស្មោះស្ម័គ្រ ក្នុងការរៀបចំបង្កើតទារកដ្ឋានសម្រាប់កុមារតូចអាយុចាប់ពី ៣ខែ រហូតដល់ ក្រោម ៣ឆ្នាំ ប្រកបដោយជំនាញ វិជ្ជាជីវៈ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកជំទាវប្រធានធនាគារពិភពលោកប្រចាំកម្ពុជា និងស្ថានទូតជប៉ុនប្រចាំកម្ពុជា ដែលបានសហការផ្តល់ហិរញ្ញប្បទានដល់អង្គការពិភពកុមារ និងអភិវឌ្ឍ (PE&D) ដើម្បីសហការអនុវត្តគម្រោងទារកដ្ឋានប្រចាំសហគមន៍ (CBCC) រោងចក្រសហគ្រាស ដើម្បីជាប្រយោជន៍ដល់កុមារតូច នៅព្រះរាជាណាចក្រកម្ពុជា។

លោកស្រីបណ្ឌិត​ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ទារកដ្ឋានសហគមន៍ មានអត្ថប្រយោជន៍ ២យ៉ាង គឺទី១. សម្រាប់ឪពុកម្ដាយកុមារតូច ទី២. កុមារតូច។ អត្ថប្រយោជន៍សម្រាប់ឪពុកម្ដាយកុមារតូច ជាពិសេសសម្រាប់ម្ដាយ អាចផ្ដល់ឱកាសឱ្យម្ដាយបំពេញការងារប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យជីវភាពកាន់តែប្រសើរឡើង និងរក្សាស្នាដៃការងារ។

ទារកដ្ឋានសហគមន៍ សែនទាវ~ស្រង់

អ្នកនាំពាក្យក្រសួងអប់រំបញ្ជាក់ថា ទារកដ្ឋានសហគមន៍នេះ ធ្វើឡើងនៅជិតកន្លែងធ្វើការរបស់ឪពុកម្ដាយកុមារតូច ដើម្បីផ្ដល់ភាពងាយស្រួល​ឱ្យម្ដាយត្រឡប់មកបំបៅដោះកូន ដែលអាចឱ្យកូនទទួលបានអាហារូបត្ថម្ភបានត្រឹមត្រូវ ។ ទន្ទឹមគ្នានេះ កុមារដែលនៅក្នុងទារកដ្ឋាន នឹងទទួលបានអាហារតាមអាហារូបត្ថម្ភដែលពិនិត្យមើលត្រឹមត្រូវ ទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវជាបច្ចេកទេស ធានាថា ធ្វើយ៉ាងណាឱ្យអាហារបរិភោគ មានវីតាមីន សារធាតុចិញ្ចឹមគ្រប់គ្រាន់ដើម្បីចិញ្ចឹមកុមារ និងបញ្ញាវាងវៃ ។ ម៉្យាងវិញទៀត ទារកដ្ឋានសហគមន៍នេះ ក៏មានរៀបចំជាកន្លែងក្មេងលេងដែលមានសុវត្ថិភាព និងរៀនចំណេះដឹងថ្មីៗតាមរយៈការលេង។

ក្រសួងអប់រំ លើកទឹកចិត្តឪពុកម្ដាយដែលមានកូនតូច ប្រើប្រាស់ទារកដ្ឋានសម្រាប់សហគមន៍ ដើម្បីឪពុកម្ដាយខ្លួន​​ឯង អាចបំពេញការងារប្រកបដោយប្រសិទ្ធភាព និងទុកចិត្តថា កូននៅកន្លែងដែលមានសុវត្ថិភាព ។ ទន្ទឹមគ្នានេះ កូនមានអ្នកមើលថែដោយអ្នកជំនាញ មានការបណ្ដុះបណ្ដាលត្រឹមត្រូវទាំងផ្នែកបច្ចេកទេស ផ្នែកគ្រប់គ្រង និងអាហារូបត្ថម្ភផងដែរ។

គួរជម្រាបជូនថា ឪពុកម្ដាយដែលចុះឈ្មោះប្រើប្រាស់ទារកដ្ឋានសហគមន៍នេះ ក្នុងរយៈពេលពីរខែដំបូងមិនតម្រូវឱ្យបង់ថវិកានោះទេ។ ដោយឡែក ចាប់ពីខែទី៣ អាចបង់ថ្លៃ ៤៥ដុល្លារក្នុង១ខែ សម្រាប់គាំទ្រទារកដ្ឋាន និងអាហារសម្រាប់កុមារ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងទេសចរណ៍ ជ្រើសរើសសិក្ខាកាមចូលរៀនជំនាញឆុងកាហ្វេ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ខេត្តបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយគម្រោង “គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្មនៅកម្ពុជា (SAAMBAT)”...

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាស​ពី​ការ​បន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។

ឱកាស​អាហារូបករណ៍ ៥០កន្លែង​សម្រាប់​និស្សិត​កម្ពុជា ទៅបន្តការសិក្សា​នៅ​ប្រទេស​ចិន តាមរយៈ​កម្មវិធី 2025-Skilk Road Program

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2025

ក្រោម​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យ​មួយចំនួន​នៅ​ប្រទេស​ចិន សមាគមបាន​ប្រកាស​ពី​ការផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់​ចំនួន៥០កន្លែង ដែលជា​ប្រភេទ​អាហារូបករណ៍​...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2023

កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សា​នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...