យុវជន៣រូបដែលមកពីមហាវិទ្យាល័យផ្សេងៗគ្នា សុទ្ធតែបានបង្ហាញទស្សនៈស្រដៀងៗគ្នាក្នុងការចូលរួមថែរក្សាបរិស្ថាន ដើម្បីភពផែនដីកាន់តែប្រសើរ, ពួកគេសុទ្ធតែបានបង្ហាញថា បរិស្ថានគឺជាអ្វីៗគ្រប់យ៉ាងនៅជុំវិញខ្លួនយើង ដែលយើងគួរតែចេះថែរក្សា ដើម្បីអាចបន្តរស់នៅលើភពផែនដីនេះបន្តទៀត ហើយថា អ្នកមិនសូវខ្វាយខ្វល់ពីបញ្ហាបរិស្ថាន អាចបណ្តាលមកពីពួកគេមិនទាន់បានដឹងអំពីភាពពាក់ព័ន្ធគ្នា រវាងដំណើរជីវិតប្រចាំថ្ងៃ និងបរិស្ថាន។ តើមានសកម្មភាពអ្វីខ្លះដែលយើងទាំងអស់គ្នាអាចធ្វើបាន និងចូលរួមការពារបរិស្ថាន?
លោក វ៉ាន កុម្ភៈ ជានិស្សិតដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិ នៅសកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា និយាយថា បរិស្ថានគឺជាអ្វីៗ នៅជុំវិញខ្លួនយើង ដោយរួមមានដូចជា ទឹក ដី ភ្លើង ខ្យល់ និងរបស់គ្រប់យ៉ាងដែលជាធាតុធ្វើឱ្យជីវិតមនុស្សអាចរស់រានមានជីវិតបន្តបាន។
លោក វ៉ាន កុម្ភៈ
“ខ្ញុំយល់ថាបរិស្ថានប្រៀបដូចជា ជីវិតរបស់មនុស្សអញ្ចឹង ។ បើយើងមិនបានយកចិត្តទៅលើបរិស្ថាន ប្រៀបបានទៅនឹងមិនបានយកចិត្តទុកដាក់ចំពោះជីវិតយើងយ៉ាងដូចគ្នាដែរ”
លោកបន្តថា ទាក់ទិននឹងបរិស្ថាន ត្រូវមានសំណួរបំផុសឱ្យបានច្រើនជុំវិញបញ្ហានេះ ដូចជា តើបរិស្ថានផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់ការរស់នៅប្រចាំថ្ងៃរបស់យើង? ប្រសិនបរិស្ថានបាត់បង់ ឬក៏មានផលប៉ះពាល់ តើវាបង្កអសញ្ញកម្មទៅដល់ជីវិតយ៉ាងណាខ្លះ? តើគួរតែស្វែងយល់អំពីវិធីគាំពារបែបណាទើបមានប្រសិទ្ធភាព? សំណួរខាងលើជាសញ្ញាណបង្ហាញពីការយកចិត្តទុកដាក់ យល់ពីផលប៉ះពាល់នៃសកម្មភាពប្រចាំថ្ងៃរបស់យើង រួមនឹងស្វែងរកដំណោះស្រាយ ហើយចូលរួមទៅតាមលទ្ធភាព។

តាមរយៈបទពិសោធន៍របស់ លោក កុម្ភៈ ក្នុងការចូលរួមចំណែកការពារបរិស្ថាន លោកបានអនុវត្តន៍នូវគោលការណ៍ចំនួនបីគឺ ការប្រើប្រាស់ឡើងវិញ (Reuse) ការកាត់បន្ថយ (Reduce) និងការកែច្នៃរបស់ចាស់ៗឡើងវិញ(recycle)។ លោកបានលម្អិតបន្ថែមថា លោកព្យាយាមកាត់បន្ថយទៅលើការប្រើប្រាស់ផ្លាស្ទិក ឬក៏ថាមពលផ្សេងៗដូចជា ការបើកភ្លើងចោល ការប្រើប្រាស់ទឹកលើសកំណត់ជាដើម។ លោកតែងតែប្រើប្រាស់ឡើងវិញនូវរបស់ចាស់ៗ ទៅតាមលទ្ធភាព និងសមត្ថភាពដែលអាចធ្វើទៅបាន។ ដូចជាតែងប្រើប្រាស់ថង់ដែលធ្វើពីក្រណាត់ (Eco bag) រៀងរាល់ពេលដែលទៅទិញរបស់របរនៅផ្សារ។
លោក កុម្ភៈ បន្ថែមអំពីបទពិសោធន៍ នៃការចូលរួមការពារបរិស្ថាននៅក្នុងសហគមន៍វិញ អាចនិយាយបានថា លោកសកម្មនៅក្នុងកម្មវិធីជជែកពិភាក្សាក៏ច្រើន ដូច្នេះលោកបានប្រើប្រាស់ឱកាសនេះ ដើម្បីបញ្ចេញគំនិតរបស់លោកតាមរយៈប្រធានបទមួយចំនួនទាក់ទងនឹងបញ្ហាបរិស្ថានផ្សេងៗ ។
លោក វ៉ាន កុម្ភៈ
“ខ្ញុំយល់ថា ការគិតទៅដល់បរិស្ថានវាប្រៀបដូចជាការគិត និងខ្វល់ខ្វាយអំពីជីវិតរបស់យើងផ្ទាល់តាមរយៈសកម្មភាពតូចៗប្រចាំថ្ងៃ”
លោកកុម្ភៈ រំលេចបន្ថែមថា រាល់ការស្វែងយល់ពីដំណោះស្រាយ បរិស្ថាន លោកទទួលស្គាល់ថា វាទាមទារការចូលរួមពីសំណាក់ តួអង្គផ្សេងៗជាច្រើនទៀត ក៏ប៉ុន្តែគួរតែចាប់ផ្តើមពីខ្លួនយើងផ្ទាល់ ដោយចាប់ផ្តើមពីចំណុចតូចៗ ដែលយើងអាចធ្វើបាន។ ដោយរាប់ចាប់តាំងពីនៅផ្ទះរបស់យើង ហើយបន្តទៅកាន់សង្គម និងបញ្ហាធំៗនៅលើពិភពលោក។

ចំណែក លោក ដេន ណៃ បញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអក្សរសាស្រ្តអង់គ្លេសនៅសកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ក៏បានលើកឡើងដែរថា បញ្ហាបរិស្ថាននឹងផ្ដល់ផលប៉ះពាល់ចំពោះមនុស្សគ្រប់វ័យ ប៉ុន្តែយុវជនជាមនុស្សដែលមានកម្លាំពេញលេញ ហើយជួយបណ្ដុះគំនិតស្រលាញ់បរិស្ថានដល់យុវជនដទៃៗទៀត ដូច្នេះតម្រូវឱ្យមានការចូលរក្សាទាំងអស់គ្នា ។ ចំពោះបទពិសោធន៍លោក ក្នុងការចូលរួមការពារបរិស្ថានគឺតាមរយៈកាត់បន្ថយថង់ផ្លាស្ទិក ជំនួសដោយប្រើការប្រើកន្រ្តកយួរ និងបានចូលរួមដាំដើមឈើនៅខេត្តតាកែវ ។ បានទៅអប់រំដល់កុមាតូចៗ ឱ្យចេះស្រលាញ់បរិស្ថាន និងកាត់បន្ថយការបំពុលក្នុងសង្គម។ ចូលរួមសន្សំសំចៃ ការប្រើប្រាស់ យានយន្ត ។ល។
លោក ដេន ណៃ
“ខ្ញុំយល់ថា ដើម្បីការពារបរិស្ថាន យើងទាំងគ្នាត្រូវចូលរួមចំណែក កាត់បន្ថយការបំពុល មិនត្រូវត្រូវកាប់បំផ្លាញព្រៃឈើ ហើយត្រូវដាំដើមឈើបន្ថែម “
ចំណែក លោក រ៉ាត់ ទី ជានិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវេជ្ជសាស្ត្រថែទាំ នៃសាកលវិទ្យាល័យន័រតុន យល់ឃើញមិនខុសគ្នាទៅនឹងមតិយុវជនខាងលើប៉ុន្មានឡើយ ប៉ុន្តែលោកបន្ថែមថា បរិស្ថានត្រូវតែជាការគិតគូរជាជម្រើសទី១ ព្រោះបើបរិស្ថានមានបញ្ហា វាប៉ះពាល់ទៅកាន់អាយុជីវិតទាំងមូលផងដែរ។ លោកសង្កេតឃើញថា មិនថាតែនៅក្នុងពិភពលោក ឬនៅកម្ពុជានោះទេ មនុស្សមួយចំនួនខ្វល់ខ្វាយតែបញ្ហាសេដ្ឋកិច្ចប្រចាំថ្ងៃរបស់ខ្លួន ឬក៏ចាប់អារម្មណ៍ទៅនឹងសេដ្ឋកិច្ចប្រែប្រួលជាដើម។ ប៉ុន្តែបរិស្ថានក៏ជាចំណែកមួយ នៃការអភិវឌ្ឍ សេដ្ឋកិច្ច នឹងធ្វើឱ្យសេដ្ឋកិច្ចល្អប្រសើរសម្រាប់មនុស្សជាតិដែរ។
លោក រ៉ាត់ ទី
“ដើម្បីចូលរួមឱ្យបរិស្ថានប្រសើរ ខ្ញុំចាប់ផ្តើមពីសកម្មភាពក្នុងផ្ទះដោយគិតគូរអំពីរុក្ខជាតិបៃតង និងការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក និងសកម្មភាពសាមញ្ញនានា “
លោកបន្ថែមថា ត្បិតបច្ចុប្បន្នមានសកម្មភាពមួយចំនួនប៉ះពាល់ដល់បរិស្ថានហាក់ខ្លាំងខ្លាដែរ ប៉ុន្តែវានៅមិនទាន់ហួសពេលនោះទេក្នុងការចាប់ផ្តើម។

យោងតាមផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រេប្រួលអាកាសធាតុកម្ពុជា ២០១៤-២០២៣ បច្ចុប្បន្ន ការប្រែប្រួលអាកាសធាតុបានក្លាយជាហានិភ័យធ្ងន់ធ្ងរមួយ ដែលមនុស្សជាតិបាននិងកំពុងជួបប្រទះ ហើយក៏ជាប្រធានបទអាទិភាពដែលពិភពលោកកំពុងព្រួយបារម្ភនៅក្នុងសតវត្សរ៍ទី២១នេះ។ ស្របពេល ដែលភពផែនដីកំពុងឡើងកំដៅ ផលប៉ះពាល់ជាអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ មកលើការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងចីរភាពបរិស្ថាននៅទូទាំងពិភពលោក នឹងបន្តកើតមានឡើងកាន់តែញឹកញាប់និងខ្លាំងឡើងៗដែលទាមទារឱ្យយើងទាំងអស់គ្នាត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការស្វែងរកដំណោះស្រាយបន្ទាន់។ តំបន់អាស៊ីអាគ្នេយ៍នឹងជួបប្រទះនូវការគំរាមកំហែងពីឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុកាន់តែច្រើនឡើង ដែលនាំឱ្យបាត់បង់ជីវិតមនុស្ស ធ្វើឱ្យខូចខាតដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងធនធានធម្មជាតិ ។ គេសង្កេតឃើញមាននិន្នាការគួរឱ្យព្រួយបារម្ភនៃគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ការជ្រាបចូលនៃទឹកប្រៃ និងធាតុអាកាស មិនប្រក្រតីកាន់តែញឹកញាប់និងធ្ងន់ធ្ងរ ជាពិសេសនៅក្នុងទសវត្សរ៍កន្លងទៅ។ ការសិក្សាស្រាវជ្រាវបានបង្ហាញថា និន្នាការនេះនឹងកាន់តែកើនឡើងថែមទៀតរហូតដល់ចុងសតវត្សរ៍នេះ។ ប្រការនេះ បានធ្វើឱ្យការប្រែប្រួល អាកាសធាតុក្លាយជាបញ្ហាចម្បងមួយ ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់លើការរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសមស្របនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ថ្នាក់តំបន់ និងអន្តរជាតិ៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/03/2023
វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួមការអប់រំបច្ចេកវិទ្យា និងសហគ្រិនភាព
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/01/2026
ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាសជ្រើសរើសសិស្សដែលមានអាយុ៨ ដល់១៨ឆ្នាំ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/04/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) មណ្ឌលវិមានឈ្នះ-ឈ្នះ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ៤០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/09/2026
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ - ITC) នឹងប្រឡងជ្រើសរើសនិស្សិតកម្រិតវិស្វករ នៅ មណ្ឌលវិមានឈ្នះ-ឈ្នះ ដោយផ្តល់ជូននូវអាហារូបករណ៍ពេញ ១០០% ចំនួន ៤០កន្លែង។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/04/2023
កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាសផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/01/2023
កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាសផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...

ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំងជំនាន់ទី៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/06/2023
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































