ភ្នំពេញ – ពិធីបុណ្យចូលឆ្នាំចិនបានប្រព្រឹត្តទៅកាលពីថ្ងៃចន្ទ គេសង្កេតឃើញថានៅតាមបណ្តាផ្ទះ ហាងទំនិញ កន្លែងធ្វើការចំនួនធំ នៅរាជធានីភ្នំពេញ ក៏ដូចជាទីប្រជុំជនធំៗនៃបណ្តាខេត្ត បានប្រារព្ធពិធីសែនបុណ្យចូលឆ្នាំចិនតាមទម្លាប់ដោយបរិយាកាសរីករាយ ។ ប្រពៃណីសែនចូលឆ្នាំចិននៅកម្ពុជា បានផ្សាភ្ជាប់ទំនាក់ទំនងប្រពៃណីរស់នៅរបស់ប្រជាជន និងទំនាក់ទំនងល្អនៅក្នុងគ្រួសារនីមួយៗ ដែលមានជំនឿ ។

ទស្សនមហាជនខ្មែរមួយចំនួនយល់ឃើញថា ការប្រារព្ធពិធីបុណ្យចូលឆ្នាំចិននៅកម្ពុជា រៀបចំដោយប្រជាពលរដ្ឋខ្មែរជាប់សែស្រឡាយចិននេះ គឺបានបង្ហាញពីពហុវប្បធម៌នៃការរស់នៅ ក៏ដូចជាសេរីភាពនៃជំនឿសាសនានៅកម្ពុជា ។
ឯកឧត្តម សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានសម្តែងនូវការគាំទ្រចំពោះការលើកឡើងដោយថា ជាគោលការណ៍រួម រាជរដ្ឋាភិបាលបានទទួលយកពហុវប្បធម៌ ពហុប្រពៃណី ពហុសាសនា តាមរដ្ឋធមនុញ្ញដែលមានចែងនៅក្នុងមាត្រា៤៣ ដែលថា ប្រជាពលរដ្ឋទាំងពីរភេទ មានសិទ្ធិពេញទីខាងជំនឿ និងការប្រតិបត្តិខាងផ្លូវសាសនា ពោលគឺរាជរដ្ឋាភិបាលទទួលយក និងបើកទូលាយសម្រាប់ជំនឿគ្រប់ជាតិសាសន៍ទាំងអស់។
ជុំវិញទិដ្ឋភាពពិធីបុណ្យចូលឆ្នាំចិននៅកម្ពុជា លោកបណ្ឌិត ឈន ប៊ុនថង ប្រធានវិទ្យាស្ថានទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ពិធីបុណ្យចូលឆ្នាំចិនមិនបានជះឥទ្ធិពលអាក្រក់មកលើសង្គមខ្មែរនោះទេ ផ្ទុយទៅវិញបានបង្ហាញពីតម្លៃនៃការគោរពប្រពៃណីជនជាតិ ស្របតាមច្បាប់សង្គម ព្រមទាំងគោលការណ៍សិទ្ធិមនុស្សជាសកល ។
លោកបណ្ឌិត បានបញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋខ្មែរដែលជាប់សែស្រឡាយចិន បានរៀបចំពិធីបុណ្យចូលឆ្នាំចិនជារឿងធម្មតា ដែលដែលជាសិទ្ធិប្រារព្ធប្រពៃណី និងទំនៀមទម្លាប់រៀងៗខ្លួន ។ ការប្រារព្ធពិធីនេះ ប្រៀបដូចជាប្រជាជនខ្មែរទៅរស់នៅអាមេរិក បារាំង កាណាដា អូស្រ្តាលីជាដើម តែងតែប្រារព្ធពិធីបុណ្យផ្សេងៗ ពិធីចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំជាដើមនៅលើទឹកដីគេ ។

មិនខុសគ្នាពីលោកបណ្ឌិត ឈន ប៊ុនថង សម្រាប់លោកបណ្ឌិត យ៉ង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ការរៀបចំពិធីបុណ្យចូលឆ្នាំចិននៅកម្ពុជានេះ វាជារឿងធម្មតា ព្រោះប្រទេសកម្ពុជាផ្តល់សេរីភាពខាងជំនឿ ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ។ បើតាមលោកបណ្ឌិត ប្រទេសឬជនជាតិណាដែលរឹតត្បិត ឬអភិរក្សជ្រុលនិយមទៅលើជំនឿ សាសនា គឺប្រទេសនោះមិនសូវរីកចម្រើននោះទេ ។
“ឧទាហរណ៍សហរដ្ឋអាមេរិកគេអនុញ្ញាតឱ្យគោរពជំនឿគ្រប់ជនជាតិ ! ការគោរពជំនឿប្រពៃណីកាន់តែច្រើន ធ្វើ ឱ្យសេដ្ឋកិច្ចកាន់តែរីកចម្រើន មានន័យថា មនុស្សចាយលុយទិញនេះ ទិញនោះមករៀបចំសែន តែសំខាន់យើងធ្វើហើយអត់ទៅធ្វើការ អាហ្នឹងបានវាខាត…” – លោកបណ្ឌិត យ៉ង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា
យ៉ាងណាក៏ដោយ លោកបណ្ឌិត យ៉ង់ ពៅ ក៏បានស្នើដល់ប្រជាពលរដ្ឋខ្មែរយើងត្រូវសិក្សាស្វែងយល់អំពីគុណតម្លៃរបស់វប្បធម៌ខ្លួនឯងឱ្យបានច្បាស់ និងស៊ីជម្រៅ ព្រោះថា បើប្រជាជនខ្មែរទន់ខ្សោយចំណេះដឹងវប្បធម៌ អាចវប្បធម៌របស់គេនឹងលប់លើ ពេលនោះ ចង់ឬមិនចង់ ងាយនឹងទទួលយកវប្បធម៌បរទេស ។
ជាការកត់សម្គាល់ជនជាតិចិន ឬកូនកាត់សែស្រឡាយចិនរស់នៅប្រទេសជាច្រើនជុំវិញពិភពលោកប្រារព្ធធ្វើពិធីបុណ្យចូលឆ្នាំចិន ពិសេស ប្រទេសដែលស្ថិតនៅក្បែរសមុទ្រចិន ដូចជា ប្រទេសសិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ កម្ពុជា និងកូរ៉េជាដើម ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធីអាហារូបករណ៍ Teacher Training Students ឆ្នាំ២០២៥ សម្រាប់គ្រូបង្រៀនកម្ពុជា ទៅសិក្សានៅប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/01/2025
កម្មវិធីអាហារូបករណ៍ Teacher Training Students របស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យ នៃប្រទេសជប៉ុន នឹងផ្តល់អាហារូបករណ៍មួយចំនួនដល់គ្រូបង្រៀនកម្ពុជា ដើម្បីទៅសិក្សាស្រាវជ្រាវលើវិស័យអប់រំនៅប្រទេសជប៉ុន...
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/03/2025
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/01/2024
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...
ឱកាសផ្លាស់ប្តូរការសិក្សានៅសាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេសអេស្ប៉ាញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/03/2026
ជាឱកាសសម្រាប់សិស្សនិស្សិតកំពុងសិក្សាផ្នែកតូរ្យតន្រ្តី, សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានប្រកាសពីការផ្តល់អាហារូបករណ៍ដល់និស្សិតចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរការសិក្សានៅសាកលវិទ្យាល័យ Conservatorio
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/01/2024
ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...
ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...
ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍១០០% សិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/08/2025
ជាឱកាសសម្រាប់សិស្សានុសិស្សដែលបានបញ្ចប់ថ្នាក់ទី១២ បើទោះជាធ្លាក់ ឬជាប់បាក់ឌុប ដោយក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍១០០% និងនិស្សិតបង់ថ្លៃ សរុបចំនួន ២៩០កន្លែង...





























