មន្ត្រីជំនាញ ៖ កុមារអាយុក្រោម ២ឆ្នាំជាក្រុមងាយរងគ្រោះបំផុតនៃបញ្ហាកង្វះអាហារូបត្ថម្ភ

ភ្នំពេញ – ឯកឧត្តម ជា សំណាង នាយកខុទ្ទកាល័យឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី និងជាសហប្រធានអនុក្រុមការងារទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ នៃក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ មានប្រសាសន៍ថា កុមារអាយុក្រោម ២ឆ្នាំជាក្រុមងាយរងគ្រោះបំផុតនៃបញ្ហាកង្វះអាហារូបត្ថម្ភ ដូចជា កុមារមានស្ថានភាពក្រិសក្រិន ស្គមស្គាំង និងបញ្ហាកង្វះមីក្រូសារជាតិផ្សេងៗជាដើម ។

ការលើកឡើងនេះ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយឯកសារស្វែងយល់ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ ដើម្បីផ្សព្វផ្សាយព័ត៌មានសម្រាប់អ្នកធ្វើគោ​ល​ន​យោបាយ និងអ្នករៀបចំគម្រោងកម្មវិធីក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ និងវិស័យអាហារូបត្ថម្ភ ។ កម្មវិធីបានប្រព្រឹត្តិទៅនាព្រឹកថ្ងៃចន្ទ នៅសណ្ឋាគាភ្នំពេញ មានវត្ត​មាន​ចូល​រួមពីតំណាងក្រសួងសុខាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ អភិបាលរងខេត្តទាំងប្រាំមួយ រួមមាន សៀមរាប ស្ទឹងត្រែង កំពង់ឆ្នាំង កំពត កំពង់ធំ និងរតនៈគិរី ព្រមទាំង​បណ្តាអង្គការដៃគូ UNICEF, PLAN, GIZ, និងអង្គការ Helen Keller Cambodia ។

ឯកឧត្តម ជា សំណាង មានប្រសាសន៍បញ្ជាក់ថា បញ្ហាកង្វះអាហារូបត្ថម្ភសម្រាប់កុមារអាយុក្រោម ២ឆ្នាំ កើតឡើងដោយសារការប្រើប្រាស់របបអាហារមិនបានត្រឹមត្រូវ និងបញ្ហាពាក់ព័ន្ធផ្សេងៗទៀតក្រៅពីវិស័យផ្គត់ផ្គង់ស្បៀង ដូចជា បញ្ហាការផ្គត់ផ្គង់ទឹកស្អាត ការប្រើប្រាស់បង្គន់អនាម័យ ទម្លាប់ក្នុងការលាងសម្អាតដៃជាមួយនឹងសាប៊ូ ការបោសសម្អាតបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត ។ ទន្ទឹមគ្នានេះ ការយល់ដឹងអំពីបញ្ហាអាហារូបត្ថម្ភចំពោះឪពុកម្តាយ ឬអ្នកដែលថែទាំកុមារនៅមានកម្រិត បញ្ហាម្តាយមិនបំបៅដោះកូនដោយទឹកដោះម្តាយសុទ្ធរយៈពេល ៦ខែ និងការបំប៉នអាហារបន្ថែមដល់កុមារមិនបានត្រឹមត្រូវ ។

“បញ្ហាទឹកស្អាតនិងអនាម័យ និងអាហារូបត្ថម្ភ ជាកង្វល់រួមទាំងអស់គ្នាដែលត្រូវចូលរួមដោះស្រាយដើម្បីសុខុមាលភាពកុមារកម្ពុជា ។ តាមការសិក្សាមួយនៅកម្ពុជាក្នុងខែឧសភា ២០​១៦ ស្តីពីបន្ទុកសេដ្ឋកិច្ចនៃបញ្ហាកង្វះអាហារូបត្ថម្ភទៅលើស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ៥ឆ្នាំ បានរកឃើញថា កង្វះអាហារូបត្ថម្ភធ្វើឱ្យកម្ពុជាខាតបង់ប្រមាណ ២៦៦ លានដុល្លារ​ក្នុងមួយឆ្នាំ ឬស្មើនឹង ១.៧% នៃផលិតផលក្នុងស្រុកសរុប (GDP) នៅប្រទេសកម្ពុជា”

ឯកឧត្តម ជា សំណាង

ឯកឧត្តម ជា សំណាង មានប្រសាសន៍បន្តថា កម្ពុជាជាប្រទេសមួយដែលមានអត្រាខ្ពស់នៃកុមារដែលមានបញ្ហាក្រិសក្រិននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។ ទិន្នន័យផ្លូវការ CDHS លើកទី៤ ឆ្នាំ២០១៤ ដែលបានរកឃើញថា កុមារកម្ពុជាដែលមានអាយុក្រោម ៥ឆ្នាំ មាន ៣២% ដែលរងគ្រោះក្រិសក្រិន, ១០% ស្គមស្គាំងនិង ២៤% មិនគ្រប់ទម្ងន់។

ចំពោះតួលេខកុមារក្រេសក្រិន ៣២% នេះជាសូចនាករមួយនៃបញ្ហាកង្វះអាហារូបត្ថម្ភរ៉ាំរ៉ៃ (Chronic under-nutrition) ហើយតួលេខ ៣២% នេះបានបង្ហាញថាមាន ១០% ខ្ពស់នៅក្នុងចំណោមកុមារនៅជ​ន​បទដែលមានអត្រាប្រេវ៉ាឡង់ ៣៤% ច្រើនជាកុមារនៅតាមទីប្រជុំជនដែលមានអត្រាប្រេវ៉ាឡង់តែ ២៤% ប៉ុណ្ណោះ ។ សម្រាប់គោលដៅថ្នាក់ជាតិឆ្នាំ២០២៣ កម្ពុជាប្តេជ្ញាបន្ថយអត្រាក្រិសក្រិនកុមារ​ក្រោ​ម​ ៥​ឆ្នាំ​​មកត្រឹម ២៥% ។

សូមជម្រាបថា ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដែលគិតគូរដល់អាហារូបត្ថម្ភជាផ្នែកមួយនៃយុទ្ធសាស្ត្រជាតិលើកទី២ ស្តីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភឆ្នាំ២០១៩-២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា ។ ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ សម្របសម្រួលបង្កើតឡើងដោយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ តាមយន្តការកិច្ចសហការជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការដៃគូពាក់ព័ន្ធក្នុងក្រុមការងារបច្ចេកទេសស្តីពី​សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសរបស់យុវជនឆ្នើមលើវិស័យបច្ចេកវិទ្យា និង​ការ​បង្កើតហ្គេម ដើម្បីឈ្នះអាហារូបករណ៍ ១ម៉ឺនដុល្លារ ពីកម្មវិធីប្រកួតបង្កើតហ្គេមកម្រិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/02/2026

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការបើកឱកាសដល់សិស្ស និស្សិត និងយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួតប្រជែង Games for Change (G4C) Student Challenge 2026។ នេះគឺជាវេទិកាកម្រិតអន្តរជាតិដែលអនុញ្ញាត...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2023

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពី...

ឱ​កាស​សម្រាប់​សិស្ស​វិទ្យាល័យ​! ​កម្មវិធី​ ​«​ក្លឹប​សហគ្រិន​វិទ្យាល័យ​» ​បើក​ទទួល​ពាក្យ​ ​ដើម្បី​បណ្តុះ​ជំនាញ​អាជីវកម្ម​ ​និង​ភាព​ជា​អ្នកដឹកនាំ​តាម​អនឡាញ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2026

ដើម្បីចូលរួមចំណែកក្នុងការជំរុញ និងអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជាឱ្យកាន់តែមានភាពច្នៃប្រឌិត និងទាន់សម័យកាល ពេលនេះកម្មវិធី «ក្លឹបសហគ្រិនវិទ្យាល័យ» បានប្រកាសបើកទទួលពាក្យចូលរួមពីសិស្សានុសិស្សទូទាំងប្រទេស...

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ (PIKT) ប្រកាស​ជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សា​ជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្តកែប ផ្តល់​ការ​សិក្សា​ជំនាញពេញនិយមចំនួន១១​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2024

ជា​ឱកាស​សម្រាប់​យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​​រស់​នៅ​ខេត្តកែប ដែលមានបំណងចង់ទទួលបានជំនាញ​ពិតប្រាកដមួយ​សម្រាប់​ជីវិត ពេលនេះ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកែប ប្រកាស​ជ្រើសរើស​សិក្ខា​កាម​ឱ្យ​ចូលរៀន​ដោយ​ឥតគិតថ្លៃ ទៅលើជំនាញ​ចំនួន១១។

NIEI​ ​​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ «​មិន​បង់​ថ្លៃ​ ​និង​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​» ​សម្រាប់​វគ្គ​ថ្មី ​ខែសីហា​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2026

​វិទ្យាស្ថាន​ជាតិ​សហគ្រិន​ភាព​ និង​ន​វានុវត្តន៍​ (​NIEI​) ​កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​-​និស្សិត​ ​និង​ប្រជាពលរដ្ឋ​ឱ្យ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ និង​បច្ចេកទេស ​(​C​1​ ​-​1.5​M​)