សាកលវិទ្យាល័យបច្ចេកវិទ្យារបស់កម្ពុជា និងថៃ បង្ហាញពីការ​អភិវឌ្ឍបច្ចេកវិទ្យាវៃឆ្លាត និងការ​គ្រប់គ្រងសុវត្ថិភាពក្នុងវិស័យឧស្សាហកម្ម

ក្រោម​​គម្រោង​មេគង្គ-ឡាងឆាង សាកលវិទ្យាល័យខេមតិច រួមជាមួយសាកលវិទ្យាល័យ​ឈៀង​ម៉ៃ និងសាកលវិទ្យាល័យមេហ្វាលួង ប្រទេសថៃ បានបើកសិក្ខាសាលារួមគ្នាបង្ហាញពី​ការ​អភិវឌ្ឍបច្ចេកវិទ្យាវៃឆ្លាត ដើម្បីបញ្ជៀសហានិភ័យ និងគ្រប់គ្រងសុវត្ថិភាព​នៅ​ក្នុងវិស័យឧស្សាហកម្ម។

សិក្ខាសាលានេះ ក៏បានបង្ហាញនិសិ្សត និងក្រុមហ៊ុនផ្សេង សម្រាប់ការប្រើប្រាស់IOT និងបញ្ញាសិប្បនិមិ្មត នៅក្នុងទីក្រុងវៃឆ្លាតដែលអាចប្រើប្រាស់ក្នុងចង្វាក់ផលិតកម្ម និងប្រព័ន្ធសុវត្ថិភាព។

បណ្ឌិត ព្រហ្ម សុភា សាស្រ្តាចារ្យជាន់ខ្ពស់ និង​ជាព្រឹទ្ធបុរសរងមហាវិទ្យាល័យវិស្វកម្ម នៃសាកលវិទ្យាល័យខេមតិច លើក​ឡើងថា ការរៀបចំកម្មវិធីនេះ ​គឺជាឱកាសដ៏ពិសេសមួយដែលសាកលវិទ្យាល័យនិងក្រុមហ៊ុនដៃគូរបង្ហាញបច្ចេកវិទ្យាថ្មីៗ ដើម្បីបញ្ជៀសហានិភ័យ និងគ្រប់គ្រងសុវត្ថិភាពនានា នៅក្នុងវិស័យឧស្សាហកម្មដល់និស្សិត។ ជាមួយ​គ្នា​ ក៏​ជាការបង្ហាញអំពីជោគជ័យមួយ នៃកិច្ចសហប្រតិបត្តិការរវាង រដ្ឋាភិបាល អ្នកស្រាវជ្រាវ ក៏ដូចជាក្រុមហ៊ុនឯកជន ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ ដើម្បីដោះស្រាយបញ្ហាសង្គមក្នុងតំបន់។

លោក ប្រាដន ស៊ូរីផូង សាស្ត្រាចារ្យនៃសាកលវិទ្យាល័យឈៀងម៉ៃ មានប្រសាសន៍ថា ការអភិវឌ្ឍបច្ចេកវិទ្យាវៃឆ្លាតនេះ គឺធ្វើឡើងដោយមានការគាំទ្រ ពីគម្រោងមេគង្គ-ឡាងឆាង និងសហឧបត្ថម្ភដោយ ក្រុមហ៊ុនCAS-Cogniser។ ក្នុងតំណាក់កាលដំបូង សាកលវិទ្យាល័យបានបង្កើតបច្ចេកវិទ្យាឆ្លាតវៃមួយ ដោយបានសាកល្បងបំពាក់នៅរោងម៉ាស៊ីនកិនស្រូវដើម្បីបង្កើនចង្វាក់ផលិតកម្ម ក៏ដូចជាបញ្ជៀសហានិភ័យ និង គ្រប់គ្រងសុវត្ថិភាពនៅក្នុងរោងចក្រ។ លោកសាស្ត្រចារ្យបានលើកឡើងថា នឹងបន្តការសិក្សាស្រាវជ្រាវបច្ចេកវិទ្យានេះលើវិស័យផ្សេងៗ ដូចជាវិស័យសំណង់ វិស័យធនាគារ ជាដើម។

លើសពីនេះទៅទៀត លោកបណ្ឌិត សេង ទូច ប្រធាននាយកដ្ឋានគោលនយោបាយវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៏ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ ក៏បានចែករំលែកការស្រាវជ្រាវ ករណីសិក្សា ការអភិវឌ្ឍទីក្រុងវៃឆ្លាតនៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យ​អាចធ្វើឡើងពីពេលនេះ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2023

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បាន​ប្រកាស​ដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...

CGTI ផ្ដល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សថ្នាក់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ ឬហៅថា CGTI ប្រកាសជ្រើសរើសសិស្សានុសិស្ស ចូលសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលចំនួន៥០កន្លែង។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្ស...

អតីតពលករវិលត្រឡប់​មក​ពីប្រទេស​ថៃ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគតេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ជិត៣ពាន់កន្លែង សិក្សាជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2026

ជា​ឱកាស​សម្រាប់​បងប្អូនអតីតពលករ​វិលត្រឡប់មក​ពីប្រទេស​ថៃ ពេលនេះវិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែន​សៀមរាប ដែល​ជា​គ្រឹះស្ថាន​សាធារណៈ​ស្ថិត​នៅក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ (PIKT) ប្រកាស​ជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សា​ជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍ ៥០កន្លែង ទៅសិក្សា​នៅប្រទេស​ចិន តាមរយៈកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2026

អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (លើកទី២) ចំនួន ៥០ កន្លែង

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...

ឱកាសអាហារូបករណ៍ ៥០% ពីសាកលវិទ្យាល័យ Adelaide អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2025

សាកលវិទ្យាល័យ Adelaide ប្រទេស​អូស្រ្តាលី បានប្រកាសបើកកម្មវិធីអាហារូបករណ៍ "Adelaide Launch Your Future: ASEAN Scholarship" សម្រាប់និស្សិតឆ្នើមមកពីប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជាផងដែរ...