កម្ពុជា-វៀតណាមរួមគ្នាពង្រឹងគុណភាពវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ទីក្រុងហាណូយ ៖ តាមរយៈខ្លឹមសារនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការងារកម្ពុជា-វៀតណាម និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី០៤ – ០៥ ខែមេសា ភាគីទាំងពីរបានចុះហត្ថលេ​ខា​លើសេចក្តីថ្លែងការណ៍រួមគ្នា រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា និងក្រសួងការងារ ជនពិការ និងសង្គមកិច្ចវៀតណាម ដោយផ្តោតលើចំណុចសំខាន់ៗមួយចំនួន លើការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

ទន្ទឹមគ្នានេះដែរ ភាគីកម្ពុជានិងវៀតណាមប្តេជ្ញាអនុវត្តឱ្យទទួលបានលទ្ធផលខ្ពស់លើការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងទាំងពីរដែលបានចុះហត្ថលេខាជាមួយគ្នានៅកម្ពុជា កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងមក ។ ជាមួយគ្នានេះ ភាគីទាំងពីរឯកភាពលើកិច្ចសហប្រតិបត្តិការទៅវិញទៅមកដើម្បីដោះស្រាយនិន្នាការ និងបញ្ហាប្រឈមដែលកំពុងកើតមាននាពេលបច្ចុប្បន្ន ដូចជា បដិវត្តឧស្សាហកម្ម ៤.០ និងការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារជាដើម ។

ស្របគ្នានេះ ក្រសួងការងារកម្ពុជានិងក្រសួងការងារវៀតណាម បានផ្លាស់ប្តូរទស្សនៈនៃការគ្រប់គ្រងវិស័យការងារ និងមុខរបរ ការអភិវឌ្ឍទីផ្សារការងារ និងវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៃប្រទេសទាំងពីរ ដោយភាគីទាំងពីរបានឯកភាពដាក់ចេញផែនការសកម្មភាពរយៈពេល ៥ឆ្នាំ (ឆ្នាំ២០២៣-២០២៧) សម្រាប់ការអនុវត្ត MoU ខាងលើដើម្បីផ្លាស់ប្តូរបន្ថែមទៀតនូវព័ត៌មានថ្មីៗ ទិន្នន័យ ការស្រាវជ្រាវ ជំនាញ និងដំណើរទស្សនកិច្ចការងារ របបសន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

បន្ថែមលើនេះ ក្រសួងទាំងពីរក៏បានលើកឡើងពីការពង្រឹងការងារគ្រប់គ្រងទេសន្តរប្រវេសន៍ ពាក់ព័ន្ធនឹងការសម្របសម្រួលឯកសារដែលតម្រូវដោយច្បាប់ និងបទប្បញ្ញត្តិ និងទប់ស្កាត់ការជ្រើសរើស និងការប្រើប្រាស់ពលករដោយខុសច្បាប់ ក៏ដូចជាការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការជួញដូរមនុស្ស។

សូមជម្រាបថា កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការងារកម្ពុជា-វៀតណាម និងកិច្ចប្រជុំពាក់ព័ន្ធនៅថ្ងៃទី០៤-០៥ ខែមេសា បានប្រព្រឹត្តទៅនៅប្រទេសវៀតណាម ។ ភាគីកម្ពុជាដឹកនាំដោយឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភាគីវៀតណាមដឹកនាំដោយឯកឧត្តម DAO NGUC DUNG រដ្ឋមន្រ្តីក្រសួងការងារ ជនពិការ និងសង្គមកិច្ច ។ ភាគីទាំងពីរបានពិភាក្សា និងរៀបចំផែនការសកម្មភាពរយៈពេល ៥ឆ្នាំ (ឆ្នាំ២០២៣-២០២៧) សម្រាប់អនុវត្តអនុស្សរណៈនៃការយោគយល់គ្នាចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី China-AUN ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/12/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសចិនពីកម្មវិធីអាហារូបករណ៍ China-AUN សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍មានកម្មវិធីសិក្សាជាភាសាចិន និងភាសាអង់គ្លេស។

ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2025

កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន២០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍...

អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2023

សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហា នៃប្រទេសកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហានៃប្រទេសកាតាក្រោមកម្មវិធីអាហារូបករណ៍ Doha Foundation Grant 2024-2025 ឆ្នាំសិក្សា២០២៤ -២០២៥។ ....

អាហារូបករណ៍ Global Korea Scholarship (GKS-G) ឆ្នាំ២០២៦ កំពុងជ្រើសរើស​និស្សិតអន្តរជាតិ២ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2026

រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានប្រកាសជាផ្លូវការនូវការផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា Global Korea Scholarship (GKS-G) សម្រាប់ឆ្នាំ ២០២៦ ដើម្បីផ្តល់ឱកាសដល់និស្សិតអន្តរជាតិសរុបចំនួន ២,០០០ នាក់

ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2025

កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែង​រក​បេក្ខជន​ដែលមាន​សក្តានុពល ដើម្បីមក​បន្ត​ការ​សិក្សា​ថ្នាក់ Master នៅតាមសាកលវិទ្យាល័យ​នានា ក្នុង​ប្រទេស​កាណាដា។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2025

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។