ក្រចេះ – ដើម្បីលើកកម្ពស់ការថែរក្សាបរិស្ថាន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ផ្តើមដាក់បញ្ចូលការបណ្តុះបណ្តាលវិជ្ជាជីវៈបៃតង ទៅដល់ក្រុមយុវជននៅតាមសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ នៃខេត្តគោលដៅរបស់ខ្លួន។
មានប្រសាសន៍នៅក្នុងឱកាសបើកយុទ្ធនាការ អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈបៃតង (Green TVET) កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នៅខេត្តក្រចេះ ឯកឧត្ដម ពេជ សោភ័ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ខេត្តក្រចេះ គឺជាខេត្តគោលដៅទី២ សម្រាប់ការបើកយុទ្ធនាការ Green TVET ក្នុងចំណោមខេត្តគោលដៅចំនួន៥ ។ យុទ្ធនាការនេះរៀបចំឡើងក្នុងគោលបំណងដើម្បីបំផុសឱ្យសាធារណជនចាប់អារម្មណ៍ពីសារៈសំខាន់ នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈបៃតង, បង្ហាញអំពីគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនិងសកម្មភាព នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជា្ជជីវៈបៃតង នៅតាមទីសាធារណៈ, ផ្សព្វផ្សាយការចុះឈ្មោះចូលរៀនក្នុងឆ្នាំសិក្សាថ្មីរបស់គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈដល់យុវជន និងលើកកម្ពស់ការថែរក្សាបរិស្ថានដោយផ្ដោតសំខាន់លើការគ្រប់គ្រងសំរាម ។

បើតាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋលេខាធិការ ដើម្បីឱ្យការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈបៃតង នៅពេលបច្ចុប្បន្ន និងទៅអនាគត កាន់តែទទួលបានភាពជោគជ័យបន្ថែមទៀត គឺត្រូវទាមទារឱ្យមានលិខិតបទដ្ឋានគតិយុត្តិ និងកិច្ចការសំខាន់ៗចាំបាច់ ជាអាទិ៍ គោលនយោបាយការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈបៃតង គោលការណ៍ណែនាំសម្រាប់ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជជីវៈបៃតង, សៀវភៅណែនាំសម្រាប់ការអនុវត្តការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈបៃតង, ការរួមបញ្ចូលជំនាញបៃតងទៅក្នុងស្ដង់ដាជាតិ សមត្ថភាព កម្មវិធីសិក្សាផ្អែកលើសមត្ថភាព និងផែនការយុទ្ធសាស្ត្ររបស់ក្រសួងការ ងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលក្នុងនោះក៏ត្រូវមានការបណ្តុះបណ្តាលគ្រូបច្ចេកទេសក្នុងជំនាញបៃតងផងដែរ ។
ជាមួយគ្នានេះ ឯកឧត្តមរំពឹងថា ក្រោមកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយដៃគូពាក់ព័ន្ធ នឹងអាចប្រែក្លាយការអប់រំបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈបៃតង ទៅជាការអប់រំគំរូមួយសម្រាប់ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈដែលមានសសរស្ដម្ភចំនួន៣ គឺការបញ្ចូលការអប់រំបរិស្ថានទៅក្នុងការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ការផ្សព្វផ្សាយនិងលើកកម្ពស់ អ.ប.វ បៃតង ឱ្យបានទូលំទូលាយ និងការរៀបចំយន្តការ អ.ប.វ បៃតង នៅតាមគ្រឹៈស្ថានទាំងអស់ ។

គួរបញ្ជាក់ថា យុទ្ធនាការ អ.ប.វ. បៃតង (Green TVET) ត្រូវបានធ្វើឡើងក្រោមប្រធានបទ “ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈបៃតង ដើម្បីអនាគតប្រកបដោយនិរន្តរភាព” ។ យុទ្ធនាការនេះ ផ្តើមដំបូងដោយផ្តោតទៅលើសាលាបណ្តុះបណ្តាលវិជ្ជាជីវៈនៅតំបន់ភូមិភាគឦសាន្ត ដែលរួមមានខេត្តស្ទឹងត្រែង ក្រចេះ ព្រះវិហារ មណ្ឌលគិរី និងខេត្តរតនគិរី៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍សិក្សាវគ្គ IELTS តាម Online ពីសាកលវិទ្យាល័យ California
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/02/2025
ឱកាសសិក្សាដោយឥតគិតថ្លៃលើការសិក្សាវគ្គ IELTS នៅលើ Coursera ពីសាកលវិទ្យាល័យ California Irvine (University of California Irvine) សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញចំនួន៧ក្នុងការរៀនយក IELTS ។
ក្រសួងអប់រំជ្រើសរើសបេក្ខជនជាង៣ពាន់នាក់ឱ្យទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/10/2025
តាមរយៈកម្មវិធី Competency Based ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសសិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សរុបចំនួន ៣ ០២៥កន្លែង...
អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/07/2024
កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាសផ្តល់អាហារូបករណ៍ដែលមានតម្លៃរហូតដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...
ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/07/2024
ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។
ក្រសួងអប់រំជ្រើសរើសកុមារីចូលរួមប្រកួតកម្មវិធីតិចណូវេសិនកម្ពុជា ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/01/2025
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនារីអាយុពី៨ ដល់១៨ឆ្នាំ ចូលរួមប្រកួតកម្មវិធីតិចណូវេសិន កម្ពុជា ឆ្នាំ២០២៥ ដើម្បីបង្កើនបរិមាណក្មេងស្រីបញ្ចប់ការសិក្សាលើជំនាញកុំព្យូទ័រ ។ កម្មវិធីនេះ ជំរុញលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍកម្មវិធី...
សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/10/2025
វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលាដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាសផ្តល់អាហារូបករណ៍ ១០០%
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/10/2024
កម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំសិក្សា២០២៥ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍គាំទ្រ និងផ្ដល់ដោយក្រសួងបារាំងសម្រាប់អឺរ៉ុប និងក្រសួងការបរទេស។




























