ពិព័រណ៍សៀវភៅកម្ពុជាលើកទី១១ រំពឹងអ្នកនិយមអានសៀវភៅ​ចូលរួម​កាន់តែច្រើន

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ពិព័រណ៍សៀវភៅកម្ពុជាលើកទី១១ នឹងរៀបចំឡើងនៅ​សប្តាហ៍​ក្រោយនេះ ពោលគឺ​ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ក្រោមប្រធានបទ «អ្នកអាន ជាអ្នករៀនពេញមួយជីវិត» ដោយរំពឹងថា នឹងមានអ្នកនិយមអានសៀវភៅ ទៅ​ចូលរួមទិញកាន់តែច្រើន​ដើម្បីជួយគាំទ្រ​ដល់វិស័យសៀវភៅ ក៏​ដូចជា​អ្នកនិពន្ធ។

លោក ហុក សុទ្ធិ តំណាង​គណៈកម្មការ​ពិព័រណ៍​សៀវភៅ​កម្ពុជា មានប្រសាសន៍ថា​ ពិព័រណ៍សៀវភៅកម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំមានចំនួនអ្នកចូលរួម​កាន់តែច្រើនទៅៗ ក្នុងនោះ​​​ព្រឹត្ដិការណ៍កាលពី​ឆ្នាំ​ទៅមាន​ចំនួនអ្នក​ចូលរួម​ដល់ទៅ​ជាង ២០​ម៉ឺន​នាក់​ ដែលជា​ចំនួន​ដ៏ច្រើន​ ដែល​ពិព័រណ៍​នៅក​ម្ពុជា​មិន​ដែលមាន​អ្នក​ចូលរួម​ច្រើន​យ៉ាង​ដូច្នេះ​ទេ។ ទោះ​ជាមាន​អ្នក​ចូលរួម​ច្រើន ប៉ុន្តែលោក ហុក សុទ្ធិ មើលឃើញថា មិន​មានអ្នកទិញ​ច្រើន​នោះទេ ដោយសារអ្នកចូលរួមក្នុងពិព័រណ៍សៀវភៅកម្ពុជាភាគច្រើនជាយុវជន សិស្ស និស្សិត ដែលស្រឡាញ់សៀវភៅ ប៉ុន្តែទិញបានតិចតួច។

លោក ហុក សុទ្ធិ ​អំពាវនាវ​ឱ្យមាន​ការចូលរួម​ក្នុងពិព័រណ៍​សៀវភៅ​កម្ពុជាកាន់​តែ​ច្រើន​​ពី​សំណាក់​​ប្រជាជនវណ្ណៈ​កណ្ដាល​ រួមមានដូចជា មន្រ្តីរាជការ អ្នកធ្វើការក្នុងវិស័យឯកជន អ្នកនយោបាយ ដែលមានការងារនឹងនរ មានលទ្ធភាព​សូមចូលរួមគាំទ្រក្នុងវិស័យសៀវភៅ ពោលគឺទិញសៀវភៅអាន។ លោក ហុក សុទ្ធិ បន្តថា បើទោះជាពួកគាត់មិនជាអ្នកចូលចិត្តអាននៅផ្ទះ ប៉ុន្តែពួកគាត់មានលទ្ធភាព​ក៏គួរទិញសម្រាប់កូនចៅ គ្រួសារ សហគមន៍ ភូមិ ឃុំ ដើម្បីយកទៅជួយដល់អ្នកដែលត្រូវការ។

លោក ហុក សុទ្ធិ តំណាង​គណៈកម្មការ​ពិព័រណ៍​សៀវភៅ​កម្ពុជា

តំណាង​គណៈកម្មការ​ពិព័រណ៍​សៀវភៅ​កម្ពុជា បញ្ជាក់បន្ថែមថា ឆ្នាំ២០២៤នេះ ពិព័រណ៍សៀវភៅកម្ពុជា បានរៀបចំ ស្តង់រហូតដល់ ២៩២ ដែលជាស្តង់សៀវភៅ ស្តង់សម្ភារៈសិក្សា និងស្តង់អាហារ ច្រើនជាងឆ្នាំមុន។

លោកបណ្ឌិត គឹម ពីនន់ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ពិព័រណ៍សៀវភៅកម្ពុជា លើកទី១១ ធ្វើឡើងក្នុងគោលបំណងចំនួន៥ រួមមាន ទី១. ជួយផ្សព្វផ្សាយការបោះពុម្ពសៀវភៅគ្រប់ប្រភេទ (ទាំងស្នាដៃអ្នកនិពន្ធចាស់-ថ្មី) ដើម្បីឱ្យមានទីផ្សារទាំងក្នុង និងក្រៅប្រទេស ទី២.ជំរុញឱ្យប្រជាជនខ្មែរមានទម្លាប់ក្នុងការអានសៀវភៅ ហើយជាសារមួយបញ្ជូនទៅដល់យុវជនឱ្យស្គាល់ពីគុណតម្លៃ នៃការអានដើម្បីអភិវឌ្ឍចំណេះដឹង និងបង្កើនគំនិតសម្រាប់ការសិក្សា និងការងារ ទី៣.បង្កើនកម្មវិធីនិទានរឿង និងគូរគំនូររូបភាពផ្សេងៗដល់កុមារដើម្បីបណ្តុះទឹកចិត្តកុមារ ឱ្យស្រលាញ់និងចូលចិត្តសៀវភៅតាំងពីនៅតូចៗ ទី៤.គាំទ្រឧស្សាហកម្មបោះពុម្ពផ្សាយនៅកម្ពុជានិងនៅក្នុងពិភពលោក និងទី៥.លើកទឹកចិត្តកវី អ្នកនិពន្ធ អ្នកស្រាវជ្រាវ វិចិត្រករខ្មែរ ដើម្បីបង្កើតស្នាដៃថ្មីៗបន្ថែមទៀត។

លោកបណ្ឌិត គឹម ពីនន់ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

បើតាមលោកបណ្ឌិត គឹម ពីនន់ នៅក្នុងពិព័រណ៍សៀវភៅឆ្នាំ២០២៤ នឹង​មានសកម្មភាពជាច្រើនដូចជា ការដាក់តាំងសៀវភៅដែលចូលរួមពីអ្នកនិពន្ធ គ្រឹះស្ថានបោះពុម្ពផ្សាយ និងបណ្ណាគារនានាក្នុងព្រះរាជាណាចក្រកម្ពុជា (សៀវភៅមួយចំនួននឹងដាក់លក់ក្នុងតម្លៃពិសេស), វេទិកាស្តីពីការបោះពុម្ពផ្សាយតាមប្រព័ន្ធអេឡិកត្រូនិក, ការធ្វើបទបង្ហាញនានាទាក់ទងទៅនឹងអក្សរសាស្ត្រអក្សរសិល្ប៍ខ្មែរ និងវិទ្យាសាស្ត្រ, ការនិពន្ធសៀវភៅទៅជាខ្សែភាពយន្ត និងការអភិវឌ្ឍជំនាញការអាន ចាប់ផ្តើមអំណាន ពីដំណាក់កាលដំបូងនៃជីវិត (រួមទាំងអំណានថ្នាក់ដំបូង), ការជួបពិភាក្សា និងការទទួលយកបទពិសោធពីអ្នកនិពន្ធល្បីៗ និងមានការចុះហត្ថលេខា ពីអ្នកនិពន្ធព្រមទាំងវិចិត្រករ, កម្មវិធីអានរឿង និងល្បែងសិក្សាសម្រាប់កុមារ, ការប្រគំតន្ត្រី និងសំណួរចម្លើយចាប់យករង្វាន់ផ្សេងៗ។

គួរជម្រាបជូនថា បើគិតពីមួយឆ្នាំទៅមួយឆ្នាំ ការតាំងពិព័រណ៍សៀវភៅកម្ពុជា បានទទួលការគាំទ្រពី សាធារណជន ពិសេសយុវជន កាន់តែច្រើនឡើងៗ ហើយបានក្លាយជាព្រឹត្តិការណ៍វប្បធម៌មួយដ៏សំខាន់ក្នុងការផ្សព្វផ្សាយ និងជំរុញលើកទឹកចិត្តឱ្យប្រជាជនខ្មែរ មានទម្លាប់ក្នុងការអានសៀវភៅ និងស្គាល់ពីគុណតម្លៃនៃការអាន ដើម្បីអភិវឌ្ឍន៍ចំណេះដឹង និងការងារ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...

ក្រសួងអប់រំជ្រើសរើសបេក្ខជនជាង៣ពាន់នាក់ឱ្យ​ទទួល​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2025

តាមរយៈកម្មវិធី Competency Based ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ដែលបានប្រឡង​ជាប់សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈកម្រិត៣ ​សរុបចំនួន ៣ ០២៥កន្លែង...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Merit Scholarships នៅសាកលវិទ្យាល័យ Tulane សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Tulane ពីកម្មវិធីអាហារូបករណ៍ Marit Scholarship សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៥...

អាហារូបករណ៍​ ​១០០​%​ ​រៀន​ជំនាញ វិស្វកម្ម​ឧស្សាហកម្ម​ ​១២០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​តេជោ​សែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2026

ក្រោមគម្រោងអភិវឌ្ឃន៍មុខជំនាញសម្រាប់សេដ្ឋកិច្ចនារពេលអនាគត (SFESDP) វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន នឹងផ្តល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត ១២១កន្លែង ពីកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025, THe Ministry of Higer Education, Science...

ឱកាសសិក្សានៅបែលហ្ស៊ិក ពីកម្មវិធីអាហារូបករណ៍ KU Leuven ASEAN ២០២៧–២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2026

ឱកាសសិក្សានៅបែលហ្ស៊ិក! KU Leuven ASEAN Scholarship ២០២៧–២០២៨ បើកទទួលពាក្យហើយ

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍២៥០កន្លែង​សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2024

ជាឱកាស​សម្រាប់​សិស្សានុសិស្ស​ដែលទើបប្រឡង​បញ្ចប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ​ ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន​២៥០កន្លែងសម្រាប់កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស ឬបរិញ្ញាបត្ររង។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *